ការបង្កើនភាពអង់អាចដល់ស្ត្រី
ស្រ្តីគឺជាកត្តាដ៏សំខាន់មួយក្នុងការសម្រេចបាននូវភាពជោគជ័យនៅលើពិភពលោកនេះ។ យើងផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើនភាពអង់អាចដល់ស្រ្តីទាំងនៅកន្លែងធ្វើការ និងនៅទូទាំងពិភពលោក។
មានភស្តុតាងជាច្រើនដែលបង្ហាញថា ការសម្រេចបានគុណភាព និងភាពអង់អាចសម្រាប់ស្រ្តីមានឥទ្ធិពលបន្តគ្នាយ៉ាងទូលំទូលាយ ដែលបានផ្តល់ជាអត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាសសរស្តម្ភនៃសហគមន៍របស់ខ្លួន ស្រ្តីចំណាយប្រាក់ចំណូលដែលពួកខ្លួនរកបានមួយផ្នែកធំទៅលើការថែទាំសុខភាព និងការអប់រំរបស់កូនៗ និងសេដ្ឋកិច្ចគ្រួសារ ដែលបង្កើតបានជាឥទ្ធិពលសេដ្ឋកិច្ចមួយយ៉ាងធំ។ ស្រ្តីនៅជុំវិញពិភពលោកគឺជាសសរស្តម្ភនៃប្រព័ន្ធអាជីវកម្មរបស់យើងរួចស្រាប់ទៅហើយ។
ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានមោទនភាពចំពោះពិពិធភាពនៃក្រុមការងាររបស់យើងខ្លាំងណាស់ ដែលក្នុងនោះយើងអនុវត្តយ៉ាងសកម្មនៅក្នុងការលើកកម្ពស់បុគ្គលិកស្រ្តីឱ្យឡើងកាន់តួនាទីជាន់ខ្ពស់ នៅក្នុងមុខដំណែងគ្រប់គ្រងរបស់ក្រុមហ៊ុនយើង ឬនៅក្នុងតួនាទីផ្សេងៗ ដូចជាអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តលើកទំនិញ ដែលជាទូទៅត្រូវបានកត់សម្គាល់ឃើញថាជាប្រភេទការងារសម្រាប់បុរស។
បច្ចុប្បន្ន បុគ្គលិកស្រ្តីរបស់យើងមានចំនួន 30% ហើយយើងកំពុងតែខិតខំប្រឹងប្រែងបន្តទៀតដើម្បីបង្កើនចំនួននេះឱ្យដល់ 50% នៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ តាមរយៈការអនុវត្តគោលនយោបាយត្រៀមជាទុកជាមុនដើម្បីបង្កើនចំនួនបុគ្គលិកជាស្រ្តីនៅក្នុងក្រុមហ៊ុនរបស់យើង។
យើងមានកម្មវិធីពិសេសៗ ដើម្បីបង្កើតស្មារតីសហគមន៍ និងគាំទ្រស្រ្តីនៅក្នុងចំណោមបុគ្គលិករបស់យើង ហើយយើងសម្រេចបាននូវចក្ខុវិស័យបង្កើនភាពអង់អាចរបស់ស្រ្តីនៅទូទាំងពិភពលោករបស់យើង តាមរយៈការបង្កើតគំរូដែលពង្រីកវិសាលភាព និងភាពជាដៃគូប្រកបដោយ
ឥទ្ធិពល។ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសហការជាមួយដៃគូរបស់យើង ដើម្បីបង្កើតកម្មវិធីនៅក្នុងប្រទេស រួចបន្ទាប់មកធ្វើការពង្រីកកម្មវិធីដែលទទួលបានជោគជ័យបំផុត។ យើងជឿជាក់ថា វិធីសាស្រ្តកែសម្រួលនេះគឺជាវិធីសាស្រ្តល្អបំផុតក្នុងការធានាការបង្កើនភាពអង់អាចឱ្យមានភាពយូរអង្វែង។ យើងបន្តសហការជាមួយស្ថាប័នជាច្រើន នៅជុំវិញពិភពលោក ដើម្បីនាំមកនូវផលវិជ្ជមាន និងស្របតាមបរិបទនៅក្នុងប្រទេស។