យើងប្តេជ្ញាចិត្តចំពោះ Water Replenishment
ចក្ខុវិស័យរបស់យើង
ទឹកគឺជាគ្រឿងផ្សំចម្បងនៅក្នុងភេសជ្ជៈភាគច្រើនរបស់យើង។ ការផ្គត់ផ្គង់ទឹកស្អាតនិងប្រកបដោយនិរន្តរភាពគឺជាចំណុចផ្តោតចំពោះភាពជោគជ័យរយៈពេលវែងនៃអាជីវកម្មរបស់យើង និងសុខភាពសហគមន៍របស់យើង។ យើងមានការទទួលខុសត្រូវក្នុងការគោរព និងការពារធនធានទឹក។ គោលដៅរបស់យើងគឺបំពេញឡើងវិញនូវទឹកដែលយើងប្រើប្រាស់ក្នុងផលិតកម្មរបស់យើង និងគាំទ្រដល់លទ្ធភាពទទួលបានទឹកស្អាតតាមរយៈគម្រោងទឹកនានារួមទាំងរោងចក្រប្រព្រឹត្តិកម្មទឹកទំនើបរបស់យើង ដែលបញ្ចេញទឹកស្អាត ១០០% ពីរោងចក្ររបស់យើងទៅកាន់បរិស្ថានវិញ។
វឌ្ឍនភាពរបស់យើងក្នុងឆ្នាំ២០២០
- ទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារត្រូវបានចំណាយលើកម្មវិធីទទួលខុសត្រូវសង្គមសាជីវកម្ម (CSR)។
- ទឹកប្រាក់ចំនួន ១៥ម៉ឺនដុល្លារត្រូវបានវិនិយោគលើការបំពេញទឹកឡើងវិញក្នុងឆ្នាំ២០២០។
- ទឹកស្អាតដែលអាចបរិភោគបានប្រកបដោយសុវត្ថិភាពចំនួន ៨៨លានលីត្រត្រូវបានផ្ទេរចេញពីរោងចក្ររបស់យើងពីឆ្នាំ២០១៦ ដល់២០២០។
- អ្នកទទួលផលចំនួន ១៩៥.៨៣៧នាក់ក្នុងកម្មវិធីទឹកស្អាតរបស់យើង។
លើកកម្ពស់ប្រសិទ្ធផលទឹក
១០០% នៃសំណល់រាវចេញពីរោងចក្ររបស់យើងត្រូវបានធ្វើប្រព្រឹត្តិកម្មមុនពេលហូរចេញពីរោងចក្ររបស់យើង ដោយ ៧៣% ត្រូវបានប្រើប្រាស់សម្រាប់ការស្រោចស្រពទីឃ្លាបៃតងនៅជុំវិញរោងចក្ររបស់យើង។
យើងប្រើប្រាស់ទឹកចំនួន ១,៩លីត្រដើម្បីផលិតផលិតផលរបស់យើងចំនួន ១លីត្រ។ នោះមានន័យថា ទឹក១លីត្រមាននៅក្នុងផលិតផល ហើយទឹក ០,៩លីត្រទៀតត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិត ដែលភាគច្រើនសម្រាប់ការរក្សាឱ្យឧបករណ៍នៅថ្មីស្អាត។ នេះគឺជាទឹកដែលយើងធ្វើប្រព្រឹត្តិកម្ម និងធ្វើឱ្យស្អាតមុនពេលវាហូរចេញពីរោងចក្ររបស់យើង។
គម្រោងប្រព័ន្ធចម្រោះទឹកស្អាត
ដោយធ្វើការងារជាមួយអង្គការ Planet Water ដែលជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ក្រុមហ៊ុន CBC មានបំណងផ្តល់លទ្ធភាពទទួលបានទឹកបរិភោគស្អាតនិងសុវត្ថិភាព និងកម្មវិធីអប់រំអំពីអនាម័យសម្រាប់សហគមន៍ងាយរងគ្រោះក្នុងទីជនបទនៅកម្ពុជា។
ចាប់តាំងឆ្នាំ២០១៦មក យើងបានផ្តល់លទ្ធភាពទទួលបានទឹកបរិភោគស្អាត និងស្ថានីយលាងសម្អាតដៃតាមរយៈការដំឡើងស្ថានីយប៉មចម្រោះទឹកស្អាត និង AquaSan ចំនួន ៣១ទីតាំង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៩៥.៨៣៧នាក់ក្នុងសហគមន៍ជនបទចំនួន ៣១។
ទឹកស្អាតមានសារៈសំខាន់សម្រាប់សុខភាព និងសុខមាលភាពរបស់សហគមន៍។ តាមរយៈគម្រោងប្រកបដោយចីរភាពនេះ យើងបាន៖
- បង្កើតនការយល់ដឹង និងចំណេះដឹងអំពីប្រធានបទទឹក សុខភាព និងអនាម័យ ព្រមទាំងកសាងសមត្ថភាពក្នុងមូលដ្ឋានសម្រាប់ការអនុវត្តកម្មវិធីអប់រំនានា។
- លើកកម្ពស់សមត្ថភាពធ្វើអនាម័តបង្គន់នៅសាលារៀន ដោយផ្តល់ជូនឧបករណ៍ធ្វើអនាម័យដល់អ្នកលាងសម្អាតស្របតាមវិធានការបង្ការជំងឺកូវីដ-១៩។
- ជួយសិស្ស និងសហគមន៍ឱ្យទទួលបានទឹកបរិភោគស្អាតនិងសុវត្ថិភាពដោយឥតគិតថ្លៃ ដែលជួយពួកគេឱ្យកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ប៉មចម្រោះទឹកស្អាត AquaTower
ប្រព័ន្ធចម្រោះទឹកស្អាតប្រកបដោយចីរភាព
យើងនឹងបំពេញឡើងវិញនូវទឹកគ្រប់ដំណក់ដែលយើងប្រើប្រាស់នៅរោងចក្ររបស់យើង
ទឹកដែលត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិតរបស់យើងត្រូវបានធ្វើប្រព្រឹត្តិកម្មត្រឹមត្រូវ និងបង្ហូរចេញ ត្រលប់ទៅកាន់ធម្មជាតិវិញក្នុងកម្រិតមួយដែលគាំទ្រដល់ជីវិតសត្វក្នុងទឹកបាន។