ជួបជាមួយ​ក្រុមគ្រួសាររបស់​យើង

ជួបជាមួយ​ក្រុមគ្រួសាររបស់​យើង

ក្នុង​រយៈពេល​ជិត ៣០​ឆ្នាំ​មក​នេះ ក្រុមហ៊ុន Cambodia Beverage Company បាននិង​កំពុង​បង្កើត​ឱកាស​ការងារ​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា។​

រាប់​ចាប់​ពី​អ្នក​លក់រាយ​ដែល​ស្តុក​ទុក​ផលិតផល​ម៉ាក​ល្បីៗ​របស់​យើង រហូត​ដល់​អ្នក​បច្ចេក​ទេស​ធ្វើ​ការ​នៅ​ខ្សែ​ចង្វាក់​ផ​លិតកម្ម​ទំនើប​របស់​យើង ក្រុមហ៊ុន​របស់​យើង​គឺជា​អ្នកចូល​រួមចំណែក​ដ៏​សំខាន់​មួយ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ជា​ពិសេស​​តាមរយៈ​ការងារ​ដែល​យើង​បន្ត​បង្កើត​ឡើង​នៅ​ក្នុង​ក្រុមហ៊ុនរបស់​យើង និង​​សម្រាប់​ដៃគូ​របស់​យើង។

ជនជាតិ​​កម្ពុជា​មាន​ចំនួន ៩៥​% នៃ​បុគ្គលិក​សរុប​របស់​យើង ហើយ ៧៥% មាន​តំណែង​ក្នុង​ក្រុម​ការងារ​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​យើង ហើយ​កម្មវិធី​បង្កើន​ភាព​អង់អាច​ដល់​ស្រ្តី​របស់​យើង​បានមើល​ឃើញ​ភាគ​រយ​បុគ្គលិកស្ត្រី​កើនឡើង​ដល់ ៣០​% ហើយមាន​​គោលដៅ​​កើន​ឡើង​ដល់ ៥០%​ នៅ​ត្រឹម​ឆ្នាំ​២០២៥។

យើង​មាន​មោទនភាពចំពោះ​និយោជិត​របស់​យើង​ដែលមាន​ទឹកចិត្ត​ពុះពារ​ ​និង​​​លះបង់​កម្លាំង​កាយចិត្ត​រៀងរាល់​ថ្ងៃ​ដើម្បី​ធ្វើ​ឱ្យ​ជំនាញ​របស់​ខ្លួន​មានភាព​ប្រសើរ​ឡើង គាំទ្រ​ដល់​សហការី និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រីក​ចម្រើន​សម្រាប់​អនាគត​រួមគ្នា​កាន់តែ​ប្រសើរ។

 

តំណ​ភ្ជាប់ទៅកាន់​សាររបស់​នាយក​ប្រតិបត្តិ