យើង​ប្តេជ្ញា​ចិត្ត​ចំពោះ​ពិភពលោក​គ្មានសំរាម

ចក្ខុវិស័យរបស់​យើង៖ ក្រុមហ៊ុន កូកា-កូឡា

បាន​ធ្វើការ​ប្តេជ្ញា​ចិត្តថ្នាក់​ពិភពលោក​ដ៏​ចម្បង​មួយ​ចំពោះ​ពិភពលោក​គ្មាន​សំរាម។ នៅ​ត្រឹម​ឆ្នាំ​២០២៥ ១០០% នៃ​សម្បក​វេច​​ខ្ចប់​​របស់​​យើង​ត្រូវ​តែ​អាច​យក​ទៅ​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ ​នៅ​ត្រឹម​ឆ្នាំ​២០៣០ យើង​មាន​គោលដៅថា ៥០%នៃសម្បក​វេចខ្ចប់របស់យើង​ត្រូវ​តែ​កើត​ចេញ​ពី​ប្លាស្ទិច​ដែល​បាន​កែ​ច្នៃ​រួច​។ ហើយ​នៅ​ឆ្នាំ​២០២៥ យើងមាន​បំណង​ប្រមូល​សំណល់​ប្លាស្ទិច​ដើម្បី​យក​ទៅ​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​ឱ្យ​បាន​ស្មើ​នឹង​ចំនួន​សំបក​វេចខ្ចប់​ដែល​យើង​បាន​ប្រើ​ប្រាស់​សម្រាប់​វេច​ខ្ចប់​ភេសជ្ជៈ​របស់​យើង។

 

វឌ្ឍនភាព​របស់​យើងក្នុង​ឆ្នាំ​២០២០

ទឹក​ប្រាក់ចំនួន ៥៥​ម៉ឺន​ដុល្លារ​​ត្រូវ​បាន​ចំណាយ​លើ​កម្មវិធីទទួល​ខុស​ត្រូវ​សង្គម​របស់សាជីវកម្ម (CSR)។

ទឹក​ប្រាក់ចំនួន ៨៨.០០០​ដុល្លារ​ត្រូវ​បាន​វិនិយោគលើ​ធុង​បែកចែក​សំរាម​។

ធុង​បែងចែកសំរាម​ចំនួន ៨៥០​ធុង​ត្រូវ​បាន​ផ្តល់ជូន​សាលា​រៀន និង​សហគមន៍​ចំនួន​១២០។

ទឹកប្រាក់​ចំនួន ២៥.០០០​ដុល្លារ​ត្រូវបាន​វិនិយោគ​លើ​ការ​ស្រាវ​ជ្រាវ​​និងអភិវឌ្ឍន៍​គំនិត​ផ្តួចផ្តើម​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​ក្នុងមូលដ្ឋាន។

សំរាម​ប្លាស្ទិច​ចំនួន ៤០០​តោន​ត្រូវបានប្រមូល និង​កែច្នៃប្រើប្រាស់​ឡើងវិញ។

ប្លាស្ទិច​កែច្នៃឡើងវិញ​ចំនួន ១០០​តោន ត្រូវបានប្រើប្រាស់​ក្នុងការ​វេចខ្ចប់​របស់​យើង

 

សម្បក​​វេចខ្ចប់​ប្រកបដោយ​និរន្តរភាព

យើងគឺជាក្រុមហ៊ុន​ផលិតកម្ម​កម្ពុជា​ដំបូង​គេ​ដែល​ចាប់​ផ្តើម​ប្រើប្រាស់​ដប​ភេសជ្ជៈពី​ប្លាស្ទិច​កែច្នៃប្រើប្រាស់​ឡើងវិញ ១០០%! យើង​កែច្នៃប្រើប្រាស់​ឡើងវិញបាវ​ស្ករ​របស់​យើង​ធ្វើជា “ថង់​ស្រាប់ជីវិត” ដែល​យើង​ផ្គត់ផ្គង់ទៅកាន់​ផ្សារ​ទំនើប ដើម្បី​បង្អាក់​មនុស្ស​កុំ​ឱ្យប្រើ​ប្លាស្ទិច​ប្រើបានតែម្តង។ អ្នកវិទ្យាសាស្រ្តរបស់​ក្រុមហ៊ុន​ កូកា-កូឡា នៅជុំវិញ​ពិភពលោក កំពុង​ស្រាវ​ជ្រាវ​សម្បក​វេចខ្ចប់​ដែលអាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​ថ្មីៗ ដើម្បីជួយ​យើង​ឱ្យ​កសាង​ពិភពលោក​គ្មានសំរាម។

 

ភាពជាដៃគូ​សម្រាប់អនាគត​រួម​គ្នា​កាន់តែ​ប្រសើរ

យើងកំពុង​បង្កើត និង​ផ្តល់​មូលនិធិ​ដល់​ភាពជាដៃគូ​នានា​ជាមួយ​រដ្ឋាភិបាល អាជីវកកម្ម និង​សហគមន៍ ដើម្បី​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​វិលជុំ​របស់​ប្រទេស​កម្ពុជា​រីក​ចម្រើន ដើម្បី​កាត់បន្ថយ​សំណល់ និងការពារ​មរតក​វប្បធម៌ដ៏​ផូរផង់​របស់​កម្ពុជា។

ដៃគូ​របស់​យើង

ក្រសួង​របស់​រដ្ឋាភិបាលចំនួន ១០

អង្គការ​សហគមន៍​ចំនួន ៤

អ្នក​ទិញ​សំរាម​​ចំនួន ១

អ្នកចែកចាយ​ចំនួន​ ១៣

 

ប្រមូល និងកែច្នៃប្រើប្រាស់ឡើង​វិញ

តាមរយៈការ​ប្រមូល​និង​ការ​កែច្នៃប្រើប្រាស់ឡើង​វិញ​នូវ​សំណល់ ១០០% នៃសម្បក​​វេចខ្ចប់ដែលយើង​ផលិតបាន យើង​អាចយក​សម្បក​​​វេចខ្ចប់​នីមួយៗ​ដែល​យើង​លក់​​មក​​ប្រើប្រាស់​បានលើស​ពីម្តង។

ដើម្បី​ជួយដោះ​ស្រាយ​បញ្ហា​សំណល់​របស់​យើង និង​ផ្តល់​ជីវិត​ម្តង​ទៀត​​ដល់​សម្បក​វេចខ្ចប់​ដែលអាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន យើង​កំពុង៖

លើក​កម្ពស់ការ​ប្រមូល​សំរាម​​តាមរយៈ​ការ​ដាក់​ពង្រាម​ធុង​សំរាម​ចំនួន ៨៥០​ធុង​ក្នុង​សាលារៀន និងសហគមន៍​ចំនួន ១២០​ទីតាំង​នៅទូទាំង​ប្រទេសកម្ពុជា។

បង្កើនការ​យល់​ដឹង​ជាសាធារណៈ​អំពី​ការ​បែង​ចែក​សំរាម។

ដាក់ដំណើរការ​ #កម្មវិធី​ទិញសម្បក​វេចខ្ចប់​ប្លាស្ទិច​មកវិញ ដោយភ្ជាប់ទំនាក់ទំនង​​អ្នក​កែច្នៃ​សំណល់​ក្នុងមូលដ្ឋាន​ជាមួយ​អ្នក​លក់រាយ។

ពង្រីក​សមត្ថភាព​ប្រមូល​សំរាម​នៅទូទាំង​ប្រទេស ដើម្បីកែច្នៃសំរាម​ចំនួន ៤០០​តោន ដែល​បើ​មិន​កែច្នៃទេ សំរាមទាំង​នោះ​នឹងត្រូវបាន​យកទៅចាក់ចោលនៅទីលានចាក​សំរាម។

គាំទ្រ​សេដ្ឋកិច្ច​វិលជុំ​តាមរយៈ​ការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សមត្ថភាព​កែច្នៃ​សំរាម​ ប្រើ​ប្រាស់ឡើង​វិញ​​ក្នុង​មូលដ្ឋាន។

circular economy of coca

លាហើយ​សម្បក​វេចខ្ចប់​ប្រើបានតែម្តង សួស្តីសម្បក​វេចខ្ចប់​វិលជុំ

មិនដូច​ទៅនឹង​សេដ្ឋកិច្ចបន្ទាត់​ត្រង់​​បែបប្រពៃណី (ផលិត ប្រើប្រាស់ បោះ​ចោល) សេដ្ឋកិច្ច​វិល​ជុំ​បង្កើត​តម្លៃ​​អតិបរមា​ពី​សម្ភារ និងផលិតផល​​ក្នុងពេល​​​ប្រើប្រាស់ ក្រោយ​មក​ស្តារឡើងវិញ និង​បង្កើត​សម្ភារ​​និង​ផលិត​ផល​ទាំង​នោះឡើងវិញ។

 

More to enjoy