Our Company

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) គឺជា​ផ្នែកដ៏សំខាន់មួយ​នៃ​អាជីវកម្មសកល​របស់​ក្រុមហ៊ុន
កូកា-កូឡា ដែល​ធ្វើប្រតិបត្តិការនៅ​ក្នុងប្រទេស និង​នៅគ្រប់​សហគមន៍​ទាំង​អស់​ដែល​យើង​ធ្វើអាជីវកម្ម។ យើង​មានសមត្ថភាពអាច​ពង្រីក​អាជីវកម្មឱ្យឈានទៅដល់ទីផ្សារ​ពិភពលោក​ដោយ​
ផ្តោតការយកចិត្តទុកដាក់ទៅ​លើ​ប្រតិបត្តិការ​ក្នុងស្រុកបាន ដោយសារ​ចំណុច​ខ្លាំង​នៃ​ប្រព័ន្ធ​ កូកា-កូឡា ដែល​មាន​ក្រុម​ហ៊ុន កូកា-កូឡា និង​ក្រុមហ៊ុនជាដៃគូផលិត​ចំនួន 225​ ក្រុមហ៊ុន ​នៅទូទាំង
​ពិភព​លោក រួមទាំង​ក្រុម​ហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ផងដែរ។

មនុស្សជាច្រើន​យល់ឃើញថា​ ក្រុមហ៊ុនរបស់​យើងគ្រាន់តែជា “ក្រុមហ៊ុន កូកា-កូឡា” តែប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធ​របស់​យើងមាន​​ប្រតិបត្តិការ​តាមរយៈ​បណ្តាញក្នុងស្រុក​ជាច្រើន។ វិធីសាស្រ្ត​ចម្បង​សម្រាប់ការនាំយក​ផលិតផលរបស់​យើង​ទៅកាន់ទីផ្សារគឺ ចាប់​ផ្តើម​តាមរយៈក្រុមហ៊ុនកូកា-កូឡា ដែលផលិត និងលក់វត្ថុធាតុដើម រូបមន្តផលិតពិសេស ក៏ដូចជាទឹកសេរ៉ូ ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ពោលគឺក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។ ក្រុមហ៊ុន កូកា-កូឡា ក៏ជាម្ចាស់​ម៉ាក​យីហោទាំង​នេះ​​ហើយក៏ទទួល​ខុស​ត្រូវផ្ទាល់​លើ​គំនិត​ផ្តួច​ផ្តើមថ្មីៗផងដែរ ដើម្បី​ធ្វើយ៉ាងណាឱ្យទីផ្សារ​ម៉ាក​យីហោនីមួយៗមានភាពល្បីល្បាញនៅក្នុងចំណោមអ្នកពិសាភេសជ្ជៈទាំងអស់។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)​ ផលិត វេចខ្ចប់ ស្វែងរកទីផ្សារ និង​ចែកចាយ​ភេសជ្ជៈដែលជាផលិតផលសម្រេចចុងក្រោយ ​ទៅដល់អតិថិជន និងដៃគូ​ពាណិជ្ជកម្មនានា ដែល​បន្ទាប់មក ​ដៃគូ​ពាណិជ្ជកម្ម​ទាំង​នោះធ្វើការលក់​ផលិតផល​របស់​យើងជូនដល់​អតិថិជនដែលជាអ្នកពិសា។

ក្នុង​ខែ​មករា ឆ្នាំ​2006 ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) រួម​ជាមួយ​ក្រុមហ៊ុន​ច្រក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន កូកា-កូឡា ផ្សេង​ទៀត​បានរួមគ្នា​បង្កើត​ជា ​ក្រុមហ៊ុនវិនិយោគកូកា-កូឡា Bottling Investments Group ឬ BIG។ ក្រុមហ៊ុន BIG ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីធានា​ថា ដំណើរការ​ច្រក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​ទាំង​​​នោះ​​បាន​ទទួល​ការ​វិនិយោគ​ និង​ជំនាញសម​ស្រប ដើម្បី​ធានា​ឱ្យមានភាព​ជោគ​ជ័យ​រយៈពេល​វែងនៅក្នុងការធ្វើប្រតិបត្តិការ​របស់ខ្លួន។ តា​ម​រយៈ​ការ​វិនិយោគ​បែប​យុទ្ធសាស្រ្ត​ទៅលើ​ដំណើរការ​ច្រកភេសជ្ជៈ​មួយ​ចំនួន និង​ការ​ប្រើប្រាស់​ភាពជា​អ្នកដឹកនាំ រួមជាមួយនឹងធនធាន​របស់ក្រុមហ៊ុន កូកា-កូឡា ក្រុមហ៊ុន BIG ជំរុញឱ្យមាន​កំណើន​រយៈ​ពេល​វែង​​នៅក្នុង​ទីផ្សារ​សំខាន់ៗ និង​ដោះស្រាយបញ្ហាប្រឈម​ផ្នែក​​រចនា​សម្ព័ន្ធ ឬ​​វិនិយោគ​ចម្បងៗជាច្រើនទៀត។

...

ម៉ាក​យីហោ​របស់​យើង

នៅក្នុង​ជាង 200 ប្រទេស​នៅលើ​ពិភពលោក ក្រុមហ៊ុន កូកា-កូឡា លក់​ភេសជ្ជៈចំនួន​ជាង 500 ម៉ាក គិត​ចាប់ពី​ភេសជ្ជៈមានជាតិហ្គាសដូច​ជា​​ភេសជ្ជៈ កូកា-កូឡា ហ្វាន់តា និងស្ព្រៃ រហូត​ដល់​ភេសជ្ជៈតែ​ពិសេស ទឹក​ពិសា និង​ទឹក​ផ្លែឈើជាច្រើនមុខផ្សេងទៀតផងដែរ។ នៅក្នុង​ប្រទេសកម្ពុជា យើង​ផលិត និងចែកចាយ​ផលិតផលចំនួន​ 10​ ម៉ាក​ផ្សេងៗ​គ្នា ដែលមាន​ទំហំ និង​ការ​វេចខ្ចប់​ខុសៗ​គ្នា តាម​រយៈ​បណ្តាញ​អ្នក​បោះលក់​ដុំ ដេប៉ូចែកចាយ និង​ដៃគូ​លក់​រាយ​របស់​យើង។

ស្វែង​យល់​បន្ថែម