បុគ្គលិក​របស់​យើងមានភាពជាពិពិធភាព

បុគ្គលិក​របស់​យើងមានភាពជាពិពិធភាព

ពិពិធភាព និងបរិយាបន្ន ​គឺជា​ចំណុចស្នូល​នៃ​គុណ​តម្លៃ និង​យុទ្ធសាស្រ្ត​កំណើន​របស់​យើង ព្រមទាំង​ដើរ​តួនាទីយ៉ាង​សំខាន់នៅក្នុងធានា​ភាព​ជោគ​ជ័យរបស់​ក្រុមហ៊ុន។
យើង​ប្រើប្រាស់គុណប្រយោជន៍នៃភាព​ចម្រុះ​របស់បុគ្គលិក​នៅទូទាំង​ពិភពលោកដើម្បី​សម្រេច​គោលបំណង​របស់យើង​ក្នុងការនាំមកនូវភាពស្រស់ស្រាយ និងភាពរីកចម្រើនសម្រាប់ពិភពលោកទាំងមូល។
សម្រាប់​ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ការ​រៀបចំបុគ្គលិកប្រកបដោយពិពិធភាព និងកន្លែង​ធ្វើការ​ដែលមានវប្បធម៌បរិយាបន្ន គឺជាចំណុច​អាទិភាពនៅក្នុង​អាជីវកម្ម​បែប​យុទ្ធសាស្រ្ត​ ​ដែល​ជំរុញឱ្យមាន​ភាព​ច្នៃ​ប្រឌិត​ នវានុវត្តន៍ និង​ការ​​ភ្ជាប់ទំនាក់ទំនង​កាន់តែល្អប្រសើរជាមួយ​សហគមន៍​ដែល​យើង​ធ្វើប្រតិបត្តិការ។

អ្នកស្រី Lori George Billinglsey ប្រធានផ្នែកភាពចម្រុះ និង​បរិយាបន្ន (ការយកចិត្តទុកដាក់ចំពោះ​បុគ្គលទាំងអស់)​ (Chief Diversity and Inclusion Officer) បានថ្លែង​ថា៖
“យើងសម្រេចបាន​លទ្ធផល​ល្អ​នៅពេលបុគ្គលទាំងអស់​អង្គុយ​ធ្វើការងារ​រួម​គ្នា…។ តាមរយៈ​ការ​ធ្វើទីផ្សារ​របស់​ខ្លួន និង​កិច្ចការផ្សេងៗទៀត ក្រុមហ៊ុន Coca-Cola ទទួល​បានកេរ្តិ៍​ឈ្មោះ​ជា​ម៉ាក​យីហោដែលមានលក្ខណៈ​បរិយាបន្ន​បំផុតនៅ​ក្នុង​ពិភពលោក។ តើ​ការប្រកាន់យកវប្បធម៌បែបនេះ​មាន​ន័យថា ​យើង​មានទំនួល​ខុស​ត្រូវ​កាន់តែ​ខ្ពស់​ក្នុងនាមជា​ក្រុមហ៊ុន​ ​ “ដែលអនុវត្តនូវ​អ្វី​ដែល​យើង​បានអះអាង” ​ថាជាតួអង្គឈានមុខផ្នែកវប្បធម៌​ចម្រុះ និង​បរិយាបន្ន ​ទាំង​ក្នុង និងក្រៅ​ប្រព័ន្ធ​របស់​យើង មែនដែរឬ​ទេ?
អ្នកស្រី​បាន​បន្ថែម​ថា៖ “​ពិត​ហើយ យើង​ដាច់​ខាត​ត្រូវ​តែប្រកាន់ខ្ជាប់នូវគោលការណ៍នេះ។ យើង​ត្រូវតែ​អភិវឌ្ឍខ្លួនឱ្យមានភាពលេចធ្លោជាងគេ ​សម្រាប់​អាជីវ​កម្ម បុគ្គលិក និង​សហគមន៍​របស់​យើង។ នៅក្នុងការយល់ឃើញរបស់ដៃគូ​​ និង​អ្នក​ផ្គត់​ផ្គង់​របស់​យើង ​យើងគឺជាតួអង្គ​ឈាន​មុខ​គេ​ដ៏មានថ្វីមាត់ និង​​មានភាពសកម្ម នៅ​ក្នុង​លំហនៃពិពិធភាព ​និង​បរិយាបន្ន ហើយ​ជា​ញឹក​ញាប់ យើង​មានការ​ទទួល​ស្គាល់ពីមជ្ឈដ្ឋាន​ខាងក្រៅ​នៅក្នុង​ការស្ទង់មតិ និង​ការ​​ប្រគល់​ពាន​រង្វាន់​នានា​ជា​ក្រុមហ៊ុន​ដែលស្ថិតក្នុងលំដាប់ថ្នាក់​ល្អ​ប្រសើរ​បំផុតផ្នែក​គោលនយោ​បាយ និងការអនុវត្តវប្បធម៌នៃពិពិធភាព”។
ក្រុមហ៊ុន​របស់​យើង​បាន​កំណត់ឥរិយាបថ​រីកចម្រើនមួយ​ចំនួនសម្រាប់ធ្វើ​ជា​មូលដ្ឋានគ្រឹះនៃ​វប្បធម៌ ដែល​យើង​សង្ឃឹម​ថា​នឹងអាច​កសាង​ឡើងនៅក្នុងពេលខាងមុខ។ “បរិយាបន្ន” គឺ​ជា​ឥរិយាបថ​មួយ​នៃ​ឥរិយាបថ​រីកចម្រើន​ទាំង​នេះ។ ដូច្នេះជាប្រការ​សំខាន់ដែល​ត្រូវបង្ហាញថា បរិយាបន្ន​គឺជា​ចំណុចអាទិភាព​សម្រាប់​អាជីវកម្ម​របស់​យើង ហើយបុគ្គលទាំងអស់​ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់នូវ​ផ្នត់​គំនិតយកចិត្តទុកដាក់ចំពោះ​បុគ្គលទាំងអស់ (​បរិយាបន្ន)។
យើង​មិន​មែនត្រឹមតែមានបំណងក្នុងការ​ឆ្លុះ​បញ្ចាំងអំពីភាព​ចម្រុះ​នៃ​សហគមន៍​ដែល​យើង​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើងក៏មានគោលដៅក្នុងការ​ដឹក​នាំ និង​គាំទ្រឱ្យមានអនាគត​រួមកាន់តែល្អ​ប្រសើរ​ផងដែរ។