សាររបស់អគ្គនាយកប្រតិបត្តិ

សាររបស់អគ្គនាយកប្រតិបត្តិ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។ យើងខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងដែលលោកអ្នកចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកមកស្វែងយល់អំពីក្រុមហ៊ុន ការងារ ក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុនយើងខ្ញុំនេះ។  

ក្រុមហ៊ុន កូកា-កូឡា យើងខ្ញុំមានចក្ខុវិស័យក្នុងការបង្កើតម៉ាកយីហោ និងផ្តល់ជម្រើសភេសជ្ជៈជាច្រើនប្រភេទដែលប្រជាជនកម្ពុជាចូលចិត្ត ព្រមទាំងផ្តល់នូវភាពស្រស់ស្រាយទាំងផ្នែករាងកាយ និងស្មារតីជូនដល់ពួកគាត់ផងដែរ។ យើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងអាជីវកម្មមួយប្រកបដោយនិរន្តរភាព ដើម្បីកសាងអនាគតរួមគ្នាដ៏ល្អ និងកាន់តែល្អប្រសើរ សម្រាប់ការរស់នៅរបស់ប្រជាជន  សហគមន៍ និងពិភពលោកទាំងមូល។ 

យើង​ប្រើប្រាស់​ភាពជា​អ្នកដឹកនាំរបស់​យើងជាផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ ដើម្បី​សម្រេចឱ្យ​បាននូវ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​នៅក្នុងពិភពលោក។ យើង​វិនិយោគ​ដើម្បី​កែប្រែជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរជាងមុន ដែលគិតចាប់ពីបុគ្គលិករបស់យើង អ្នកដែលមានទំនាក់ទំនងជាមួយអាជីវកម្មរបស់យើង រហូតដល់សហគមន៍ជាច្រើនផ្សេងៗទៀតដែលយើងចាត់ទុកជាផ្ទះរបស់យើងផងដែរ។

គំនិត​ផ្តួច​ផ្តើម​ពិភព​លោក​គ្មាន​សំរាម​របស់​យើង​គឺជា​យុទ្ធសាស្រ្ត​ច្បាស់​លាស់​មួយដើម្បី​ប្តេជ្ញា​ប្រមូលមកវិញនូវ​ដបជ័រ ឬ​កំប៉ុងទាំងអស់ដែលយើងបានលក់ នៅត្រឹមឆ្នាំ ​2030 ​ដើម្បីធ្វើការ​កែច្នៃ​ និង​ប្រើ​ប្រាស់​ឡើងវិញ។ យើង​កំពុង​ខិតខំប្រឹងប្រែងសហការយ៉ាងសស្រាក់សស្រាំ​ជាមួយ​ក្រុមហ៊ុន​ផលិត​ផ្សេងៗ អ្នក​លក់រាយ បុគ្គលិកផ្នែកអប់រំ និង​រាជ​រដ្ឋាភិបាលកម្ពុជា ដើម្បី​ឱ្យ​កិច្ចប្រឹ​ងប្រែង​ទាំង​នេះទទួល​បាន​ជោគ​ជ័យ និង​មាន​ប្រសិទ្ធភាព។

យើង​កំពុង​បង្កើត​វប្បធម៌ដ៏​រស់​រវើ​កមួយ​នៅក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)ដែល​នៅទីនេះយើង​ខិតខំប្រឹង​ប្រែងជារៀង​រាល់ថ្ងៃ​ដើម្បី​ផ្តល់​សិទ្ធិអំណាច​​​ដល់​បុគ្គលិក​របស់​យើង ផ្តល់​លទ្ធភាព​ទទួល​បាន​ឱកាស​ស្មើៗ​គ្នា​ និង
វប្បធម៌នៃការយកចិត្តទុកដាក់ដូចៗគ្នាចំពោះបុគ្គលិកទាំងអស់នៅ​​​កន្លែង​ធ្វើការដោយប្រើប្រព័ន្ធ​​​ឌីជីថល។ យើងគឺជាក្រុមហ៊ុនឈានមុខគេដែលផ្ដោតការយកចិត្តទុកដាក់ជាសកល​​ទៅ​​លើ​ស្រ្តី និងជាតិពន្ធុតាម​រយៈ មធ្យោបាយ​នៅក្នុងប្រទេស ដែលមាន​កម្មវិធីផ្សេងៗ​ដូចជា ​ការយកចិត្តទុកដាក់ចំពោះ​សង្គម​ និង បុគ្គលិកនៅ​ក្នុង​ក្រុមហ៊ុនផងដែរ។ យើង​នឹង​ក្លាយជាក្រុមហ៊ុន​ដែលមានភាពចម្រុះ​ ​ដូច​គ្នាទៅនឹង​អ្នកពិសាភេសជ្ជៈ​របស់យើង នៅពេលដែល​យើង​ក្លាយជា​អាជីវកម្ម​ដែលផ្តោតការយកចិត្តទុកដាក់ចំពោះបុគ្គលគ្រប់រូបជាងមុន។

យើង​សង្ឃឹមថា អ្នករីករាយ​ក្នុងការទស្សនាគេហទំព័រ​របស់​យើង និង​សូមទាក់ទង​មក​កាន់​យើង​ខ្ញុំ ​ប្រសិន​បើ​អ្នក​ចង់​ស្វែង​យល់​បន្ថែមទៀត​អំពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ឱកាស​ការងារ​នៅ​ក្នុងក្រុមហ៊ុន និង​កម្មវិធី​សហគមន៍​របស់​យើង​ ឬ​ព័ត៌មានផ្សេងៗ​ទៀត​ដែល​អ្នក​ចង់​ដឹង។