វប្បធម៌​របស់​យើង

វប្បធម៌​របស់​យើង

នៅក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ​យើងខ្ញុំខិត​ខំបង្កើត​វប្បធម៌​​ក្រុមហ៊ុនដោយ​ផ្អែក​លើគោលការណ៍​យុទ្ធសាស្រ្ត​ចំនួនបួន ហៅកាត់ថា CARE៖ បង្កើត (Create) ស្តែង​ចេញ (Articulate) គ្រប់​គ្រង (Regulate) និង​វាយតម្លៃ (Evaluate)។

យើង​បង្កើតជា​បរិយាកាសការងារ​មួយ ប្រកបដោយបរិយាបន្ន ដោយធ្វើយ៉ាងណាឱ្យមានការ​​ចូលរួមចំណែក​ពីបុគ្គលិកដែលមាន​​ទេពកោសល្យ​ចម្រុះ​​ តាមរយៈការ​ជ្រើស​រើស​បុគ្គលិក ការអភិវឌ្ឍសមត្ថភាព ការ​ធ្វើ​​ឱ្យ​មាន​ភាពរីកចម្រើន និងការ​រក្សា​បុគ្គលិក។

យើង​លើកឡើងអំពី​​វឌ្ឍនភាពរបស់យើង​ ដោយធ្វើការបង្ហាញជាមុននូវ​វឌ្ឍនភាព​របស់​យើង​​​ធៀបនឹង
​អាទិភាពនៃភាពចម្រុះ ​និង​បរិយាបន្ន​សំខាន់ៗ។

យើង​កំណត់បទប្បញ្ញត្តិដើម្បី​ធានា​ថា គ្រប់កន្លែង​ធ្វើការទាំងអស់របស់យើង​ ស្ថិតក្រោមការគ្រប់គ្រង​ដោយ​ស្មើ​ភាព និង​គោរព​យ៉ាង​ពេញលេញទៅ​តាម​​បទប្បញ្ញត្តិជាធរមាន​​របស់​រដ្ឋាភិបាល។

ហើយ​យើង​វាយ​តម្លៃ​វឌ្ឍនភាពរបស់​យើង ថាតើ​​​​យើងធ្វើ​បាន​ល្អ​កម្រិត​ណា​ក្នុង​ការប្រកាន់ខ្ជាប់នូវការអនុវត្តល្អ​បំផុត ​​​តាម​រយៈ​ឧបករណ៍ និង​ធន​ធានដែលបានកំណត់។

We also embrace a Growth Mindset across our company and believe in continuous យើង​ក៏​ប្រកាន់ខ្ជាប់​ផង​ដែរ​នូវ​​​ផ្នត់គំនិតរីកចម្រើន​​នៅ​ក្នុង​ក្រុមហ៊ុនរបស់​យើងទាំងមូល ហើយ​យើង​ជឿ​ជាក់​លើ​ការសិក្សា​រៀនសូត្រ​ជាប្រចាំ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម និង​ខ្លួនយើង​ផ្ទាល់ឱ្យ​កាន់តែល្អ​ប្រសើរថែមទៀត​។ យើង​ផ្តល់​តម្លៃ​ចំពោះ​របៀបធ្វើការរបស់​យើង​ដូចទៅនឹងលទ្ធផល​ដែលយើង​សម្រេច​បានដូច្នោះដែរ។

​​ផ្នត់គំនិតរីកចម្រើន​​គឺជាកត្តាដែលជំរុញឱ្យ​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) អនុវត្តនូវបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត (AI) និងឧបករណ៍​អាជីវកម្មទំនើបចុងក្រោយ ដើម្បី​បង្កើនប្រសិទ្ធភាព​អាជីវកម្មរបស់យើង។ តាមរយៈការ​បង្កើន​​ភាពអង់​អាច​ដល់​បុគ្គលិករបស់​យើង​ជាមួយ​នឹង​ឧបករណ៍​ទាំង​នេះ យើង​ក៏​មាន​បំណង​លើក​ទឹក​ចិត្តឱ្យបុគ្គលិកទាំងអស់ផ្លាស់ប្ដូរវិធីសាស្រ្តធ្វើការ និង​បង្កើត​របៀប​ធ្វើការ​ថ្មី​នៅក្នុងក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដែល​នៅថ្ងៃ​ណាមួយ​នឹងអាច​បង្កើតវិធីសាស្រ្ត​ធ្វើការថ្មីសម្រាប់​សហការី​របស់​យើងនៅ​​ក្នុង​ប្រទេស​ប្រេស៊ីល ឥណ្ឌា ឬ​សហរដ្ឋ​អាមេរិកផងដែរ។

យើង​តែងតែលើក​ទឹកចិត្ត​ឱ្យបុគ្គលិករបស់យើង​សួរសំណួរផ្សេងៗដែល​ពាក់ព័ន្ធនឹង​អ្នក​ប្រើប្រាស់ អតិថិជន ដៃគូ​របស់​យើង ព្រមទាំងអំពី​មជ្ឈដ្ឋាននៅជុំវិញ​ខ្លួន​យើងផងដែរ។ យើងស្រាវជ្រាវ ស្វែង​យល់ ភ្ជាប់ទំនាក់ទំនង ប្រើគំនិត និងរិះរកវិធីសាស្រ្តដែលនាំមកនូវភាពល្អប្រសើរជាងមុន។ យើងមាន​ភាព​រហ័ស​រហួន​នៅក្នុង​ពិភពលោកដែលបោះជំហាន​ទៅមុខ​យ៉ាងឆាប់រហ័ស​នេះ ហើយ​យើង​ផ្ដល់​អាទិភាពទៅ​លើ​ការ​រៀនសូត្រឱ្យបានឆាប់រហ័ស​ និង​សាកល្បងនូវចំណេះ​ដែល​យើងទទួលបាន​នៅក្នុង​ពិភពលោកជាក់ស្ដែងនេះ។

យើង​ចាប់​ផ្តើម​ជាមួយ​ការ​ពិត ដោយផ្អែក​លើ​វិទ្យាស្រ្ត។ ភាព​ពិត​នៃ​ភាពជោគ​ជ័យនិង​មាត្រាដ្ឋាន​របស់​យើង គឺថា យើង​ត្រូវ​តែ​នាំ​មុខគេឱ្យក្លាយ​ជា​កម្លាំងមួយ​សម្រាប់​វឌ្ឍនភាព និង​​ភាពល្អ។ ប្រសិន​បើ​យើង​បង្កើត​កំហុស យើង​​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​កែប្រែ​កំហុស​ឱ្យមកត្រឹម​ត្រូវ​វិញ។ នៅ​​ក្នុងពិភពលោក​លោក​ដែល​មាន​ទំនាក់ទំនង​គ្នាទៅវិញ​ទៅមក និង​មានតម្លា​ភាព​មិន​ធ្លាប់​មាន​ពីមុនមក ភាព​ច្បាស់លាស់នៃ​មនសិការ (ភាព​ខុស​និង​​ត្រូវ)​ ក្នុងការ​ធ្វើ​អ្វីមួយ គឺ​ជា​ត្រីវិស័យ​ដ៏​មានតម្លៃ​មួយ។