ពិធីចុះអនុស្សារណៈនៃការយោគយល់ស្តីពី«ការសិក្សាពីចម្ងាយ»

កូកា-កូឡា  គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានចូលរួមសហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា លើកម្មវិធី «ការសិក្សាពីចម្ងាយ»។ ល្ងាចថ្ងៃទី៣០ ខែមេសានេះ  ក្រសួងអប់រំ  យុវជន និងកីឡា  និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានចុះអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហការរៀបចំ និងផលិតវីដេអូនៃការបង្រៀនសម្រាប់កម្មវិធី «ការសិក្សាពីចម្ងាយ»។ កិច្ចសហប្រតិបត្តិការនេះ  ឆ្លុះបញ្ចាំងពីការរួបរួមរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅតែមួយគឺជំរុញឲ្យមានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន   និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់សិស្សានុសិស្ស និងប្រជាជនកម្ពុជាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

More to enjoy