កូកា-កូឡា កម្ពុជា ទទួលបានពាន ASEAN and South Pacific TI&SC Best in Class 2023
កូកា-កូឡា កម្ពុជា មានមោទកភាពណាស់ដែល ទទួលបានពានASEAN and South Pacific TI&SC Best in Class 2023 នាពេលថ្មីៗនេះ។ ពានដ៏មានកិត្យានុភាពនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់លើវិស័យសំខាន់ៗចំនួនបួន៖ គុណភាព សុវត្ថិភាព បរិស្ថាននិងចីរភាព និងផលិតភាព។
នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែលក្រុមហ៊ុនជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងប៉ាស៊ីហ្វិកខាងត្បូង ហៅកាត់ថា ASP។ សមិទ្ធផលនេះរំឭកយើង អំពីការបន្តដំណើរឆ្ពោះទៅរកឧត្តមភាព ស្របតាមទស្សនវិស័យរបស់យើង៖ “រៀនពីជើងឯក រហូតដល់យើងក្លាយជាជើងឯក”។
ការទទួលស្គាល់នេះ ក៏ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនមេរបស់យើងគឺ ស្វាយអឺ កូកា-កូឡា។ វាជំរុញបន្ថែមដល់ចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រព័ន្ធក្រុមហ៊ុន កូកា-កូឡា។ ចក្ខុវិស័យនេះ អាចលេចចេញជារូបរាងឡើងបាន ដោយមានលទ្ធផលការងារនិងសមត្ថភាពដ៏ឆ្នើម ក្រុមការងារដែលមានទេពកោសល្យ និងវប្បធម៌ក្រុមហ៊ុនដែលរីកចម្រើន។
សម្រាប់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ការទទួលបានពានពីអតីតកាល គឺគ្រាន់តែជាស្ពានចម្លងយើងឲ្យឆ្ពោះទៅមុខប៉ុណ្ណោះ ពោលគឺមិនមែនជាទីផ្ដាច់ព្រ័ត្រនោះទេ។ យើងនៅតែយកចិត្តទុកដាក់ជាចំបងទៅលើអនាគត។ ជាបន្តបន្ទាប់ យើងតែងតែអភិវឌ្ឍ និងបង្កើតភាពជោគជ័យសម្រាប់ដៃគូ និងសហគមន៍ដែលយើងតាំងនៅ។
ពាននេះ គឺជាសក្ខីភាពមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើភាពល្អឯកនៃការធ្វើប្រតិបត្តិការគ្រប់ផ្នែករបស់យើង។ ភាពជោគជ័យនេះ ផ្ដល់កម្លាំងចិត្តឲ្យយើងបន្តការសិក្សា ការបង្កើតថ្មី និងចីរភាព ក្នុងគោលដៅធានាបាននូវភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងតំបន់។