វប្បធម៌ក្រុមហ៊ុន
នៅក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) យើងខ្ញុំខិតខំបង្កើតវប្បធម៌ក្រុមហ៊ុនដោយផ្អែកលើគោលការណ៍យុទ្ធសាស្រ្តចំនួនបួន ហៅកាត់ថា CARE៖ បង្កើត (Create) ស្តែងចេញ (Articulate) គ្រប់គ្រង (Regulate) និងវាយតម្លៃ (Evaluate)។
យើងបង្កើតជាបរិយាកាសការងារមួយ ប្រកបដោយបរិយាបន្ន ដោយធ្វើយ៉ាងណាឱ្យមានការចូលរួមចំណែកពីបុគ្គលិកដែលមានទេពកោសល្យចម្រុះ តាមរយៈការជ្រើសរើសបុគ្គលិក ការអភិវឌ្ឍសមត្ថភាព ការធ្វើឱ្យមានភាពរីកចម្រើន និងការរក្សាបុគ្គលិក។
យើងលើកឡើងអំពីវឌ្ឍនភាពរបស់យើង ដោយធ្វើការបង្ហាញជាមុននូវវឌ្ឍនភាពរបស់យើងធៀបនឹង
អាទិភាពនៃភាពចម្រុះ និងបរិយាបន្នសំខាន់ៗ។
យើងកំណត់បទប្បញ្ញត្តិដើម្បីធានាថា គ្រប់កន្លែងធ្វើការទាំងអស់របស់យើង ស្ថិតក្រោមការគ្រប់គ្រងដោយស្មើភាព និងគោរពយ៉ាងពេញលេញទៅតាមបទប្បញ្ញត្តិជាធរមានរបស់រដ្ឋាភិបាល។
ហើយយើងវាយតម្លៃវឌ្ឍនភាពរបស់យើង ថាតើយើងធ្វើបានល្អកម្រិតណាក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុត តាមរយៈឧបករណ៍ និងធនធានដែលបានកំណត់។
យើងក៏ប្រកាន់ខ្ជាប់ផងដែរនូវផ្នត់គំនិតរីកចម្រើននៅក្នុងក្រុមហ៊ុនរបស់យើងទាំងមូល ហើយយើងជឿជាក់លើការសិក្សារៀនសូត្រជាប្រចាំ ដើម្បីអភិវឌ្ឍអាជីវកម្ម និងខ្លួនយើងផ្ទាល់ឱ្យកាន់តែល្អប្រសើរថែមទៀត។ យើងផ្តល់តម្លៃចំពោះរបៀបធ្វើការរបស់យើងដូចទៅនឹងលទ្ធផលដែលយើងសម្រេចបានដូច្នោះដែរ។
ផ្នត់គំនិតរីកចម្រើនគឺជាកត្តាដែលជំរុញឱ្យក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) អនុវត្តនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍អាជីវកម្មទំនើបចុងក្រោយ ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្មរបស់យើង។ តាមរយៈការបង្កើនភាពអង់អាចដល់បុគ្គលិករបស់យើងជាមួយនឹងឧបករណ៍ទាំងនេះ យើងក៏មានបំណងលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់ផ្លាស់ប្ដូរវិធីសាស្រ្តធ្វើការ និងបង្កើតរបៀបធ្វើការថ្មីនៅក្នុងក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដែលនៅថ្ងៃណាមួយនឹងអាចបង្កើតវិធីសាស្រ្តធ្វើការថ្មីសម្រាប់សហការីរបស់យើងនៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌា ឬសហរដ្ឋអាមេរិកផងដែរ។
យើងតែងតែលើកទឹកចិត្តឱ្យបុគ្គលិករបស់យើងសួរសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ អតិថិជន ដៃគូរបស់យើង ព្រមទាំងអំពីមជ្ឈដ្ឋាននៅជុំវិញខ្លួនយើងផងដែរ។ យើងស្រាវជ្រាវ ស្វែងយល់ ភ្ជាប់ទំនាក់ទំនង ប្រើគំនិត និងរិះរកវិធីសាស្រ្តដែលនាំមកនូវភាពល្អប្រសើរជាងមុន។ យើងមានភាពរហ័សរហួននៅក្នុងពិភពលោកដែលបោះជំហានទៅមុខយ៉ាងឆាប់រហ័សនេះ ហើយយើងផ្ដល់អាទិភាពទៅលើការរៀនសូត្រឱ្យបានឆាប់រហ័ស និងសាកល្បងនូវចំណេះដែលយើងទទួលបាននៅក្នុងពិភពលោកជាក់ស្ដែងនេះ។
យើងចាប់ផ្តើមជាមួយការពិត ដោយផ្អែកលើវិទ្យាស្រ្ត។ ភាពពិតនៃភាពជោគជ័យនិងមាត្រាដ្ឋានរបស់យើង គឺថា យើងត្រូវតែនាំមុខគេឱ្យក្លាយជាកម្លាំងមួយសម្រាប់វឌ្ឍនភាព និងភាពល្អ។ ប្រសិនបើយើងបង្កើតកំហុស យើងចាត់វិធានការភ្លាមៗដើម្បីកែប្រែកំហុសឱ្យមកត្រឹមត្រូវវិញ។ នៅក្នុងពិភពលោកលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក និងមានតម្លាភាពមិនធ្លាប់មានពីមុនមក ភាពច្បាស់លាស់នៃមនសិការ (ភាពខុសនិងត្រូវ) ក្នុងការធ្វើអ្វីមួយ គឺជាត្រីវិស័យដ៏មានតម្លៃមួយ។