ទិញ​ប្លាស្ទិច​​រុំមក​វិញ

ចក្ខុវិស័យ​របស់​យើង

ក្រុមហ៊ុន កូកា-កូឡា បាន​ធ្វើការ​ប្តេជ្ញា​ចិត្តថ្នាក់​ពិភពលោក​ដ៏​ចម្បង​មួយ​ចំពោះ​ពិភពលោក​គ្មាន​សំរាម។ នៅ​ត្រឹម​ឆ្នាំ​២០២៥ ១០០% នៃ​សម្បក​វេច​​ខ្ចប់​​របស់​​យើង​នឹង​​អាច​យក​ទៅ​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​បាន ហើយ​នៅ​ត្រឹម​ឆ្នាំ​២០៣០ យើង​មាន​គោលដៅ​ថា យ៉ាងហោច​ណាស់ ៥០% នៃសម្បក​វេចខ្ចប់របស់យើង​នឹង​មាន​ប្រភព​​​ពី​ប្លាស្ទិច​ដែល​បាន​កែ​ច្នៃ​រួច​ និង​ប្រមូល​សំណល់​ប្លាស្ទិច​ដើម្បី​យក​ទៅ​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​ឱ្យ​បាន​ស្មើ​នឹង​ចំនួន​សំបក​វេចខ្ចប់​ដែល​យើង​បាន​ប្រើ​ប្រាស់​សម្រាប់​វេច​ខ្ចប់​ភេសជ្ជៈ​របស់​យើង។

 

គោលបំណង​របស់​យើង

យើង​កំពុង​បង្កើត​ចង្វាក់​តម្លៃ​ដើម្បី​ប្រមូល និង​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្លាស្ទិចរុំ សម្បក​វេចខ្ចប់​ខាងក្រៅ​លើ​កេស​ភេសជ្ជៈ​របស់​យើង​ពីទីផ្សារដែល​យើង​ប្រតិបត្តិការ។ យើង​ចង់​ជំរុញ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​វិជ្ជមាន ហើយ​ជា​ចុងក្រោយបង្កើន​អត្រា​កែច្នៃប្រើប្រាស់​ឡើងវិញ​ដោយ​មានការ​ចូលរួមពីអតិថិជន​តាមរយៈ​វិធីសាស្រ្ត​ប្រមូល​សាមញ្ញៗ និង​ការ​លើកកម្ពស់​ការ​យល់ដឹង។

 

ដំណោះស្រាយ

ប្លាស្ទិច​រុំ​​ភាគច្រើន​នៅតែត្រូវដឹកយកទៅបោះចោលនៅទីលានចាក់សំរាម​ពីព្រោះ​​​មិនមាន​ការ​​បែង​ចែក​ប្រភេទ​​​សំរាម​​ឱ្យ​បាន​សមស្រប ហើយ​លាយ​ចម្រុះ​ជាមួយ​សំរាម​ផ្សេង​ទៀត។ តាមរយៈការ​ធ្វើការ​ជាមួយ​ដៃគូ​នានា យើងអាច​បែងចែក ប្រមូល ទិញ និង​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​ប្លាស្ទិច​រុំ​​ដើម្បី​កាត់​បន្ថយ​ផ​ល​ប៉ះ​ពាល់​​របស់​សំណល់​នេះ​ទៅលើ​បរិស្ថាន។

 

ដំណើរ​ការ​ប្រមូល

{%ALT_TEXT%}

 

ដំណាក់​កាល​បន្ទាប់

ដើម្បី​អភិវឌ្ឍ​ហេដ្ឋរចនា​សម្ព័ន្ធ និង​សមត្ថភាព​ដើម្បី​ផ្តល់​ការលើក​ទឹកចិត្ត​អ្នកទិញ​សំរាម​ឱ្យ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្លាស្ទិចរុំ​ និង PET និងប្លាស្ទិច​ផ្សេង​ទៀត​ទៅជា​សម្ភារ​ដែល​បាន​កែ​ច្នៃ​​រួច​ ដូចជា​ផើង​ផ្កា និង rPET ជា​ដើម។

 

លាហើយ​សម្បក​វេចខ្ចប់​ប្រើបានតែម្តង សួស្តី​សម្បក​វេចខ្ចប់​វិលជុំ

មិនដូច​ទៅនឹង​សេដ្ឋកិច្ចបន្ទាត់​ត្រង់​​បែបប្រពៃណី (ផលិត ប្រើប្រាស់ បោះ​ចោល) សេដ្ឋកិច្ច​វិល​ជុំ​បង្កើត​​​តម្លៃ​អតិបរមា​ពី​សម្ភារ និងផលិតផល​​ក្នុងពេល​​​ប្រើប្រាស់ ក្រោយ​មក​ស្តារឡើងវិញ និង​បង្កើត​សម្ភារ​​និង​ផលិត​ផល​ទាំង​នោះឡើងវិញ។

circular economy of coca

 

 

More to enjoy