សកម្មភាពឆ្ពោះទៅរក «WWW»

ធុងបែកចែកសំរាមកែច្នៃពីប៉ាឡែតឈើខូចៗ ចំនួន១០០ ធុង  ត្រូវបានប្រគល់ជូនមន្ទីរទេសចរណ៍ខេត្តកំពង់ធំ តាមរយៈក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

សកម្មភាពនេះ ត្រូវបានតម្រង់ឆ្ពោះទៅរកទិសដៅនិរន្តរភាពរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម»  ដែលពួកយើងកំពុងព្យាយាមធ្វើគ្រប់សកម្មភាព  ដើម្បីសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឲ្យបាន ១០០% និង «កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានលក់លើទីផ្សារ។  ជាសាក្ខីភាពនៃការសម្រេចបាននូវមួយជំហ៊ានទៀតចំពោះគោលដៅរបស់យើង  ក្នុងសីហាឆ្នាំ២០២០នេះ  យើងបានចេញលក់ទឹកពិសាដាសានីចំនុះ ៣៥០ មីលីលីត្រ  ដែលសំបកដបវេចខ្ចប់ទឹកពិសានេះ  ផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវពីវិទ្យាស្ថានស្តង់ដារកម្ពុជា។

More to enjoy