Sustainability

...

FIFA WORLD CUP™ TROPHY TOUR BY COCA-COLA TO RECEIVE ROYAL WELCOME IN KINGDOM OF CAMBODIA

Thousands of local football fans get rare opportunity to admire the most recognized sport symbol in the world as Cambodia becomes the 22nd country to be visited PHNOM PENH, June 15, 2022 - The fifth FIFA World Cup™ Trophy Tour...

Explore
...

ពិធីប្រគល់ធុងបែកចែកសំរាមជូនដល់សាលារៀននៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ​ ក្រោមកិច្ចសហការជាមួយ  ក្រសួងបរិស្ថាន  ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ធុងបែងចែកសំរាមចំនួន ៥០ធុង មានចំនួនសរុប ១៣០ ប្រឡោះ  ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ  ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ កិច្ចសហការនេះ  ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀន  ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ  មិនអាចកែច្នៃ និងសំណល់សរីរាង្គ  ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ។ ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយនិងអនុវត្តល្អនៅគេហដ្ឋានរបស់ពួកគេ។ លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា...

Explore
...

វត្តមានប៉មចម្រោះទឹកស្អាតAquatowerក្នុងខេត្តព្រះសីហនុ

ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា ​កូកា-កូឡា សហការយ៉ាងស្អិតរមួតក្នុងគម្រោង «ប្រើប្រាស់ទឹកស្អាត  បន្ទប់ទឹកស្អាត  សាលារៀនគំរូ  ដែលហៅជាភាសាបរទេសថា AuquaTower-AquaSan &​ Clean School’s Toilet»  ដែលមានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាសហគមកម្ពុជា  ដោយយើងគួរតែចាប់ផ្តើមពីការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព  និងបន្ទប់ទឹកស្អាតក្នុងសាលារៀន។ ពិធីនេះបានធ្វើឡើងនៅ​ក្នុងបរិវេណវិទ្យាល័យក្រុងព្រះសីហនុ ​នៃ​ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ ដែលអាច​ផ្តល់​នូវទឹក​ស្អាតសម្រាប់ទទួលទាន​ ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ​​ជាង ១០០០ ​នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។ ឯកឧត្តម​ ជួប​ ប៉ារីស៍​ អគ្គនាយកចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ នៃក្រសួងបរិស្ថាន នៅក្នុង​ពិធីសម្ពោធនេះ មាន​ការ​ចូលរួមជាអធិបតីពី ឯកឧត្តម​ ជួប​ ប៉ារីស៍​ អគ្គនាយកចំណេះដឹង​ និងព័ត៌មានបរិស្ថាន ​និង...

Explore
...

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអង្គភាពពាក់ព័ន្ធ សម្ពោធគម្រោង«R» ដែលផ្តោតទៅលើការអប់រំ សកម្មភាព និងការបំផុសស្មារតីស្តីពីប្លាស្ទិកនៅខេត្តសៀមរាប

ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ​និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងពិធីសម្ពោធ «គម្រោង«R» ដែលផ្តោតទៅលើការអប់រំ សកម្មភាព និងការបំផុសស្មារតីស្តីពីប្លាស្ទិក »  បានធ្វើឡើងនៅអនុវិទ្យាល័យចុងឃ្នាស និងវិទ្យាល័យបន្ទាយស្រី ខេត្តសៀមរាប  ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនកាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។   គម្រោង«R» នេះផ្តោតសំខាន់ទៅលើការអប់រំ សកម្មភាព និងការបំផុសស្មារតីស្តីពីប្លាស្ទិក ព្រមទាំងលើកកម្ពស់សុខុមាលភាព ដោយចាប់ផ្តើមពីការបញ្ជ្រាបចំណេះដឹងស្តីពីការបែងចែកសំរាម...

Explore