កូកា-កូឡា ប្រកាសជាផ្លូវការនូវវត្តមាន ភេសជ្ជៈបង្កើនថាមពលថ្មី “Coca-Cola Energy”
ភ្នំពេញ (ថ្ងៃទី០៥ ខែសីហា)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បន្តផ្តល់ជម្រើសបន្ថែមទៅលើភេសជ្ជៈដែលខ្លួនមាន តាមរយៈការនាំមកនូវភេសជ្ជៈបង្កើនថាមពលថ្មី រសជាតិ កូកា-កូឡា ជាលើកដំបូងមានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី)។
Coca-Cola Energy មានគ្រឿងផ្សំដូចជា កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា និងវីតាមីន B។ រាល់គ្រឿងផ្សំទាំងអស់នេះ រួមបញ្ចូលជាមួយនឹង រសជាតិដ៏ស្រស់ស្រាយដែលមិនអាចបំភ្លេចបានរបស់កូកា-កូឡា។
Coca-Cola Energy គឺជាភេសជ្ជៈបង្កើនថាមពលថ្មី មានរសជាតិប្លែក និង ឆ្ញាញ់អស្ចារ្យ សក្តិសមសម្រាប់អ្នកត្រូវការថាមពល បុរស និង ស្រ្តី។ ភេសជ្ជៈនេះ ត្រូវបានផលិតឡើងជាមួយ នឹងគ្រឿងផ្សំដ៏ល្អបំផុត ដើម្បីជួយបង្កើនថាមពលភ្លាមៗ និងជាជម្រើសថាមពលដ៏ល្អឥតខ្ចោះ សម្រាប់គ្រប់គ្នាដែលចង់បន្តឆ្ពោះទៅមុខជានិច្ច។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផលិតភេសជ្ជៈជាច្រើនប្រភេទ ដើម្បីឆ្លើយតមតាមតម្រូវការនៃរបៀបរស់នៅរបស់អតិថិជន ហើយ Coca-Cola Energy គឺជាគំរូថ្មីមួយទៀត។ កញ្ញាឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសបានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជំរើសភេសជ្ជៈដល់អតិថិជន កូកា-កូឡាបន្តពង្រីកសក្តានុពលផលិតផលរបស់ខ្លួនតាមរយៈការផ្តល់ជូនអ្នកពិសា នូវជម្រើសភេសជ្ជៈកាន់តែច្រើនទៅតាមតម្រូវការរបស់ពួកគាត់ ពោលគឺ៖ ផលិតផលតែពីធម្មជាតិ ទឹកផ្លែឈើ ទឹកបរិសុទ្ធ ភេសជ្ជៈបំពេញជាតិទឹក និងកូកា-កូឡា រសជាតិផ្សេងៗ ។ ការនាំមកនូវភេសជ្ជៈបង្កើនថាមពល Coca-Cola Energy គឺជាការបោះជំហានថ្មីមួយទៀតនៃយុទ្ធសាស្ត្ររបស់យើង»។
ជាមួយនឹងសំបកវេចខ្ចប់ដ៏ទាន់សម័យ Coca-Cola Energy នឹងចាប់យកចំណាប់អារម្មណ៍ពីអតិថិជន ខណៈរក្សានូវអត្តសញ្ញាណរបស់កូកា-កូឡា ដែលជានិមិត្តសញ្ញាដ៏ និយមទូទាំងពិភពលោក។ កូកា-កូឡាត្រូវបានទទួលស្គាល់ថាជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរិ៍្តឈ្មោះដ៏ល្បីល្បាញមួយនេះដែរ។ កូកា-កូឡាត្រូវបានទទួលស្គាល់ថាជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរិ៍្តឈ្មោះដ៏ល្បីល្បាញមួយនេះដែរ។
តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការ ជាមួយនឹងអតិថិជនកម្ពុជាដែលជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបានគឺល្អលើសពីការរំពឹងទុក ដោយទទួលបាននូវចម្លើយជាវិជ្ជមានចំពោះរសជាតិ និង ការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោមួយនេះ ។
កម្ពុជាស្ថិតក្នុង ប្រទេស១ ក្នុងចំណោមប្រទេស ៣ ដំបូងគេនៅអាស៊ី ដែលបាននាំយកភេសជ្ជៈបង្កើនថាមពល Coca-Cola Energy មកកាន់ទីផ្សាររបស់ខ្លួន បន្ទាប់ពីប្រទេសជប៉ុន។ ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជា សាកល ភេសជ្ជៈថ្មីមួយនេះ រំពឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ការផ្តល់ភាពស្រស់ស្រាយដ៏មិននឹកស្មានដល់ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស៕
“Coca-Cola «Coca-Cola Energy រសជាតិពេញចិត្ត កម្លាំងពេញកាយ»