Better Shared Future

...

FIFA WORLD CUP™ TROPHY TOUR BY COCA-COLA TO RECEIVE ROYAL WELCOME IN KINGDOM OF CAMBODIA

Thousands of local football fans get rare opportunity to admire the most recognized sport symbol in the world as Cambodia becomes the 22nd country to be visited PHNOM PENH, June 15, 2022 - The fifth FIFA World Cup™ Trophy Tour by Coca-Cola will arrive in Phnom Penh today, June 15th, 2022, giving Cambodian fans the chance to experience football's most coveted prize. “This year, we’re excited to bring the iconic Original FIFA World CupTM Trophy to 51 football nations giving fans the chance to experience real magic through a collective belief and passion for the game,” said Leonardo Garcia –...

Explore
...

យើង​ប្តេជ្ញា​ចិត្ត​ចំពោះ​ពិភពលោក​គ្មានសំរាម

ចក្ខុវិស័យរបស់​យើង៖ ក្រុមហ៊ុន កូកា-កូឡា បាន​ធ្វើការ​ប្តេជ្ញា​ចិត្តថ្នាក់​ពិភពលោក​ដ៏​ចម្បង​មួយ​ចំពោះ​ពិភពលោក​គ្មាន​សំរាម។ នៅ​ត្រឹម​ឆ្នាំ​២០២៥ ១០០% នៃ​សម្បក​វេច​​ខ្ចប់​​របស់​​យើង​ត្រូវ​តែ​អាច​យក​ទៅ​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ ​នៅ​ត្រឹម​ឆ្នាំ​២០៣០ យើង​មាន​គោលដៅថា ៥០%នៃសម្បក​វេចខ្ចប់របស់យើង​ត្រូវ​តែ​កើត​ចេញ​ពី​ប្លាស្ទិច​ដែល​បាន​កែ​ច្នៃ​រួច​។ ហើយ​នៅ​ឆ្នាំ​២០២៥ យើងមាន​បំណង​ប្រមូល​សំណល់​ប្លាស្ទិច​ដើម្បី​យក​ទៅ​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​ឱ្យ​បាន​ស្មើ​នឹង​ចំនួន​សំបក​វេចខ្ចប់​ដែល​យើង​បាន​ប្រើ​ប្រាស់​សម្រាប់​វេច​ខ្ចប់​ភេសជ្ជៈ​របស់​យើង។   វឌ្ឍនភាព​របស់​យើងក្នុង​ឆ្នាំ​២០២០ ទឹក​ប្រាក់ចំនួន ៥៥​ម៉ឺន​ដុល្លារ​​ត្រូវ​បាន​ចំណាយ​លើ​កម្មវិធីទទួល​ខុស​ត្រូវ​សង្គម​របស់សាជីវកម្ម (CSR)។ ទឹក​ប្រាក់ចំនួន ៨៨.០០០​ដុល្លារ​ត្រូវ​បាន​វិនិយោគលើ​ធុង​បែកចែក​សំរាម​។ ធុង​បែងចែកសំរាម​ចំនួន ៨៥០​ធុង​ត្រូវ​បាន​ផ្តល់ជូន​សាលា​រៀន និង​សហគមន៍​ចំនួន​១២០។ ទឹកប្រាក់​ចំនួន ២៥.០០០​ដុល្លារ​ត្រូវបាន​វិនិយោគ​លើ​ការ​ស្រាវ​ជ្រាវ​​និងអភិវឌ្ឍន៍​គំនិត​ផ្តួចផ្តើម​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​ក្នុងមូលដ្ឋាន។ សំរាម​ប្លាស្ទិច​ចំនួន ៤០០​តោន​ត្រូវបានប្រមូល និង​កែច្នៃប្រើប្រាស់​ឡើងវិញ។ ប្លាស្ទិច​កែច្នៃឡើងវិញ​ចំនួន ១០០​តោន ត្រូវបានប្រើប្រាស់​ក្នុងការ​វេចខ្ចប់​របស់​យើង   សម្បក​​វេចខ្ចប់​ប្រកបដោយ​និរន្តរភាព យើងគឺជាក្រុមហ៊ុន​ផលិតកម្ម​កម្ពុជា​ដំបូង​គេ​ដែល​ចាប់​ផ្តើម​ប្រើប្រាស់​ដប​ភេសជ្ជៈពី​ប្លាស្ទិច​កែច្នៃប្រើប្រាស់​ឡើងវិញ ១០០%! យើង​កែច្នៃប្រើប្រាស់​ឡើងវិញបាវ​ស្ករ​របស់​យើង​ធ្វើជា “ថង់​ស្រាប់ជីវិត” ដែល​យើង​ផ្គត់ផ្គង់ទៅកាន់​ផ្សារ​ទំនើប ដើម្បី​បង្អាក់​មនុស្ស​កុំ​ឱ្យប្រើ​ប្លាស្ទិច​ប្រើបានតែម្តង។ អ្នកវិទ្យាសាស្រ្តរបស់​ក្រុមហ៊ុន​ កូកា-កូឡា នៅជុំវិញ​ពិភពលោក កំពុង​ស្រាវ​ជ្រាវ​សម្បក​វេចខ្ចប់​ដែលអាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​ថ្មីៗ ដើម្បីជួយ​យើង​ឱ្យ​កសាង​ពិភពលោក​គ្មានសំរាម។   ភាពជាដៃគូ​សម្រាប់អនាគត​រួម​គ្នា​កាន់តែ​ប្រសើរ យើងកំពុង​បង្កើត និង​ផ្តល់​មូលនិធិ​ដល់​ភាពជាដៃគូ​នានា​ជាមួយ​រដ្ឋាភិបាល អាជីវកកម្ម និង​សហគមន៍ ដើម្បី​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​វិលជុំ​របស់​ប្រទេស​កម្ពុជា​រីក​ចម្រើន ដើម្បី​កាត់បន្ថយ​សំណល់ និងការពារ​មរតក​វប្បធម៌ដ៏​ផូរផង់​របស់​កម្ពុជា។ ដៃគូ​របស់​យើង ក្រសួង​របស់​រដ្ឋាភិបាលចំនួន ១០ អង្គការ​សហគមន៍​ចំនួន ៤ អ្នក​ទិញ​សំរាម​​ចំនួន ១ អ្នកចែកចាយ​ចំនួន​ ១៣   ប្រមូល និងកែច្នៃប្រើប្រាស់ឡើង​វិញ តាមរយៈការ​ប្រមូល​និង​ការ​កែច្នៃប្រើប្រាស់ឡើង​វិញ​នូវ​សំណល់ ១០០% នៃសម្បក​​វេចខ្ចប់ដែលយើង​ផលិតបាន យើង​អាចយក​សម្បក​​​វេចខ្ចប់​នីមួយៗ​ដែល​យើង​លក់​​មក​​ប្រើប្រាស់​បានលើស​ពីម្តង។ ដើម្បី​ជួយដោះ​ស្រាយ​បញ្ហា​សំណល់​របស់​យើង និង​ផ្តល់​ជីវិត​ម្តង​ទៀត​​ដល់​សម្បក​វេចខ្ចប់​ដែលអាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន យើង​កំពុង៖ លើក​កម្ពស់ការ​ប្រមូល​សំរាម​​តាមរយៈ​ការ​ដាក់​ពង្រាម​ធុង​សំរាម​ចំនួន ៨៥០​ធុង​ក្នុង​សាលារៀន និងសហគមន៍​ចំនួន ១២០​ទីតាំង​នៅទូទាំង​ប្រទេសកម្ពុជា។ បង្កើនការ​យល់​ដឹង​ជាសាធារណៈ​អំពី​ការ​បែង​ចែក​សំរាម។ ដាក់ដំណើរការ​ #កម្មវិធី​ទិញសម្បក​វេចខ្ចប់​ប្លាស្ទិច​មកវិញ ដោយភ្ជាប់ទំនាក់ទំនង​​អ្នក​កែច្នៃ​សំណល់​ក្នុងមូលដ្ឋាន​ជាមួយ​អ្នក​លក់រាយ។ ពង្រីក​សមត្ថភាព​ប្រមូល​សំរាម​នៅទូទាំង​ប្រទេស ដើម្បីកែច្នៃសំរាម​ចំនួន ៤០០​តោន ដែល​បើ​មិន​កែច្នៃទេ សំរាមទាំង​នោះ​នឹងត្រូវបាន​យកទៅចាក់ចោលនៅទីលានចាក​សំរាម។ គាំទ្រ​សេដ្ឋកិច្ច​វិលជុំ​តាមរយៈ​ការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សមត្ថភាព​កែច្នៃ​សំរាម​ ប្រើ​ប្រាស់ឡើង​វិញ​​ក្នុង​មូលដ្ឋាន។ លាហើយ​សម្បក​វេចខ្ចប់​ប្រើបានតែម្តង សួស្តីសម្បក​វេចខ្ចប់​វិលជុំ មិនដូច​ទៅនឹង​សេដ្ឋកិច្ចបន្ទាត់​ត្រង់​​បែបប្រពៃណី (ផលិត ប្រើប្រាស់ បោះ​ចោល) សេដ្ឋកិច្ច​វិល​ជុំ​បង្កើត​តម្លៃ​​អតិបរមា​ពី​សម្ភារ និងផលិតផល​​ក្នុងពេល​​​ប្រើប្រាស់ ក្រោយ​មក​ស្តារឡើងវិញ និង​បង្កើត​សម្ភារ​​និង​ផលិត​ផល​ទាំង​នោះឡើងវិញ។  

Explore
...

Creating a more sustainable business

From reducing sugar to our vision for a World Without waste

Explore
...

Crafting brands and choice people love

Providing refreshment in body and spirit

Explore