ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអង្គភាពពាក់ព័ន្ធ សម្ពោធគម្រោង«R» ដែលផ្តោតទៅលើការអប់រំ សកម្មភាព និងការបំផុសស្មារតីស្តីពីប្លាស្ទិកនៅខេត្តសៀមរាប

ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ​និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងពិធីសម្ពោធ «គម្រោង«R» ដែលផ្តោតទៅលើការអប់រំ សកម្មភាព និងការបំផុសស្មារតីស្តីពីប្លាស្ទិក »  បានធ្វើឡើងនៅអនុវិទ្យាល័យចុងឃ្នាស និងវិទ្យាល័យបន្ទាយស្រី ខេត្តសៀមរាប  ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនកាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។  

គម្រោង«R» នេះផ្តោតសំខាន់ទៅលើការអប់រំ សកម្មភាព និងការបំផុសស្មារតីស្តីពីប្លាស្ទិក ព្រមទាំងលើកកម្ពស់សុខុមាលភាព ដោយចាប់ផ្តើមពីការបញ្ជ្រាបចំណេះដឹងស្តីពីការបែងចែកសំរាម ដែលនឹងផ្តល់ធុងសំរាមទៅដល់សាលារៀនចំនួន១១ កន្លែង ក៏ដូចជាការផ្តល់សៀវភៅ «ការអប់រំស្តីពីប្លាស្ទិកសម្រាប់អ្នកដឹកនាំពេលអនាគត»   ចំនួន៣០០ក្បាល និងបដាផ្សព្វផ្សាយស្តីពីបរិស្ថានចំនួន៥០ផ្ជាំង នៅសាលារៀនគោលដៅនៅក្នុងខេត្តសៀមរាប។

គួរបញ្ចាក់ថា កាលពីខែមករាឆ្នាំ ២០១៨ ក្រុមហ៊ុនកូកា-កូឡាបានប្រកាសគោលដៅនិរន្តភាពមុនគេបង្អស់ ក្នុងការប្រមូល និងកែច្នៃសំបកវិចខ្ជប់ ដែលតួរលេខស្មើនឹងចំនួនសំបកវិចខ្ជប់ដែលយើងលក់នៅលើទីផ្សារទូទាំងពិភពលោកនៅឆ្នាំ ២០៣០។ គោលដៅនិរន្តភាពនេះ ហៅថា« ពិភពលោកគ្មានសំរាម (WWW)» ហើយវាបង្ហាញពីការផ្តោតអារម្មណ៍ជាថ្មីទៅលើ វដ្តជីវិតនៃសំបកវេចខ្ចប់ទាំងមូល រាប់ចាប់ពីរបៀបដែលដបជ័រ និងកំប៉ុងអាលុយមីញូម ត្រូវបានរចនា និងផលិត រហូតដល់របៀបដែលវាត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ។ ដោយផ្អែកលើចក្ខុវិស័យនេះ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុននឹងដាក់ចេញនូវសំបកវេចខ្ចប់ថ្មីដំបូងគេក្នុងប្រទេសកម្ពុជា ដែលសំបកនេះប្រើប្រាស់បច្ចេកវិទ្យាកែច្នៃឡើងវិញ១០០% ហៅកាត់ថា rPET សម្រាប់ផលិតផលដាសានី ៣៥០ មីលីលីត្ររបស់យើង ។

ក្នុងឱកាសនេះដែរ លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស​ មានប្រសាសន៍ថា «ការនាំយកធុងបែងចែកសំរាមជូនដល់វិទ្យាល័យវិទ្យាល័យបន្ទាយស្រី និងអនុវិទ្យាល័យចុងឃ្នាស នាថ្ងៃនេះ  គឺជាសកម្មភាពមួយផ្នែកនៃគម្រោងជាសាកលរបស់ក្រុមហ៊ុន កូកា-កូឡា ក្នុងគោលបំណង ឥរិយាបថស្អាត  សុំាំនឹងឥរិយាបថល្អក្នុងការបែងចែកសំរាមតាមរយៈអនុវត្តជាក់ស្តែង  ហើយយើងរំពឹងថា ពួកគាត់នឹងយកទៅអនុវត្តនៅគេហដ្ឋាន  និងគ្រប់ទីកន្លែង។

«ចូលរួមដើម្បីកម្ពុជាស្អាត!»

More to enjoy