ការយកចិត្តទុកដាក់ទៅលើធនធានមនុស្ស

ការយកចិត្តទុកដាក់ទៅលើធនធានមនុស្ស

យើងមានគោលដៅកែប្រែជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរជាងមុន ដែលគិតចាប់ពីបុគ្គលិករបស់យើង អ្នកដែលមានទំនាក់ទំនងជាមួយអាជីវកម្មរបស់យើង រហូតដល់សហគមន៍ជាច្រើនផ្សេងៗទៀតដែលយើងចាត់ទុកជាផ្ទះរបស់យើងផងដែរ។

យើងបាន​ឈរនៅជួរ​មុខនៅក្នុងការជួយ​គាំទ្រ​សហគមន៍​នានា​ ​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺកូវីដ-១៩ នៅ​ទូទាំង​​សកល​លោក​ ដោយសហការ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​សង្គម​ស៊ីវិល ដើម្បីធ្វើការអប់រំ និង​ការពារ​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅក្នុង​ពេល​វេលា​ដ៏លំបាក​នេះ។

យើង​បានបង្វិលថវិកាដែលត្រូវចំណាយ​ទៅលើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទៅប្រើប្រាស់​នៅក្នុងយុទ្ធនាការ​អប់រំ​ស្តីអំពីជំងឺ​កូវីដ-១៩ នៅទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រមទាំងបាន​បរិច្ចាគ​ឧបករណ៍​ការពារខ្លួន​សំខាន់ៗសម្រាប់​បុគ្គលិក​សុខាភិបាល​ជួរ​មុខ ក៏ដូចជាសហគមន៍​ងាយរងគ្រោះ​នានាផងដែរ។ យើង​ប្តេជ្ញា​ការពារ​សុខភាព និង​សុខុមាល​ភាព​របស់បុគ្គលិក​ ព្រមទាំង​ដៃគូ ​​និង​អតិថិជន​របស់យើងទាំង​អស់​នៅទូទាំង​ប្រទេស​កម្ពុជា។

កម្មវិធី​ទឹកស្អាត​របស់​យើង ដែល​មានដំឡើង​ប្រព័ន្ធ​​ចម្រោះ​ទឹក​ Aqua Towers ចំនួន ២៩ នៅ​សហគមន៍​ជន​បទ​នៅទូទាំង​ប្រទេស​កម្ពុជា បាន​ផ្តល់ជូន​នូវទឹក​ស្អាត ​និង​មានសុវត្ថិភាព កម្មវិធី​​អប់រំ
​អំពីអនាម័យ​សម្រាប់សហគមន៍​ជនបទ ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ​ជាង ៦០,០០០​នាក់ទទួលបានទឹកស្អាតមកប្រើប្រាស់​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់​ជាលើកដំបូង។

ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បីលើកកម្ពស់​ការអប់រំ​យុវជនជំនាន់​ក្រោយ​របស់​កម្ពុជា ជា​ពិសេស​លើផ្នែក​មុខ​វិជ្ជា​​សំខាន់ៗ ​ដូចជា​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM)​ បាន​ជំរុញ​ឱ្យយើង​បង្កើតកម្មវិធី​ទស្សនកិច្ច STEM នៅរោងចក្រ​ច្រក​ភេសជ្ជៈ ដែលនៅទីនេះ​សិស្សនិស្សិត និងសាស្រ្តាចារ្យ​អាច​មើលឃើញ​ដោយ​ផ្ទាល់​​អំពី​បច្ចេក​វិទ្យាដែល​បង្កើតឱ្យមានកន្លែង​ធ្វើការ​បែប​ទំនើប​។

សិស្សនិស្សិត និងសាស្រ្តាចារ្យនឹងបានឃើញអំពីអាជីព​ជំនាញដ៏ប៉ិនប្រសប់ដែលបុគ្គលិករបស់​យើង​កំពុង​ព្យាយាមសម្រេចឱ្យបាននៅ​ក្នុង​បរិយាកាស​ការងារ​ដែលយកចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់រូប និងមានភាព​ស្និទ្ធស្នាល​បំផុតនៅ​ក្នុង​ប្រទេសកម្ពុជា​​ផងដែរ។