Our Company

...

បុគ្គលិក​របស់​យើង​មានភាពចម្រុះ

យើង​ជឿជាក់​លើ​ការ​ផ្តល់ភាពអង់អាច​ដល់​បុគ្គលិក​របស់​យើង ការ​បង្កើត​ឱកាស​ស្មើ​គ្នា និង​កសាង
បរិយាបន្ន។ ពិពិធភាព និងបរិយាបន្ន ​គឺជា​ចំណុចស្នូល​នៃ​គុណ​តម្លៃ និង​យុទ្ធសាស្រ្ត​ក្នុងការលូតលាស់​របស់​យើង ព្រមទាំង​ដើរ​តួនាទីយ៉ាង​សំខាន់នៅក្នុងការធានា​ភាព​ជោគ​ជ័យរបស់​ក្រុមហ៊ុនផងដែរ។ យើង​ប្រើប្រាស់គុណប្រយោជន៍នៃភាព​ចម្រុះ​របស់បុគ្គលិក​នៅទូទាំង​ពិភពលោកដើម្បី​សម្រេច​គោលបំណង​របស់យើង​ក្នុងការនាំមកនូវភាពស្រស់ស្រាយ និងភាពរីកចម្រើនសម្រាប់ពិភពលោកទាំងមូល។

ស្វែង​យល់​បន្ថែម
...

ការផ្ដល់ភាព​អង់​អាចដល់ស្រ្តី

ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) មាន​មោទនភាព​ចំពោះ​ភាពចម្រុះនៃក្រុមការងាររបស់​យើងខ្លាំងណាស់ ដែលក្នុងនោះ​យើងអនុវត្តយ៉ាងសកម្មនៅក្នុងការ​លើក​កម្ពស់បុគ្គលិក​ស្រ្តី​ឱ្យ​ឡើងកាន់​​តួនាទី​ជាន់​ខ្ពស់ នៅ​ក្នុង​មុខដំណែងគណៈគ្រប់​គ្រង​របស់ក្រុមហ៊ុន​យើង ឬនៅ​ក្នុង​តួនាទីផ្សេងៗ ​ដូចជា​អ្នក​បើក​បរ​រថយន្ត​ដឹកទំនិញ និង​អ្នក​បើក​បរ​រថយន្ត​លើក​ទំនិញ ដែល​ជា​ទូទៅ​ត្រូវ​បាន​កត់សម្គាល់​ឃើញថាជា​ប្រភេទការងារសម្រាប់​បុរស។

បច្ចុប្បន្ន បុគ្គលិកស្រ្តីរបស់យើងមានចំនួន 30% ហើយ​យើងកំពុងតែខិតខំប្រឹងប្រែងបន្តទៀត​ដើម្បី​បង្កើន​ចំនួននេះ​ឱ្យ​ដល់ 50% នៅ​ក្នុង​រយៈពេល 5 ​ឆ្នាំ​ខាង​មុខ។ យើង​កំពុងអនុវត្តកម្មវិធី​ពិសេសៗ​ ដើម្បី​បង្កើត​ស្មារតី​សហគមន៍ និងគាំទ្រ​ស្រ្តី​នៅក្នុងចំណោមបុគ្គលិករបស់​យើង។

ស្វែង​យល់​បន្ថែម
...

វប្បធម៌​ក្រុមហ៊ុន

សម្រាប់​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ការ​រៀបចំបុគ្គលិកប្រកបដោយពិពិធភាព និងកន្លែង​ធ្វើការ​ដែលមានវប្បធម៌បរិយាបន្ន គឺជា​យុទ្ធសាស្រ្តអាទិភាពនៅក្នុង​អាជីវកម្ម ​ ​ដែល​ជំរុញឱ្យមាន​ភាព​ច្នៃ​ប្រឌិត​ នវានុវត្តន៍ និង​ការ​​ភ្ជាប់ទំនាក់ទំនង​កាន់តែល្អប្រសើរជាមួយ​សហគមន៍​ដែល​យើង​ធ្វើប្រតិបត្តិការ។​ យើង​មិន​មែនត្រឹមតែមានបំណងក្នុងការ​ឆ្លុះ​បញ្ចាំងអំពីភាព​ចម្រុះ​នៃ​សហគមន៍​ដែល​យើង​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើងក៏មានគោលដៅក្នុងការ​ដឹក​នាំ និង​គាំទ្រឱ្យមានអនាគត​រួមកាន់តែល្អ​ប្រសើរ​ផងដែរ។

ស្វែង​យល់​បន្ថែម
...

អនាគតរួមគ្នា​កាន់តែល្អ​ប្រសើរ

យើង​ជឿជាក់​លើ​ការ​ទទួល​យកតួនាទី​ដឹកនាំ​ក្នុងគម្រោង​ពិភព​លោក​គ្មាន​សំរាម តាមរយៈការ​ធ្វើ​ឱ្យ​សំបកវេច​ខ្ចប់​របស់​យើង​ក្លាយ​ជា​សេដ្ឋកិច្ចវិលជុំ។

នៅក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​យើងផលិត​ដប​ទឹក​បរិសុទ្ធ Dasani​ របស់​យើង​ចេញពី​សំណល់​​ប្លាស្ទិកដែលអាច​កែច្នៃ​ឡើងវិញបាន ហើយយើងកំពុងសហការជាមួយ​​រដ្ឋាភិបាល និង​ដៃគូ​វិស័យ​ឯកជន ដើម្បី​លើក​កម្ពស់​ការ​កែ​ច្នៃឡើងវិញ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ដោយ​បាន​បង្កើត​ជាមជ្ឈមណ្ឌល​កែច្នៃឡើងវិញ​នៅតាម​សាលា​រៀននៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អប់រំ​ និង​ជំរុញ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​ឱ្យ​ចូលរួមនៅក្នុងការលើកកម្ពស់អនាគតរួមគ្នាកាន់តែល្អ​ប្រសើរ។

ផ្ទាំងសូឡា​​​នៅ​លើ​ដំបូល​រោងចក្រ​របស់​យើ​ងនៅរាជធានី​ភ្នំពេញអាចផ្តល់​ថាមពល 30% នៃ​តម្រូវការ​ថាមពល​របស់​យើង ចំណែកប្រព័ន្ធប្រព្រឹត្តិកម្ម​ទឹកកខ្វក់​របស់​យើងត្រូវបានរៀបចំឡើងដើម្បី​ធានាថា ដំណើរការផលិតរបស់យើងនឹង​មិន​បញ្ចេញ​​ទឹកកខ្វក់ចូលទៅ​ក្នុងបរិស្ថាន​វិញឡើយ។

ស្វែង​យល់​បន្ថែម