Our Company

...

ប្រវត្តិ​របស់​ក្រុមហ៊ុន CBCL

ក្រុមហ៊ុនរបស់យើងខ្ញុំបាននាំយកមកនូវភេសជ្ជៈដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយជូន
ប្រជាពល​រដ្ឋ​កម្ពុជា ចាប់តាំងពីដបដំបូងគេបង្អស់របស់ភេសជ្ជៈកូកា-កូឡាបានចូលមកដល់ក្នុងដៃរបស់អតិថិជនកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ1960 មកម្ល៉េះ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានចាប់ផ្តើមផលិតភេសជ្ជៈដែលមានប្រជាប្រិយភាពជាងគេនៅប្រទេសកម្ពុជានេះ ចាប់តាំងពីឆ្នាំ1993 មកម្ល៉េះ ហើយយើងបានពង្រីកវិសាលភាពអាជីវកម្មរបស់យើងរហូតបានក្លាយទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​ដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត យើងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ និងបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្មីៗ និងសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្ម​ជូនសព្វថ្ងៃនេះ។ ក្រុមហ៊ុនយើងខ្ញុំគឺជាក្រុមហ៊ុនផ្តាច់មុខខាងផលិតភេសជ្ជៈដែលផ្តល់ភាពស្រស់ស្រាយជូនដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង 60ឆ្នាំមកហើយ​។​​

ស្វែងយល់បន្ថែម
...

សារ​របស់​អគ្គនាយក

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។ យើងខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងដែលលោកអ្នកចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកមកស្វែងយល់អំពីក្រុមហ៊ុន ការងារ ក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុនយើងខ្ញុំនេះ។ ក្រុមហ៊ុន កូកា-កូឡា យើងខ្ញុំមានចក្ខុវិស័យក្នុងការបង្កើតម៉ាកយីហោ និងផ្តល់ជម្រើសភេសជ្ជៈជាច្រើនប្រភេទដែលប្រជាជនកម្ពុជាចូលចិត្ត ព្រមទាំងផ្តល់នូវភាពស្រស់ស្រាយទាំងផ្នែករាងកាយ និងស្មារតីជូនដល់ពួកគាត់ផងដែរ។ យើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងអាជីវកម្មមួយប្រកបដោយនិរន្តរភាពដើម្បីកសាងអនាគតរួមគ្នាដ៏ល្អ និងកាន់តែល្អប្រសើរ សម្រាប់ការរស់នៅរបស់ប្រជាជន សហគមន៍ និងពិភពលោកទាំងមូល។
យើងបង្កើតម៉ាកយីហោមួយដែលពោរពេញទៅដោយអត្ថន័យ និងប្រភេទភេសជ្ជៈដែលពលរដ្ឋកម្ពុជាចូលចិត្ត ហើយរាងកាយ និងស្មារតីរបស់ពួកគាត់នឹងពោរពេញទៅដោយថាមពល និង
ភាពស្រស់ស្រាយ។

ស្វែងយល់បន្ថែម
...

ទិសដៅនិរន្តរភាព

យើងធ្វើប្រតិបត្តិការតាមមធ្យោបាយដែលឆ្ពោះទៅរកអនាគតរួមគ្នាដែលកាន់តែមាននិរន្តរភាព និងភាពល្អប្រសើរ ដែលនឹងពាំនាំភាពរីកចម្រើនមកជូនប្រជាជន សហគមន៍ ក៏ដូចជាភពផែនដីរបស់យើងតាមរយៈការធ្វើអាជីវកម្មត្រឹមត្រូវផងដែរ។ រោងចក្រផលិតភេសជ្ជៈកម្ពុជា ត្រូវបានបំពាក់ដោយប្រព័ន្ធសូឡាដំណើរការដោយពន្លឺព្រះអាទិត្យដែលមានទំហំធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយមានអានុភាពអាចផលិតបានអគ្គីសនីស្មើរនឹង30% នៃតម្រូវការប្រើប្រាស់សរុប។ ដោយការរួមបញ្ចូលគ្នានូវលក្ខណៈពិសេសៗដូចជា ការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ការវិនិយោគលើអនាគតប្រកបដោយនិរន្តរភាពនៅរោងចក្រច្រក ភេសជ្ជៈនេះក៏ទទួលបានលិខិតទទួលស្គាល់កម្រិតមាស ( Gold LEED) សម្រាប់ភាពជាអ្នកដឹកនាំក្នុងការរចនាថាមពល និងបរិស្ថាននៃរោងចក្ររបស់យើងដែលជារង្វាស់គោលកម្រិតពិភពលោកដើម្បីទទួលស្គាល់លើការថែទាំបរិស្ថានផងដែរ។

ស្វែងយល់បន្ថែម
...

រួមគ្នាកសាងអនាគតល្អប្រសើរ

ការយកចិត្តទុកដាក់លើមនុស្សជាតិ

យើងមានគោលដៅកែប្រែជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរជាងមុន ដែលគិតចាប់ពីបុគ្គលិករបស់យើង អ្នកដែលមានទំនាក់ទំនងជាមួយអាជីវកម្មរបស់យើង រហូតដល់សហគមន៍ជាច្រើនផ្សេងៗទៀតដែលយើងចាត់ទុកជាផ្ទះរបស់យើងផងដែរ។
តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម ដោយរាប់ចាប់ពីការដំឡើងប្រព័ន្ធចម្រោះទឹកស្អាត ដែលបានផ្តល់ទឹកពិសាជូនដល់ប្រជាសហគមន៍ចំនួនជាង 60,000នាក់ នៅទូទាំងប្រទេសកម្ពុជា រហូតដល់ការផ្តល់ជំនួយដល់សហគមន៍របស់យើងនៅក្នុងពេលមានផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-19 រាល់សកម្មភាពរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) យើងនេះគឺតែងតែផ្តល់អាទិភាពខ្ពស់ទៅលើប្រជាជនជានិច្ច។

ស្វែងយល់បន្ថែម