របាយការណ៍​ស្តីពី​ដំណើរ​ផ្តល់អំណាច​ដល់​ស្រ្តី​ឆ្នាំ​២០២០

ចក្ខុវិស័យ៖ មាន​បុគ្គលិកស្រ្តី​ ៥០% នៅត្រឹមឆ្នាំ​២០២៥

ស្ត្រី​គឺជា​ឆ្អឹង​ខ្នងរបស់​សង្គម​យើង និង​សេដ្ឋកិច្ច​ជាតិ។ នៅ​ក្រុមហ៊ុន កូកា-កូឡា យើង​​កំណត់​គោលដៅ​​មាន​បុគ្គលិក​ស្រ្តី​ចំនួន ៥០% នៅត្រឹម​ឆ្នាំ​២០២៥។ ដើម្បី​សម្រេច​គោលដៅ​​នេះ យើ​ងបាន​ដាក់អនុវត្ត​ទិសដៅ​ជ្រើស​រើស​បុគ្គលិក ការ​បណ្តុះបណ្តាល​ក្នុងពេលបំពេញការងារ និង​កម្មវិធី​គាំទ្រនានា ដើម្បី​ធានា​ថា ស្រ្តី​ទទួលបាន​កន្លែង​ដ៏​ត្រឹម​ត្រូវ​របស់​ពួកគេ​នៅក្នុងកម្លាំង​ពលកម្ម​របស់​យើង។ 

វឌ្ឍនៈភាព​របស់​យើង

បុគ្គលិក​សរុបមាន​​ចំនួន ៨៧៥​នាក់

និយោជិត​ស្រ្តី​មាន​ចំនួន ២៧០នាក់

បុគ្គលិក​ស្រ្តី​មាន​ចំនួន ៣១%​ នៅ​ឆ្នាំ​២០២០

៣៧%​ នៃ​បុគ្គលិក​ស្រ្តី​ស្ថិត​ក្នុង​តួនាទី​ដឹកនាំ

១០០% នៃ​បុគ្គលិក​ស្រ្តី​ចូលរួម​ក្នុងការ​បណ្តុះ​បណ្តាល​ក្នុងពេល​ធ្វើការងារ

៤០% នៃថវិកា​អភិវឌ្ឍន៍​បុគ្គលិក​សរុប​របស់​យើង ត្រូវបានវិនិយោគ​លើ​ការ​អភិវឌ្ឍ​បុគ្គលិក​ស្រ្តី

 

វិធីសាស្រ្ត​របស់​យើង

ការជ្រើស​រើស​បុគ្គលិក

យើង​ធានាថា យ៉ាងហោច​ណាស់ ៥០% នៃ​បេក្ខជនបេក្ខនារី​​សម្រាប់​តំណែង​ការងារ​ទំនេរ​នៅក្រុមហ៊ុនរបស់យើង គឺ​រក្សា​ទុក​សម្រាប់​​ស្រ្តី។

ការ​វិនិយោគ​លើបុគ្គលិក៖ ការ​បញ្ចេញ​សក្តានុពល

ការ​បណ្តុះបណ្តាល​ក្នុងពេល​ធ្វើ​ការងារ​របស់​យើង រួមមាន​​កម្មវិធីដូច​ខាងក្រោម៖

  • សម្រេចបាន​ស្វ័យ​លទ្ធផល​ប្រសើរ​បំផុត​របស់អ្នក (AYBS)
  •  កម្មវិធី LIFT
  •  លទ្ធផល​ពន្លឿន​ភាពជាអ្នកដឹកនាំល្អឥតខ្ចោះ (LEAP)
  •  ការ​ដឹកនាំ និង​ការ​ជំរុញក្នុង​ពេល​វេលាដែល​​ផ្លាស់ប្តូរ
  •  ឥរិយាបថរីកចម្រើន
  •  ការ​បណ្តុះបណ្តាល​ស្តីពីការ​បើកបរ​បែបការពារខ្លួន៖ សម្រាប់អ្នកបើកបរ​រថយន្ត​ដឹក​ជា​ស្រ្តី
  •  ស្រ្តី​ក្នុង​ភាពជា​អ្នកដឹកនាំ

 

វេទិកា​ស្រ្តី

វេទិកា​ស្រ្តី​របស់​យើង​ជួបប្រជុំ​ប្រចាំ​ខែ ហើយ​យើង​មាន​វេទិកា​ស្រ្តី​ក្នុងភាពជាអ្នកដឹកនាំ​ប្រចាំសប្តាហ៍ដើម្បីគាំទ្រ​ដល់​បុគ្គលិកស្រ្តី។
ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ-១៩ យើង​ធានាថា កិច្ចប្រជុំដ៏​មាន​តម្លៃទាំង​នេះ​បានធ្វើឡើង​ជាតាម​អនឡាញ​សម្រាប់​បុគ្គលិក​ដែល​នៅឆ្ងាយៗ។

បរិយាកាសការងារ

ឱកាស​សម្រាប់ការ​បណ្តុះបណ្តាល​ក្នុងពេល​ធ្វើការងារ

អត្ថ​ប្រយោជន៍​មាតុភាពដ៏​ល្អ

គ្រប់​ការិយាល័យមាន​បរិយាកាស​លំដាប់​ពិភពលោក​

កម្មវិធីជំនួប​​ពិសេស​​សម្រាប់តែ​ស្ត្រី​

ការអបអរ​ទិវា​សិទ្ធិនារី

យើង​ជំរុញ​ឱ្យ​មាន​វប្បធម៌ដែល​រួមបញ្ចូលគ្នា និង​ពោរពេញ​ដោយការគោរព​គ្នា

យើង​មានឆន្ទៈលុប​បំផុត​ភាព​និយម​ចេញពី​កន្លែង​ធ្វើការ 

ការ​ពង្រីក​ការងារ​តាមរយៈ​ភាពជាដៃគូ

ក្រសួង​កិច្ចការ​នារី

គោលបំណង៖ ភាព​ជា​ដៃគូ​របស់​យើង​ជាមួយក្រសួង​កិច្ចការ​នារីធ្វើឡើង​ក្នុង​គោល​បំណង​ភ្ជាប់​គម្លាត​សមភាព​យេនឌ័រ ដើម្បី​អាច​ឱ្យ​ស្រ្តី​មាន​ការ​ចូលរួម​កាន់តែច្រើន​ក្នុង​សេដ្ឋកិច្ច និង​ដើម្បី​ធានា​ថា សំឡេង​របស់​ស្ត្រី​ត្រូវបានគេ​ឮ​តាមរយៈ៖

  • ការ​ផ្តល់​អំណាច​ដល់​សហគ្រិន​ជា​ស្រ្តី​ក្នុង​ចង្វាក់​តម្លៃ​កូកា-កូឡា។
  • ការ​កំណត់​រក​សិស្ស​និស្សិត​ស្រី​ដែលមានទេព្យកោសល្យ​សម្រាប់​ឱកាស​ការងារ និង​ការហាត់ការងារ។
  • ការរៀបចំ​កម្មវិធី​រួម​គ្នា​ដើម្បី​បញ្ចេញ​សក្តានុពល​របស់​ស្រ្តី។

អង្គការ​មិន​មែន​រដ្ឋាភិបាល

ការគាំទ្រ​ការឧបត្ថម្ភ​ចំពោះ​កិច្ច កម្មវិធី​អភិវឌ្ឍន៍​ស្រ្តី​ខាងក្រៅ

អនុស្សារណៈនៃការ​យោគយល់

ការ​បណ្តុះ​បណ្តាលសាជីវកម្ម​ផ្តោត​លើ​ស្រ្តី​ជាមួយ​សាកលវិទ្យាល័យ​/មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ

អ្នក​លក់​ចំនួន ២៦០នាក់ 260 VENDORS

អ្នក​លក់​ចំនួន ២៦០នាក់

គោលបំណង៖ ភាព​ជា​ដៃគូ​របស់​យើង​ជាមួយក្រសួង​ទេសចរណ៍ នឹង​លើក​កម្ពស់​អ្នក​លក់អាហារ​តាម​ផ្លូវ​ខ្នាតតូច រួមទាំង​អ្នកលក់និង​សហគ្រិន​​ស្រ្តី។ រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាលស្តីពី​​អាហារ​តាមផ្លូវ​ចំនួន ៤​សម្រាប់ខេត្ត​ចំនួន ៤។

ភូមិ​មួយ​ផលិតផល​មួយ អ្នកចូលរួមចំនួន ១.៥០០​នាក់

គោលបំណង៖ ដើម្បី​បង្កើន​សមត្ថភាព​សហគ្រិនក្នុងមូលដ្ឋាន ជា​ពិសេស​សហគ្រិន​ស្រ្តី។ រៀបចំការ​បណ្តុះ​បណ្តាល​សម្រាប់​សហគ្រិន​ក្នុង​មូលដ្ឋាន​​ក្នុង​ខេត្ត​ជាច្រើន។

 

More to enjoy