គោលការណ៍​ឯកជនភាព  

បេសកកម្ម​របស់​យើង​ គឺ​ធ្វើ​ឲ្យ​ពិភពលោក​ស្រស់ស្រាយ ហើយ​យើង​មិន​អាច​សម្រេច​បេសកកម្ម​នេះ​បាន​ដោយ​គ្មាន​ទំនុកចិត្ត​របស់​លោកអ្នកនោះ​ឡើយ អាស្រ័យហេតុនេះ ​យើងខ្ញុំ​សូម​ផ្ដល់​ជូនលោក​អ្នក​នូវ​ព័ត៌មាន​ខាងក្រោម ដើម្បី​បង្ហាញលោក​អ្នក​ឲ្យ​បាន​ដឹង​ថា រាល់គ្រប់ព័ត៌មានទិន្នន័យ​​ដែល​យើង​ប្រមូល​ពីលោក​អ្នក និង​របៀប​ដែល​យើង​ប្រើប្រាស់​ទិន្នន័យទាំង​នោះ គឺធ្វើឡើងក្នុងគោលបំណង​ផ្ដល់​នូវ​បទពិសោធន៍​ដ៏ល្អ និងស្រស់ស្រាយ​បំផុត ទៅតាមអ្វី​ដែល​យើង​អាច​ធ្វើ​បាន។

គោលការណ៍ឯកជនភាពនេះ ពិពណ៌នាអំពីការអនុវត្តរបស់យើង ពាក់ព័ន្ធនឹងព័ត៌មាន ដែលយើងប្រមូលបានតាមរយៈសកម្មភាព ដែលភ្ជាប់ជាមួយនឹងគោលការណ៍ឯកជនភាពនេះ រួមទាំង វេបសាយ (“វេប សាយ” របស់យើង) ព្រមទាំង សៃត៍ចល័ត, កម្មវិធីនានា, វីដជីត និងទម្រង់អន្តរកម្មចល័តផ្សេងទៀត (ជារួមហៅថា “កម្មវិធី” របស់យើង) តាមរយៈសេវាផ្សេង ទៀត ដែលយើងអាចផ្ដល់ជូន ជាប់ទាក់ទងនឹងវេបសាយនិងកម្មវិធីរបស់យើង ដូចជា កម្មវិធីប្រម៉ូសិន កម្មវិធីរង្វាន់ តាមរយៈទំព័របណ្ដាញទំនាក់ទំនងសង្គមផ្លូវការដែលយើងគ្រប់គ្រង (“ទំព័របណ្ដាញទំនាក់ទំនងសង្គម” របស់យើង) ព្រមទាំងតាមរយៈសារ         អេឡិចត្រូនិចដែលមានទ្រង់ទ្រាយ HTML ដែលយើងផ្ញើជូនអ្នក (ជារួមហៅថា “សៃត៍” ដែលរួមបញ្ចូល ទំព័របណ្ដាញទំនាក់ទំនងសង្គម កម្មវិធី និងវេបសាយ)។ 

តាមរយៈការ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​មកឲ្យ​យើង លោកអ្នក​ឯកភាព និង​យល់ព្រម​លើខ ​និង​លក្ខខណ្ឌ​នៃ​គោលការណ៍​ឯកជនភាព​នេះ។

យើង​យកចិត្តទុកដាក់​ជាខ្លាំង​ទៅលើ​ឯកជនភាពរបស់បុគ្គល ប៉ុន្តែ​​ជាងនេះទៅទៀត យើង​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយនឹងលោក​អ្នក​។

ព័ត៌មាន​ផ្ទាល់ខ្លួន

ព័ត៌មាន​ផ្ទាល់ខ្លួន” ជាទូទៅ មានន័យថា ព័ត៌មាន​ទាំងឡាយណា​ដែលកំណត់អត្តសញ្ញាណរបស់លោក​អ្នក​ជា​បុគ្គល ព្រមទាំង​ព័ត៌មាន​ដទៃ​ទៀត​ដែល​​ពាក់ព័ន្ធ​ជាមួយយើងខ្ញុំ។ យើង​ប្រមូលប្រភេទ​ព័ត៌មានមួយចំនួន​ ពី​ប្រភព​ផ្សេងៗគ្នា ដូចរៀបរាប់ខាងក្រោម៖

១. ព័ត៌មាន​ប្រវត្តិរូប និង​ខ្លឹមសារព័ត៌មាន​ផ្សេងទៀត ដែល​អ្នក​ផ្ដល់​ឲ្យ​យើង​ដោយ​ស្ម័គ្រចិត្ត ដែល​អាច​រួមបញ្ចូល៖

 • ឈ្មោះ​អ្នកប្រើប្រាស់ និងពាក្យសម្ងាត់
 • ព័ត៌មាន​ទំនាក់ទំនង នៅពេល​អ្នក​ចុះឈ្មោះ​លើ​សៃត៍​របស់​យើង ដូចជា​ ឈ្មោះ​របស់លោក​អ្នក, អាសយដ្ឋាន​ផ្លូវ, ព័ត៌មាន​ប្រជាសាស្ត្រ (ដូចជា​ភេទ​របស់​អ្នក), ថ្ងៃខែឆ្នាំកំណើត, លេខ​ទូរសព្ទ​ចល័ត និង​លេខ​ទូរសព្ទ​នៅផ្ទះ និង/ឬ អាសយដ្ឋានសារអេឡិចត្រូនិច។
 • លោកអ្នក​ក៏​អាច​ផ្ដល់​ឲ្យ​យើងខ្ញុំ​នូវ​ព័ត៌មាន​អំពី​អ្នកដទៃ​ផ្សេងទៀត​ផងដែរ រួមមាន ​នៅពេល​ដែលលោកអ្នក​ មានបំណង​ឲ្យ​យើងខ្ញុំ​ផ្ញើជា​អំណោយ​ជំនួសឲ្យ​លោកអ្នក។
 • ខ្លឹមសារព័ត៌មាន ​ឬការផ្តល់ជា​វិភាគទាន​ទាំងឡាយ​ដែល​អ្នកផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​សៃត៍។ នេះ​រួមបញ្ចូល​ទាំង​មតិ វីដេអូ និង​រូបថត ដែល​អ្នក​អាច​ប្រគល់។ បើ​អ្នក​ទាក់ទង​យើង​តាមទំព័របណ្ដាញទំនាក់ទំនង​សង្គម យើង​អាច​ប្រមូល​ព័ត៌មាន​សម្គាល់​អត្តសញ្ញាណ​បណ្ដាញ​ទំនាក់ទំនងសង្គម​របស់​លោកអ្នក។
 • ព័ត៌មាន​ទាំងឡាយ​ ដែល​អ្នក​ផ្ដល់​ឲ្យ​ក្នុង​ការប្រាស្រ័យទាក់ទង​ជាមួយ​យើង រួមមាន ​បណ្ដាញទំនាក់ទំនង​សង្គម សារអេឡិចត្រូនិច ឬ​សេវាទំនាក់ទំនង​​សម្រាប់អតិថិជន​របស់​យើង។
 • ព័ត៌មាននៃការ​បង់ប្រាក់ ដូចជា ​ពេលដែល​អ្នក​កុម្មង់ទិញ​ពី​យើងខ្ញុំ ឬ​ក៏​ធ្វើ​បរិច្ចាគ​ ឬ​វិភាគទាន ហើយ​យើង​ត្រូវការ​ព័ត៌មាន​អាសយដ្ឋានរបស់​អ្នក ដើម្បី​ដំណើរការនៃ​ប្រតិបត្តិការ​នេះ។

២. ព័ត៌មាន​ដែល​ត្រូវ​បាន​ប្រមូល​ដោយ​អកម្ម នៅពេល​អ្នក​ប្រើប្រាស់​សៃត៍​ ដូចជា ​តាមរយៈ​វេបសឺវើ​​របស់​យើង និង​ឧបករណ៍​វិភាគ​របស់​តតិយជនដែល​យើង​ប្រើប្រាស់៖

 • កំណត់ហេតុ​ប្រព័ន្ធ​របស់​យើង​អាច​កត់ត្រា​ព័ត៌មាន​មួយ​ចំនួន​អំពី​អ្នកចូលមើល​សៃត៍​របស់​យើង រួមទាំង​ សំណើ​វេប, អាសយដ្ឋាន​ប្រូតូកូល​អ៊ីនធើណេត (“IP”), ​ឧបករណ៍ និង​ទូរស័ព្ទចល័ត និងឧបករណ៍កំណត់អត្តសញ្ញាណ, ព័ត៌មាន​ប្រោវសឺ, អន្តរកម្ម​ជាមួយ​សៃត៍​, ទំព័រ​ដែល​បានចូល​មើល, ការប្រើប្រាស់​កម្មវិធី និង​ព័ត៌មាន​ផ្សេងទៀត។ យើង​អាច​ប្រមូល​ព័ត៌មាន​ស្រដៀងគ្នា​នេះ​ពី​សារអេឡិចត្រូនិច​ដែល​លោកអ្នក​ទទួលបាន​ពី​យើងខ្ញុំ ដែលនេះ​អាច​ជួយ​យើង​ខ្ញុំពិនិត្យតាមដាន​សារអេឡិចត្រូនិច​ដែលអ្នកប្រើប្រាស់​បាន​បើក និង​តំណ​ទាំងឡាយណា​ដែល​លោកអ្នកទទួល​បាន​ចុចលើ។
 • យើង​ប្រើ​ប្រាស់ខូកគី​មួយ​ចំនួន, ស្លាក​ភិកសែល និង​បច្ចេកវិទ្យា​ផ្សេងទៀត ដើម្បី​ជួយ​ឲ្យ​យើងខ្ញុំ​យល់​ពី​របៀប​ដែល​អ្នក​ប្រើប្រាស់​សៃត៍ និង​អនុញ្ញាត​ឲ្យ​យើង​បែងចែក​បទពិសោធន៍​ជា​បុគ្គលរបស់លោកអ្នក។  យើង​អាចស្នើ​សុំ​ឲ្យ​អ្នកផ្សព្វផ្សាយ ឬតតិយជនដែលជា​ដៃគូ​អាជីវកម្ម​ផ្សេងទៀត នៅក្នុងការផ្សព្វផ្សាយ ឬផ្តល់ជា​សេវា​ដល់​ឧបករណ៍​របស់លោកអ្នក ដែល​ពឹងផ្អែក​លើ​ខូគី ឬ​បច្ចេកវិទ្យា​ស្រដៀងគ្នា​នេះ ដែល​បាន​ដាក់​នៅលើ​សៃត៍​របស់​យើង។
 • យើង​អាច​ស្គាល់​ទីតាំងជាក់ស្ដែង​នៃ​ឧបករណ៍​ប្រើប្រាស់របស់លោកអ្នក ឧទាហរណ៍ ការប្រើ​ប្រាស់ ព័ត៌មាន GPS ដែល​ត្រូវបានប្រមូលដោយកម្មវិធីនៅក្នុងឧបករណ៍ទំនាក់ទំនង​ចល័ត ឬ​ព័ត៌មាន​ទីកន្លែង​ដែលត្រូវបានចែករំលែកដោយ​ប្រោវសឺ​វិប​របស់លោក​អ្នក។ យើង​ប្រមូល​ព័ត៌មាន​នេះ​ក្នុង​គោលបំណង​នៅក្នុង​ការពង្រឹង ឬ​សម្រួល​ដល់​សេវា​របស់​យើង ដូចជា​ការអនុញ្ញាត​ធ្វើ​មុខងារ​មួយ​ចំនួន​នៃ​សៃត៍ ដែល​អាច​ផ្ដល់​ឲ្យលោក​អ្នក​នូវ​ព័ត៌មាន​អំពីកម្មវិធី​ប្រូម៉ូសិន ឬ​ព័ត៌មាន​ផលិតផល​ពាកព័ន្ធ នៅ​ក្បែរ​អ្នក។ យើង​អាច​ប្រើប្រាស់​ទីតាំង​ជាក់ស្ដែង​នៃ​ឧបករណ៍ប្រើប្រាស់របស់លោក​អ្នក ដើម្បី​ស្វែងយល់​ពីរបៀប ​សេវា​ និង​មុខងារ​ផ្សេងទៀតនៃ​សៃត៍​របស់​យើង ដែលកំពុងត្រូវបានដាក់ឲ្យប្រើប្រាស់ រួច​ហើយ​នឹង​ផ្ដល់​ជូន​លោកអ្នក​នូវ​សេវាកម្ម​ពាក់ព័ន្ធ ​និង​សេវា​ផ្អែក​លើ​ទីកន្លែង​តាម​បុគ្គល ព្រមទាំង​ខ្លឹមព័ត៌មាន រួមទាំង ​ការផ្សព្វផ្សាយ។ បើ​អ្នក​ចង​ដកខ្លួនចេញ​ពី​ការប្រមូល​ព័ត៌មាន​នេះ សូម​លៃតម្រូវ​ការកំណត់​នៃ​ឧបករណ៍លោក​អ្នក ដូច្នេះ​ព័ត៌មាន​អំពី​ទីកន្លែង​ជាក់ស្ដែង​របស់​អ្នក​នោះ​មិន​ត្រូវ​បាន​ផ្ញើ​ឲ្យ​យើង​ ឬ​តតិយជន តាមរយៈ (ក)  ​សេវា​បិទទីកន្លែង​ក្នុង​ការកំណត់​នៃ​ឧបករណ៍ ឬ (ខ) ការបដិសេធ​ចូលប្រើ​ព័ត៌មាន​ទីតាំងនៅក្នុងវេបសាយ ឬ​កម្មវិធីមួយចំនួន តាមរយៈការ​កំណត់​ និង​ការអនុញ្ញាត​ពាក់ព័ន្ធ ឬ​ការកំណត់​ប្រោវសឺ នៅ​ក្នុង​ឧបករណ៍ទំនាក់ទំនង​ចល័ត​របស់​អ្នក ។ សូម​កត់សម្គាល់​ថា ទីតាំងរបស់លោក​អ្នក​អាច​ត្រូវ​បាន​ទាញយក​ពី WiFi, Bluetooth និង​ការកំណត់​ឧបករណ៍​ផ្សេងទៀតរបស់លោកអ្នក។ សូម​ពិនិត្យ​មើល​ការកំណត់​នៅក្នុង​ឧបករណ៍ទំនាក់ទំនងរបស់លោក​អ្នក​ សម្រាប់​ព័ត៌មាន​បន្ថែម។

៣. យើង​អាច​ទទួល​ព័ត៌មាន​​​ពី​អ្នកប្រើប្រាស់​របស់​យើងតាមរយៈតតិយជន រួមមាន ​ដៃគូ​អាជីវកម្មផ្សព្វផ្សាយ ​និង​ទីផ្សារ ​ទិន្នន័យ​សាធារណៈ និង​ទម្រង់បណ្ដាញទំនាក់ទំនង​សង្គម ។ អាស្រ័យហេតុនេះ គោលការណ៍​នេះ​នឹង​គ្របដណ្ដប់​លើ​របៀប​ដែល​យើង​អាច​ប្រើ​ប្រាស់ព័ត៌មានពីតតិយជនផងដែរ។

៤. បន្ថែម​ពីលើ​ការប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន យើង​ក៏អាច​ប្រមូល​ព័ត៌មាន​ ដែល​មិនមែនជា​ការកំណត់អត្តសញ្ញាណរបស់លោក​អ្នក និង​មិន​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នកនោះឡើយ។  យើង​ក៏​អាចបញ្ឈប់ការ​កត់សម្គាល់​អត្តសញ្ញាណ​ ឬ​ធ្វើ​ឲ្យ​ព័ត៌មាន​ទាំងនោះក្លាយជាព័ត៌មាន​អនាមិក​ផងដែរ ។  យើង​អាច​ប្រមូល​ ​និង​ប្រើ​ប្រាស់​ព័ត៌មាន​ទាំងនោះ សម្រាប់សកម្មភាព​ទីផ្សារពាក់ព័ន្ធ និង​សកម្មភាព​ផ្សេងទៀត ដើម្បីការពារ​អ្នកប្រើប្រាស់​របស់​យើង ដោយសារ​តាមរយៈវិធីបែបនេះ យើង​មិន​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ហើយវាស្ថិត​នៅ​ក្រៅ​ដែនសមត្ថកិច្ច​នៃ​គោលការណ៍​ឯកជនភាព​នេះ។

តើ​យើង​អាច​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួនបានយ៉ាង​ដូចម្ដេច

យើង​អាច​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​អនុលោមតាម​ការអនុញ្ញាត​ដោយ​ច្បាប់ ក្នុង​គោលបំណង​ធុរកិច្ចដូចមានរៀបរាប់ដូច​ខាងក្រោម៖

 • ដើម្បី​ឆ្លើយតបទៅ​នឹង​សំណួរ​របស់​លោកអ្នក និង​បំពេញ​សំណើ​របស់លោក​អ្នក
 • ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយលោក​អ្នក និង​ដំណើរការ​នូវ​ការបញ្ជាទិញ, ការទិញ, ការដូរ, ការបម្រើ​សេវា, ការបរិច្ចាគ, កម្មវិធីប្រូម៉ូសិន, យុទ្ធនាការកម្មវិធី, កម្មវិធី, ការប្រកួតប្រជែង, ការឈ្នះរង្វាន់ និង​គណនី
 • ដើម្បី​ជូនដំណឹង​អ្នក​អំពី​ម៉ាក ផលិតផល កម្មវិធីប្រូម៉ូសិន ព្រឹត្តិការណ៍ ឬ​គោលបំណង​ប្រូម៉ូសិន​ផ្សេងទៀត
 • ដើម្បី​ទាក់ទង​អ្នកសារ​ជា​ថ្មី ប្រសិនបើ​យើង​មិន​មានទំនាក់ទំនងជាមួយ ​មួយ​រយៈ
 • ដើម្បី​ផ្ញើ​ជូន​អ្នក​នូវ​ឯកសារ​ផ្សព្វផ្សាយ/​កម្មវិធីប្រូម៉ូសិន ពី​សាខាណា​មួយ​របស់​យើង និង​ក្នុង​នាម​ដៃគូ​ប្រូម៉ូសិន​និង​យុទ្ធសាស្ត្រ​របស់​យើង
 • ដើម្បី​បង្កើន​បទពិសោធន៍​របស់​អ្នក​ជាមួយ​ផលិតផល​និង​សេវា​របស់​យើង ដូចជា​ការតម្រូវ​តាម​បុគ្គល​នូវ​បទពិសោធន៍​របស់​អ្នក​ជាមួយ​យើង
 • ដើម្បី​អនុញ្ញាត​ឲ្យលោក​អ្នកអាច​ចូលរួម​ក្នុង​ការស្ទង់មតិ កម្មវិធីប្រកួតប្រជែង កម្មវិធីប្រូម៉ូសិន ការប្រកួតប្រជែង និង​កម្មវិធី​ផ្សេងៗទៀត ព្រមទាំង​អនុវត្ត​សកម្មភាព​ទាំងនេះ
 • ដើម្បី​ផ្ដល់​បណ្ណ​អំណោយ​ឬ​អំណោយ​ដល់​អ្នកដទៃ ស្រប​តាម​ការណែនាំ​របស់​លោកអ្នក
 • ដើម្បី​អនុញ្ញាត​ឲ្យលោក​អ្នក​អាច​ចូលរួម​ក្នុង​ការ​ចែករំលែក​សង្គម រួមទាំង​ មតិព័ត៌មាន​បណ្ដាញទំនាក់ទំនង​សង្គម​ផ្សាយផ្ទាល់
 • ដើម្បី​ធ្វើ​ការវិភាគ ការគ្រប់គ្រង​គុណភាព ការស្រាវជ្រាវ​ទីផ្សារ និង​កំណត់​អំពី​ប្រសិទ្ធភាព​នៃ​គេហទំព័រ​របស់​យើង កម្មវិធី​ឧបករណ៍ទំនាក់ទំនងចល័ត យុទ្ធនាការ​កម្មវិធីប្រូម៉ូសិន និងការ​អភិវឌ្ឍ​ផលិតផល ​និង​សេវា​ថ្មីៗ។

យើង​ក៏​អាច​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​ នៅពេល​ដែលយើង​ជឿជាក់​ថា​មាន​ការចាំបាច់​ ឬ​សមស្រប ក្នុង​គោលបំណង​   សំខាន់ៗ​មួយ​ចំនួន ដែលរួមមាន៖

 • ដើម្បី​អនុលោម​តាម​ច្បាប់ និង​នីតិវិធី​ច្បាប់​ជា​ធរមាន
 • ដើម្បី​ឆ្លើយតប​នឹង​សំណើ​ពី​អាជ្ញាធរ​សាធារណៈ​និង​រដ្ឋាភិបាល រួមទាំង​អាជ្ញាធរ​សាធារណៈ​និង​រដ្ឋាភិបាល នៅ​ខាងក្រៅ​ប្រទេស​ទីលំនៅ​របស់​លោកអ្នក
 • ដើម្បី​ដឹង បង្ការ ឬ​ស៊ើបអង្កេត​ពី​ឧប្បត្តិហេតុពាក់ព័ន្ធ​សន្តិសុខ​ ឬ​ការលួចបន្លំ​ដែល​អាច​កើតមាន
 • ដើម្បី​សម្រួល​ដល់​សមត្ថភាពនៃ​កម្មវិធីនៅក្នុងឧបករណ៍ទំនាក់ទំនង​ចល័ត​ និង​វេបសាយ​របស់​យើង
 • ដើម្បី​ផ្ដល់​ព័ត៌មាន​សុវត្ថិភាព​ផលិតផល​ និង​សេចក្ដីជូនដំណឹង​អំពី​ការប្រមូល​ផលិតផល​ត្រឡប់​មក​វិញ
 • ដើម្បី​ពង្រឹង​ខ និង​លក្ខខណ្ឌគោលការណ៍​របស់​យើង
 • ដើម្បី​ការពារ​ប្រតិបត្តិការ​របស់​យើង ឬ​ប្រតិបត្តិការរបស់​សាខា
 • ដើម្បី​ការពារ​សិទ្ធិ ឯកជនភាព សុវត្ថិភាព ទ្រព្យ ឬ​សន្តិសុខ​របស់​យើង និង/ឬ របស់​សាខា, លោកអ្នក ឬ​អ្នកដទៃ
 • ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ស្វែងរក​មធ្យោបាយដោះស្រាយ ឬ​កម្រិត​ការខូចខាត​ដែលអាចមាន

ប្រសិនបើ​លោកអ្នក​ប្រគល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ណា​មួយ​ពាក់ព័ន្ធ​នឹង​អ្នកដទៃ​ នៅក្នុង​សៃត៍ លោកអ្នក​អះអាង​ថា លោកអ្នក​មាន​សិទ្ធិក្នុងការប្រគល់ និង​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ប្រាស់ព័ត៌មាន​នោះ ស្រប​ទៅតាម​គោលការណ៍​ឯកជនភាព​ ។

តើ​ព័ត៌មាន​ផ្ទាល់ខ្លួន​អាច​ត្រូវ​បាន​បង្ហាញ​ដូចម្ដេច

១. ក្រោម​វិសាលភាព​ដែល​ច្បាប់​បាន​អនុញ្ញាត ព័ត៌មាន​ផ្ទាល់ខ្លួន​ទាំងឡាយ​អាច​ត្រូវ​បាន​បង្ហាញ​ដល់​តតិយជនមួយចំនួន ដូចបានរៀបរាប់ខាងក្រោម៖

 • សាខា​របស់​យើង​ ក្នុង​គោលបំណង​ ដូចដែល​បាន​រៀបរាប់នៅ​ក្នុង​គោលការណ៍​ឯកជនភាព​នេះ
 • តតិយជនដែលជាអ្នកផ្ដល់សេវា​​របស់​យើង ដែល​ផ្ដល់​សេវា ​ដូចជា ​ហូស្ទីង​វេបសាយ, ការវិភាគ​ទិន្នន័យ, ការដំណើរការ​បង់ប្រាក់, ការបំពេញ​ការបញ្ជាទិញ, ការផ្ដល់​ហេដ្ឋារចនាសម្ពន្ធ, សេវា IT, សេវា​អតិថិជន, សេវា​ប្រគល់​សារអេឡិចត្រូនិច, ការដំណើរការ​បណ្ណ​ឥណទាន, សេវា​សវនកម្ម និង​សេវា​ផ្សេងទៀត ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្ដល់​សេវា
 • ​តតិយជន ក្នុង​ករណី​នៃ​ការរៀបចំ​ស្ថាប័ន​ឡើងវិញ, ការបញ្ចូលគ្នា, ការលក់, ការធ្វើអាជីវកម្មរួមគ្នា, ការចាត់តាំង, ការផ្ទេរ ឬ​ការរៀបចំ​ផ្សេងទៀត​នៃ​ធុរកិច្ច ទ្រព្យសកម្ម ឬ​ភាគហ៊ុន​របស់​យើង​ទាំងអស់​ឬ​ផ្នែក​ណា​មួយ (មានជាអាទិ៍ ការទាក់ទង​ជាមួយ​នឹង​ភាពក្ស័យធន ឬ​នីតិវិធី​ស្រដៀងគ្នា​នេះ)
 • ជាប់​ទាក់ទង​ជាមួយ​គោលបំណង​ជា​សារវន្ត ​ដែល​បានរៀបរាប់​ខាងលើ (ឧទាហរណ៍ ដើម្បី​អនុលោម​តាម​កាតព្វកិច្ច​ផ្លូវច្បាប់)

២. ក្រោម​វិសាលភាព​ដែល​ច្បាប់​បាន​អនុញ្ញាត ឈ្មោះ​ និង​ព័ត៌មាន​ទំនាក់ទំនង​របស់លោក​អ្នក (និង​ព័ត៌មាន​ផ្សេង ទៀត​ដែល​អ្នក​ផ្ដល់​ជា​សាធារណៈ) ដែលអាច​ត្រូវ​បាន​បង្ហាញ​ដល់​តតិយជនមួយចំនួន ដូចរៀបរាប់​ខាងក្រោម៖

 • តតិយជនដែលជាដៃគូ​យុទ្ធសាស្ត្រ​ ដែល​យើង​អាច​មាន​ទំនាក់ទំនង​ពិសេស​សម្រាប់​សកម្មភាព​ប្រូម៉ូសិន ដែល​ច្បាប់​បាន​អនុញ្ញាត
 • ​តតិយជនដែលជាប់​ទាក់ទង​ជាមួយនឹងកម្មវិធី​ប្រូម៉ូសិន ​ឬ​សកម្មភាព​ទីផ្សារ​មួយ​ ​ដែលលោក​អ្នក​​ចូលរួម ។ ប្រសិនបើ​​​លក្ខខណ្ឌគ្រប់គ្រងកម្មវិធី​ប្រូម៉ូសិន​ ទាក់ទង​នឹង​ការប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោក​អ្នក មានលក្ខណៈ​តឹងរឹង​ជាង​គោលការណ៍​ឯកជនភាព​នេះ លក្ខខណ្ឌ​នៃកម្មវិធី​ប្រូម៉ូសិន​នោះ​នឹងត្រូវយកមក​អនុវត្ត ។

៣. ក្រោម​វិសាលភាព​ដែល​ច្បាប់​បាន​អនុញ្ញាត ព័ត៌មាន​ដែល​បាន​ប្រមូល​ដោយ​អកម្ម នៅពេល​អ្នក​ប្រើ​ប្រាស់សៃត៍ អាច​ត្រូវ​បាន​បង្ហាញ​ដល់​តតិយជនមួយចំនួន​ ដូចរៀបរាប់​ខាងក្រោម៖

 • អ្នកផ្សព្វផ្សាយអនឡាញ ​និង​តាមរយៈ​សារអេឡិចត្រូនិច​របស់​យើង ឬ​អ្នកផ្គត់ផ្គង់​តតិយជន​ផ្សេងទៀត ដែល​យើង​អាច​ផ្ដល់​ខូកគី, ស្លាក​ភិកសែល, វិប​ប៊ីខុន, បច្ចេកវិទ្យា GIFs ឬ​ស្រដៀងគ្នា​នេះ​ផ្សេងទៀត សម្រាប់​ការប្រើ​ប្រាស់​សៃត៍​របស់​យើង ឬ​វេបសាយ​ផ្សេងទៀត ដើម្បី​គ្រប់គ្រង ​និង​កែលម្អ​យុទ្ធនាការ​ផ្សព្វផ្សាយអនឡាញ ​និង​តាម​រយៈសារអេឡិចត្រូនិច​របស់​យើង។

ឧទាហរណ៍៖ អ្នកផ្គត់ផ្គង់សេវា (ឧទាហរណ៍៖ Google, Facebook) អាច​ផ្ដល់​ឲ្យ​យើង​នូវ​ភិកសែល​ផ្សព្វផ្សាយ​ឌីជីថល​មួយ​ចំនួន ឬ​ឧបករណ៍​ផ្សេងទៀត ដើម្បី​ស្គាល់​ខូកគី​របស់​អ្នកផ្គត់ផ្គង់ ក្នុង​អំឡុង​ការចូលមើល​របស់​អ្នក​លើ​សៃត៍ និង​ដើម្បី​ស្វែងយល់​ថាតើ​ការផ្សព្វផ្សាយអនឡាញ​របស់​យើង​ណា​មួយ​អាច​នាំ​អ្នក​ចូល​ទៅ​សៃត៍​របស់​យើង និង​ដើម្បី​បម្រើ​ជូន​លោកអ្នក​ជាមួយ​ឃោសនា​សម្រាប់​ផលិតផលក្រុមហ៊ុន Coca-Cola បន្ទាប់​ពី​អ្នក​ចាកចេញ​ពី​សៃត៍​នោះ ។  អ្នកផ្គត់ផ្គង់សេវាដែលជា​តតិយជន​ទាំងនេះ ​ក៏​អាច​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​ឌីជីថល​ផ្សេងទៀត ក៏​ដូចជា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ដើម្បី​ទទួលស្គាល់​អ្នក ឆ្លង​ឧបករណ៍​និង​សេវា​អនឡាញ​ដែល​អ្នក​ប្រើប្រាស់ ។

 សៃត៍​តតិយភាគី

សៃត៍​របស់​យើង​អាច​តភ្ជាប់​ជាមួយ​វេបសាយ កម្មវិធីក្នុងឧបករណ៍ទំនាក់ទំនង​ចល័ត ផតថល​បង់ប្រាក់ និង​សេវា ​ឬ​ទម្រង់​អនឡាញ​របស់​តតិយជន។ តំណ​រទាំងនេះ​ត្រូវ​បាន​ផ្ដល់ជូន ដើម្បី​ផ្ដល់​នូវភាពងាយស្រួល​ដល់​លោកអ្នក​ប៉ុណ្ណោះ។ យើង​មិនគ្រប់គ្រង​លើសៃត៍របស់​តតិយជន​នោះ​ឡើយ ហើយ​ក៏​មិន​ទទួលខុសត្រូវ​ចំពោះ​ខ្លឹមព័ត៌មាន អត្ថិភាព ឬ​សន្តិសុខ​របស់​តតិយជន​ដែរ ។  តតិយជនអាច​ប្រើ​ប្រាស់ព័ត៌មាន​របស់លោក​អ្នក ​ក្នុង​គោលបំណង​នានា រួមមាន ការកំណត់​អាកប្បកិរិយា ឬ​ការផ្សព្វផ្សាយ ។ បើលោក​អ្នក​សម្រេច​ថា​ចូលប្រើប្រាស់​តំណ​របស់​តតិយជនណា​មួយ​ដែល​មាននៅ​លើ​សៃត៍​ ឬ​ក៏​បើ​អ្នក​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​តាម​វេបសាយ កម្មវិធី ឬ​ទម្រង់របស់​តតិយជន​ទាំងនេះ អ្នក​ធ្វើ​ដូច្នោះ ដោយ​ស្ថិត​ក្រោម​គោលការណ៍​ឯកជនភាព ព្រមទាំង​ខ និង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​របស់​ម្ចាស់​សៃត៍ ឬ​ប្រតិបត្តិករ​នោះ និង​មិនមែន​គោលការណ៍​ឯកជនភាព​នេះ​ទេ។

ការផ្ទេរ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក

យើង​អាច​ផ្ទេរ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ទៅ​សឺវើ ​ដែល​ស្ថិត​នៅ​ខាងក្រៅ​ប្រទេស​ដែល​អ្នក​រស់នៅ ឬ​ក៏​ជូន​សាខា ឬ​តតិ-យជន ​ដែល​ទុកចិត្ត​ផ្សេងទៀត ដែល​មាន​មូលដ្ឋាន​​នៅ​ប្រទេស​ផ្សេង ដើម្បី​ឲ្យ​ពួកគេ​អាច​ដំណើរការ​ព័ត៌មាន​ផ្ទាល់ខ្លួន​ក្នុង​នាម​យើង។ ដោយ​ប្រើ​សៃត៍​មួយ ឬ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន អ្នក​យល់ព្រម​ឲ្យ​យើង​ធ្វើ​ដូច្នោះ ស្រប​តាម​លក្ខខណ្ឌ​នៃ​គោលការណ៍​ឯកជនភាព​នេះ ព្រមទាំង​ច្បាប់​និង​បទបញ្ជា​ការពារ​ទិន្នន័យ​ជា​ធរមាន ។

អ្នក​គួរ​ដឹង​ថា ប្រទេស​ជាច្រើន​មិន​​មាន​លទ្ធភាព​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួនរបស់លោកអ្នកទៅ​តាម​ផ្លូវច្បាប់​ ដូចដែល​អ្នក​អាច​ទទួល​បាន​នៅក្នុង​ប្រទេស​ដើម​របស់​លោកអ្នកនោះ​ឡើយ។ ខណៈពេល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ស្ថិត​នៅក្នុង​ប្រទេស​មួយ​ទៀត វា​អាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់​ដោយ​តុលាការ អាជ្ញាធរ​ប្រតិបត្តិច្បាប់ និង​អាជ្ញាធរ​សន្តិសុខ​ជាតិ នៅក្នុង​ប្រទេស​នោះ ដោយអនុលោមទៅតាម​ច្បាប់​របស់​គេ។ អាស្រ័យ​លើ​សំណើ​ចូលប្រើ​ស្របច្បាប់​ទាំងនោះ យើង​នឹង​ធានា​ថា គ្រប់គ្នា​ដែល​ដំណើរការ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​នៅ​ខាងក្រៅ​ប្រទេស​ដើម​របស់​អ្នក ត្រូវ​បាន​តម្រូវ​ឲ្យ​     អនុវត្ត​វិធានការ​ការពារ​វា និង​មាន​សិទ្ធិ​ដំណើរការ​វា ស្រប​តាម​សេចក្ដីណែនាំ​របស់​យើង​ប៉ុណ្ណោះ ។

សន្តិសុខ

យើង​ប្រើ​ប្រាស់វិធានការស្តង់ដាររូបវន្ត បច្ចេកទេស និង​រដ្ឋបាល​ ដែល​បាន​រៀបរាប់​ឡើង ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការបាត់បង់ ការប្រើប្រាស់​ខុស ការចូលប្រើ​ប្រាស់ដោយ​មិន​ទទួល​សិទ្ធិ ការបង្ហាញ ឬ​ការកែ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោក​អ្នក។ ទោះបីជាយ៉ាងណា គ្មាន​ប្រព័ន្ធ ​ឬ​បណ្ដាញ​ណា​មួយ​អាច​ត្រូវ​បាន​ធានា​ថា​មាន​សន្តិសុខ ១០០% នោះឡើយ។ ប្រសិនបើ​លោកអ្នកគិត​ថា ការប្រាស្រ័យទាក់ទង​របស់លោក​អ្នក​ជាមួយនឹង​យើង​ខ្ញុំលែង​មាន​សុវត្ថិភាពទៀតហើយនោះ (ឧទាហរណ៍ ប្រសិនបើ​អ្នក​គិត​ថា គណនី​ទាំងឡាយ​ដែលលោក​អ្នក​អាច​មាន​ជាមួយ​យើងខ្ញុំ​មានសន្តិសុខ​ចុះ​ទន់ខ្សោយ) សូម​ជូនដំណឹង​យើង​ភ្លាមៗ តាមរយៈផ្នែកទំនាក់ទំនងមកកាន់យើង” ខាងក្រោម (សូម​កត់សម្គាល់​ថា ការជូនដំណឹង​តាមសំបុត្រប្រៃសណីយ៍ នឹង​ពន្យារ​ពេល​ដែល​ត្រូវការ ដើម្បី​ឲ្យ​យើង​ឆ្លើយតប​នឹង​បញ្ហា​នោះ)។

ជម្រើស​និង​សិទ្ធិ​ចូលប្រើ​ប្រាស់របស់លោក​អ្នក

ជម្រើស​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​និង​ការបង្ហាញ​របស់​យើង​លើ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក 

 • លោកអ្នក​អាចឈប់​ការទទួល​សារអេឡិចត្រូនិចអំពីកម្មវិធី​ប្រូម៉ូសិន និង​ការផ្ញើ​សំបុត្រ​ប្រៃសណីយ៍ ដោយ​ជូនដំណឹង​យើង​អំពី​ចំណូលចិត្ត​របស់​អ្នក នៅពេល​អ្នក​ចុះឈ្មោះប្រើ​គណនី Coca-Cola មួយ ឬ​ក៏​ការកែ​ចំណូលចិត្ត​ប្រូម៉ូសិន​របស់​អ្នក​អនឡាញ នៅក្នុង​ផ្នែក​គ្រប់គ្រង​គណនី​ប្រវត្តិរូប​របស់​អ្នក។ ដើម្បី​បញ្ឈប់​ការទទួលបានតាមរយៈ​ទូរស័ព្ទ សំបុត្រ សារទូរស័ព្ទ និង/ឬ ការប្រាស្រ័យ​ទាក់ទង​អំពីទីផ្សារតាម​សាអេឡិចត្រូនិច​ពី​យើង អ្នក​អាច​ផ្ញើ​សារ “STOP” ឆ្លើយតប​នឹង​សារ​អត្ថបទ​ពី​យើង ឬ​ក៏​ចុច “unsubscribe” (លុបឈ្មោះ) នៅ​ផ្នែក​ខាងក្រោម​នៃ​អ៊ីមែល​ពី​យើង។ បន្ថែម​លើ​នេះ អ្នក​អាច​ឲ្យ​យើង​ដឹង តាម​ការបញ្ជូន​ដោយ​ផ្ទាល់​ខាងក្រោម​ក្នុង​ផ្នែក ទំនាក់ទំនងមកកាន់យើង” ។  សូម​បញ្ជាក់​ពី​ប្រភេទ​នៃ​ការប្រាស្រ័យ​ទាក់ទង​ណា​ដែល​អ្នក​លែង​ចង់​ទទួល​ទៀត និង​លេខ​ទូរស័ព្ទ​ពាក់ព័ន្ធ អាសយដ្ឋាន និង/ឬ អាសយដ្ឋាន​សាអេឡិចត្រូនិច។  បើ​អ្នក​ដកខ្លួនចេញ​ពី​សារ​ពាក់ព័ន្ធ​នឹង​ម៉ាឃិធីង​ពី​យើង នោះ​យើង​អាច​ផ្ញើ​ឲ្យ​អ្នក​នូវ​សារ​រដ្ឋបាល​សំខាន់ៗ ដូចជា​សារអេឡិចត្រូនិច​អំពី​គណនី​របស់លោក​អ្នក។
 • យើង​នឹង​មិន​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដល់​តតិយជននេះ​ឡើយ ប្រសិនបើ​យើង​បាន​ទទួល​និង​បាន​ដំណើរការ​សំណើ​​ពីលោក​អ្នក​មិន​ឲ្យ​ធ្វើ​ដូច្នោះ។ ដើម្បី​បញ្ជូន​សំណើ​បែបនេះ សូម​ទាក់ទង​មកកាន់យើងខ្ញុំ ​ដោយ​ផ្ញើ​សារ តាម​ការបញ្ជូន​ដោយ​ផ្ទាល់​ខាងក្រោម​ក្នុង​ផ្នែក “ទំនាក់ទំនងមកកាន់​យើង”។ សូម​កត់សម្គាល់​ថា យើង​អាច​បន្ត​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ជាមួយ​សាខា​របស់​យើង អ្នកផ្ដល់សេវា ក្នុង​គោលបំណងចំបង និងស្ថានការណ៍ ដូច​មានរៀបរាប់​ខាងលើ។  

តើ​អ្នក​អាច​ចូលប្រើ​ ឬ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដូចម្ដេច

 • លោកអ្នក​អាច​ស្នើ​សុំសំណៅ​ចម្លង​ខាងក្រោម៖  (១) ប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលអំពីលោកអ្នក (២) ប្រភេទនៃប្រភពដែលប្រមូលព័ត៌មានផ្ទាល់ខ្លួន (៣) គោលបំណងធុរកិច្ចឬពាណិជ្ជកម្ម សម្រាប់ការប្រមូលឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន (៤) ប្រភេទនៃតតិយជន ដែលយើងចែក រំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយ និងប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលបានចែករំលែក ព្រមទាំង (៥) ផ្នែកនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលយើងបានប្រមូល បានប្រើ ឬបានបង្ហាញ (ប្រសិនមាន)។
 • អ្នក​អាច​ស្នើ​ឲ្យ​យើង​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកបាន។  សូម​កត់សម្គាល់​ថា សំណើ​លុប​គឺ​អាស្រ័យ​លើ​ដែនកំណត់​មួយ​ចំនួន ឧទាហរណ៍ យើង​អាច​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​តាម​ការអនុញ្ញាត​ពី​ច្បាប់ ដូចជា​គោលបំណង​ពន្ធ ឬ​ការរក្សា​កំណត់ត្រា​ផ្សេងទៀត, ដើម្បី​រក្សា​ឲ្យ​គណនី​សកម្ម និង​ដើម្បី​ដំណើរការ​ប្រតិបត្តិការ និង​សម្រួល​ដល់​សំណើ​អតិថិជន។

អ្នក​មាន​សិទ្ធិ​មិន​ទទួល​ការរើសអើង​ទៅលើ​សេវា​ឬ​តម្លៃ បើ​អ្នក​អនុវត្ត​សិទ្ធិ​ឯកជន​ភាព​របស់​អ្នក ហើយ​យើង​នឹង​ស្រឡាញ់​អ្នក ដូច​ដែល​អ្នក​អនុវត្ត​ពួកវា​ដែរ។

ដើម្បី​ស្នើសុំ​សំណៅ​ចម្លង​នៃ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​យើង​បាន​ប្រមូល​អំពី​អ្នក ឬ​ក៏​ដើម្បី​ស្នើ​ឲ្យ​លុប​ព័ត៌មាន​របស់​អ្នក សូម​បង្កើត​សំណើ​មួយ តាម​ការណែនាំ​ក្នុង​ផ្នែក ទំនាក់ទំនងមកកាន់យើង ខាងក្រោម។ អ្នក​នឹង​ត្រូវ​ផ្ដល់​ឈ្មោះ​របស់លោក​អ្នក អាសយដ្ឋាន​អ៊ីមែល និង​ប្រទេស​ដែលលោកអ្នកស្នាក់នៅ។  

នៅពេល​ប្រគល់​សំណើ​របស់​អ្នក យើង​នឹងទាក់ទងទៅកាន់លោក​អ្នក (តាម​អាសយដ្ឋាន​សារអេឡិចត្រូនិច ឬទូរស័ព្ទ​លេខ​ចល័ត​ដែល​បាន​ផ្ដល់​ឲ្យ​ក្នុង​សំណើ​របស់​លោកអ្នក) ជាមួយ​ការណែនាំ​អំពី​របៀប​ផ្ទៀងផ្ទាត់​សំណើ​នេះ ដែល​បន្ទាប់​ពី​នោះ យើង​នឹង​ពិនិត្យ​កំណត់ត្រា​របស់​យើង​សម្រាប់​ការផ្គូផ្គង​ព័ត៌មាន និង​មាន​បំណង​បញ្ចប់​សំណើ​នោះ ភ្លាមៗ​តាម​ដែល​អាច​អនុវត្ត​បាន​សមហេតុសមផល និង​ស្រប​តាម​ច្បាប់​ជា​ធរមាន​ទាំងឡាយ។ សូម​កត់សម្គាល់​ថា វា​អាច​ត្រូវការ​ពេលវេលា​បន្ថែម ដើម្បី​ផ្ទៀងផ្ទាត់ និង​បំពេញ​សំណើ​ដែល​បាន​ប្រគល់​តាម​ភ្នាក់ងារ។

បើ​អ្នក​មាន​គណនី​មួយ​ជាមួយ​យើង អ្នក​ក៏​អាច​ធ្វើ​ការផ្លាស់ប្ដូរ​មួយ​ចំនួន​ដោយ​ផ្ទាល់​ផងដែរ តាម​ទំព័រ​ប្រវត្តិរូប​នៃ​គណនី​របស់​អ្នក។ សូម​កត់សម្គាល់​ថា ការផ្លាស់ប្ដូរ​ដែល​អ្នក​ធ្វើ​លើ​ទំព័រ​ប្រវត្តិរូប​នៃ​គណនី​របស់​អ្នក​តាម​សៃត៍​របស់​យើង​ណា​មួយ ប្រហែល​ជា​មិន​ឆ្លុះបញ្ចាំង​ជានិច្ច​នៅលើ​សៃត៍​ផ្សេងទៀត​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​ឡើយ។

អំឡុងពេល​នៃការរក្សាព័ត៌មាន

យើង​នឹង​រក្សា​ទុកព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ក្នុង​អំឡុងពេល​កំណត់ណាមួយ ដើម្បី​បំពេញ​គោលបំណង​ដែល​បាន​បញ្ជាក់នៅ​ក្នុង​គោលការណ៍​ឯកជនភាព​នេះ ក៏ប៉ុន្តែយើងអាចរក្សាទុកព័ត៌ុមានទាំងនេះយូរជាងរយៈពេលដែលបានកំណត់ដោយគោលការណ៍នេះ ប្រសិនបើមានភាពចាំបាច់ ឬត្រូវបានអនុញ្ញាត ក្នុង​គោលបំណងអនុលោមទៅតាមផ្លូវច្បាប់ សវនកម្ម ឬ​អនុលោមភាព។

ឯកជនភាព​របស់​កុមារ

យើងខ្ញុំ​មិន​ប្រមូល​ មិនស្នើសុំ​ព័ត៌មានពី​អនីតិជន​ដែល​មាន​អាយុ​ក្រោម ១៣ឆ្នាំ ឬ​មិនអនុញ្ញាត​អនីតិជន​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ នៅលើបណ្តា​សៃត៍​របស់យើងខ្ញុំនោះ​ឡើយ។ សៃត៍​ទាំងអស់ត្រូវ​បាន​បញ្ជូន​​ទៅ​បុគ្គល​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​ពុំចាំបាច់មាន​ការអនុញ្ញាត​ពីអាណាព្យាបាលនោះឡើយ។  ប្រសិនបើ​លោកអ្នក​យល់ឃើញ​ថា យើងខ្ញុំ​អាច​មាន​ព័ត៌មាន​របស់​កុមារ​ដែល​អនីតិជនដែលត្រូវបានកំណត់ដោយច្បាប់​នៅ​ក្នុង​ប្រទេសនោះសូម​ទាក់ទង​មកកាន់យើងខ្ញុំ​តាម​រយៈទំនាក់ទំនងមកកាន់យើង”  ដែលមានរៀបរាប់ខាងក្រោម​ ។

យើងខ្ញុំ​អាច​សួរ​រក​ការឯកភាព​បន្ថែម ក្នុង​អំឡុង​ដំណើរការ​ចុះឈ្មោះប្រើ​ប្រាស់គណនី ពី​អនីតិជនដែល​មាន​អាយុ​ពី ១៣ ទៅ ១៧ ឆ្នាំ អនុលោមតាម​ច្បាប់​​ជា​ធរមាន ប្រសិនបើ​ព័ត៌មាន​ផ្ទាល់ខ្លួន​អាច​ត្រូវ​បាន​ចែករំលែកនៅ​ក្រៅក្រុមហ៊ុន Coca-Cola និង​សាខារបស់​ខ្លួន និង​អ្នកផ្ដល់​សេវា។

ប្រសិនបើលោក​អ្នក​មាន​អាយុ​ក្រោម ១៨ ឆ្នាំ និង​ជា​អ្នកប្រើប្រាស់​សៃត៍​ដែល​បាន​ចុះបញ្ជី លោកអ្នក​អាច​សុំ​ឲ្យ​យើង​លុប​ខ្លឹមព័ត៌មាន​ឬ​ព័ត៌មាន​ដែល​អ្នក​អាច​បាន​បង្ហោះ​នៅលើ​សៃត៍ ដោយ​ទាក់ទង​យើង តាម​ការបញ្ជូន​ដោយ​ផ្ទាល់​ខាងក្រោម​ក្នុង​ផ្នែក ទំនាក់ទំនងមកកាន់យើង។ សូម​កត់សម្គាល់​ថា សំណើ​របស់​អ្នក​មិន​ធានា​នូវ​ការលុប​ខ្លឹមព័ត៌មាន ​ឬ​ព័ត៌មាន​ទាំងស្រុង​ ឬ​យ៉ាង​ទូលំទូលាយ​ឡើយ ឧទាហរណ៍ អ្នកប្រើប្រាស់​សៃត៍​មួយ​ទៀត​អាច​បង្ហោះ​ឡើងវិញ​នូវ​ខ្លឹមព័ត៌មាន​        សាធារណៈ​របស់​អ្នក នៅ​កន្លែង​ផ្សេង​នៅ​លើ​សៃត៍ ឬ​ក៏​​វេបសាយ​មួយ​ទៀត។

ការធ្វើបច្ចុប្បន្នភាព​លើគោលការណ៍​ឯកជនភាព​

យើង​អាច​ធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ឯកជនភាព​នេះ​ជារឿយៗ។  សូម​យោង​ទៅ​ផ្នែកចំណងជើង “បច្ចុប្បន្នភាព​ចុងក្រោយ ” ដែលសិ្ថត​ខាងលើ​ទំព័រ​នេះ ដើម្បីពិនិត្យ​មើល​ថា តើ​គោលការណ៍​ឯកជនភាព​នេះ​ត្រូវ​បាន​កែ​សម្រួលចុង        ក្រោយ នៅពេលណា ។  ការផ្លាស់ប្ដូរ​ទាំងឡាយ​ចំពោះ​គោលការណ៍​ឯកជនភាព​នេះ​នឹង​មាន​ប្រសិទ្ធភាព នៅពេលដែល​យើង​ខ្ញុំចែករំលែក​គោលការណ៍​ឯកជនភាព​ដែលយើងខ្ញុំ​បាន​កែសម្រួស​នោះនៅលើ​សៃត៍​។  ការប្រើប្រាស់សៃត៍​របស់លោក​អ្នក​លើ​ ក្រោយ​ការធ្វើបច្ចុប្បន្នភាព​ទាំងនេះ មានន័យថា លោកអ្នក​ឯកភាពទទួលយក​គោលការណ៍​ឯកជនភាព​ដែល​បាន​កែសម្រួល​នេះ។

ទំនាក់ទំនងមកកាន់​យើងខ្ញុំ

យើង​ខ្ញុំ​ស្វាគមន៍ចំពោះរាល់គ្រប់​សំណួរ មតិយោបល់ សំណើ និង​ការចែករំលែកក្ដីកង្វល់​របស់​លោកអ្នក ​ពាក់ព័ន្ធនឹងបញ្ហាឯកជនភាពនេះ។ ប្រសិនបើលោក​អ្នក​មាន​សំណួរ​ផ្សេងៗ​អំពី​គោលការណ៍​ឯកជនភាព​នេះ ឬ​ក៏​ការប្រើប្រាស់​ទិន្នន័យ​របស់​យើងខ្ញុំ ឬមានបំណង​ដកខ្លួន​ចេញ​ពី​ការទំនាក់ទំនងជាមួយនឹង​យើងខ្ញុំ ឬ​ក៏​ចង់​ដាក់សំណើ​ពាក់ព័ន្ធ​នឹង​ការទុកដាក់ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោក​អ្នកដោយ​យើង​ខ្ញុំ សូម​ទាក់ទងមកកាន់​យើងខ្ញុំ​តាមរយៈលេខ​ទូរស័ព្ទ៖ +855 (87) 445 050 និង +855 (12) 845 006។

More to enjoy