សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស

ពិធីសម្ពោធ «ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស»  បានប្រារព្ធនៅសួនច្បារទល់មុខរង្វង់មូលព្រះអង្គចេកព្រះអង្គចមខេត្តសៀមរាប  បានប្រព្រឹត្តទៅយ៉ាងរលូន កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០  ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប  និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន។  

លោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីថា  […] ការហាត់ប្រាណផ្តល់គុណប្រយោជន៍៥ចំនុចសំខាន់ៗដូចជា  កាត់បន្ថយឱកាសប្រឈមមុខនឹងជំងឺបេះដូង  ជួយសម្រួលសម្ពាធឈាមដំណើរការបានល្អ  ធ្វើឲ្យគេងលក់ស្រួល​  ខួរក្បាលវាងវៃ  និងមានអាយុវែង […]។  លោកបានបន្តទៀតថា  […] វត្តមាននៃឧបករណ៍ហាត់ប្រាណ និងពិធីនាថ្ងៃនេះ ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា  ដែលនេះជាសាក្ខីភាពនៃការចូលរួមចំណែក​លើកកម្ពស់សុខុមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ  ដែលនិយមហាត់ប្រាណដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃ […]។

ក្នុងឱកាសនេះដែរ  លោក រស់ សោភា ​ មានប្រសាសន៍ថា «ការនាំយកឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀសជូនដល់សាធារណជននាថ្ងៃនេះ គឺជាសកម្មភាពចម្បងមួយនៃគម្រោងជាសាកលរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមឈ្មោះថា «សុខុមាលភាពល្អ»  ក៏ដូចជាដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា  តាមរយៈជំរុញប្រជាសហគមមូលដ្ឋានធ្វើលំហាត់ប្រាណ  ដើម្បីថែទាំសុខភាពប្រចាំថ្ងៃ  និងបញ្ជៀសឱកាសសេពគ្រឿងញៀន»។

លោកក៏បានណែនាំពីគុណតម្លៃរបស់ភេសជ្ជៈកីឡាគឺ «អាឃ្វ័ររៀស» ដែលជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីៗចំនួន ២០ របស់ក្រុមហ៊ុនកូកា-កូឡា។  អាឃ្វ័ររៀស  បានជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសជប៉ុន  ដែលជាប្រភេទភេសជ្ជៈបំពេញជាតិទឹកបានយ៉ាងឆាប់រហ័សដល់រាងកាយ  សាកសមបំផុតសម្រាប់អ្នកកីឡាគ្រប់រូប។

អាឃ្វ័ររៀស ត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ 2014 ហើយភេសជ្ជៈនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡា ដែលពួកគាត់ត្រូវការភេសជ្ជៈដែលបំពេញជាតិទឹកត្រឡប់មករាងកាយវិញ  ពោលគឺសម្រាប់ប្រជាជនក្នុងតំបន់អាកាសធាតុត្រូពិក ដូចកម្ពុជាយើងនេះ។

 នៅប្រទេសកម្ពុជា អាឃ្វ័ររៀសគឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោបំផុត ក្នុងចំណោមប្រភេទភេសជ្ជៈ ដែលមានការប្រកួតប្រជែងខ្ពស់។

អាឃ្វ័ររៀស ផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖ អំបិល សូដ្យូម វីតាមីនB (B3, B5, B6, B12) ស្ករ ហ្វ្រូចតូស ប៉ូតាស្យូមផូស្វាត និងហ្គារ៉ាណា ដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង។ អាឃ្វ័ររៀស អាចជួយដល់រាងកាយឲ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹម ពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។    លើសពីនេះទៅទៀត   សូដ្យូមក្នុងអាឃ្វ័ររៀស គឺជាជាតិរ៉ែចម្បងមួយប្រភេទ ដែលងាយបាត់បង់តាមរយៈការបញ្ចេញញើស វាមានវត្តមាននៅក្នុងអាឃ្វ័ររៀស ដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹក និងបំពេញជាតិទឹកមកវិញ។

បច្ចុប្បន្ន  អាឃ្វ័ររៀសមានក្នុងចំណុះ 330ml ជាកំប៉ុង និង ប្រភេទដបប្លាស្ទិក 390ml  ហើយសំបកវេចខ្ចប់នីមួយៗនៃអាឃ្វ័ររៀស មានបញ្ជាក់យ៉ាងលម្អិតអំពីព័ត៌មាន គ្រឿងផ្សំ  ព្រមទាំងអាហារូបត្ថម្ភ។

កីឡានាំមកនូវសុខភាព និងមិត្តភាព!

More to enjoy