តើ​យើង​ជាអ្នកណា?

តើ​យើង​ជាអ្នកណា?

នៅក្រុមហ៊ុន កូកា-កូឡា យើង​គឺពិពិធភាព សហគមន៏សាកល​មួយ​ដែលទាមទារនូវអ្វីដែលល្អប្រសើរ។យើង​ទាំង​អស់​គ្នា​កំពុង​​រីកចម្រើន និង​បន្តរៀនសូត្រ ដោយ​ផ្អែក​លើ​​អតីតកាលដ៏​​ត្រចះ​ត្រចង់​របស់យើង​ក្នុង​ប្រទេស​កម្ពុជា និង​នៅជុំវិញ​ពិភពលោក ដើម្បី​បង្កើត​ឱ្យមាន​ឥទ្ធិពល​មួយ។

រាប់​ចាប់​ពីរាជធានីភ្នំពេញ​រហូត​ដល់​ទីក្រុង​ប៉ាណាម៉ា យើង​ផ្តល់​បទ​ពិសោធ​លំដាប់​ពិភពលោក​ដល់​​និយោជិត​របស់​យើង ដើម្បី​រៀន​សូត្រ​និង​រីក​ចម្រើន។

មិនថា​នៅឯ​ការិយាល័យ​ដែល​ទើប​កែ​លម្អ​ថ្មី​របស់​យើង​នៅ​មាត់​ទន្លេ​សាប ឬស្ថិតនៅ​រោងចក្រ​ផលិតភេសជ្ជៈ​ដ៏​មមារ​ញឹករបស់​យើង​ក្នុង​រាជធានី​ភ្នំពេញ ឬ​នៅ​ទីកន្លែងផ្សេង​ទៀត និង​ការ​ចុះជួយក្នុងសហគមន៍​​នោះទេ យើង​មាន​មោទនភាព​ក្នុងការ​ផ្តល់ជូន​បរិកាសការងារ​ល្អ​បំផុត​មួយក្នុងប្រទេស​កម្ពុជា​ ដោយពិពិធភាព និងបរិយាបន្ន ​គឺជា​ចំណុចស្នូល​នៃប្រតិបត្តិការ​របស់​យើង។

​យើងអនុវត្តយ៉ាងសកម្មនៅក្នុងការ​លើក​កម្ពស់បុគ្គលិក​ស្រ្តី​ឱ្យ​ឡើងកាន់​​តួនាទី​ជាន់​ខ្ពស់ នៅ​ក្នុង​មុខដំណែងគណៈគ្រប់​គ្រង​របស់ក្រុមហ៊ុន​យើងឬនៅ​ក្នុង​តួនាទីផ្សេងៗ​ដូចជា​អ្នក​បើក​បរ​រថយន្ត ​ដឹកទំនិញនិង​អ្នក​បើក​បរ​រថយន្ត​លើក​ទំនិញដែល​ជា​ទូទៅ​ត្រូវ​បាន​កត់សម្គាល់​ឃើញ ថាជា​ប្រភេទការងារ សម្រាប់​បុរស។

នា​ពេលបច្ចុប្បន្ន បុគ្គលិក​ស្រ្តី​មាន​ចំនួន ៣០% នៃ​កម្លាំង​ពលកម្ម​សរុប​របស់​យើង រួម​ទាំងនៅ​ក្នុង​តួនាទីគណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​ផង​ដែរ ហើយ​យើងកំពុងតែខិតខំប្រឹងប្រែងបន្តទៀត​ដើម្បី​បង្កើន​ចំនួននេះ​ឱ្យ​ដល់ 50% នៅ​ក្នុងឆ្នាំ២០២៥

យើងដំណើរការ​កម្មវិធី​បណ្តាញ និង​បណ្តុះបណ្តាល​ពិសេស​នានា​សម្រាប់​បុគ្គលិក​ស្រ្តី​របស់យើង និង​ធានាអោយបាន​ថា យ៉ាងហោច​ណាស់ ៥០% នៃ​មុខ​តំណែង​ដែលទំនេរ​ទាំងអស់នោះ ត្រូវ​បានបំពេញ​ដោយ​បុគ្គលិកស្រ្តី។

យើង​គឺជា​​អាជីវកម្មសកលមួយ ដែល​ធ្វើប្រតិបត្តិការនៅ​ក្នុងប្រទេស និង​នៅគ្រប់​សហគមន៍​ទាំង​អស់ ​ដែល​យើង​ធ្វើអាជីវកម្ម។ យើង​មានសមត្ថភាពអាច​ពង្រីក​អាជីវកម្មឱ្យឈានទៅដល់ទីផ្សារ​ពិភពលោក​ ដោយផ្តោតការយកចិត្តទុកដាក់ទៅ​លើ​ប្រតិបត្តិការ​ក្នុងស្រុកបាន ដោយសារ​ចំណុច​ខ្លាំង​នៃ​ប្រព័ន្ធ​ កូកា-កូឡា ដែល​មាន​ក្រុម​ហ៊ុន កូកា-កូឡា និង​ក្រុមហ៊ុនជាដៃគូផលិត​ចំនួន 225​ ក្រុមហ៊ុន ​នៅទូទាំង​ ពិភព​លោករួមទាំង​ក្រុម​ហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ផងដែរ។

មនុស្សជាច្រើន​យល់ឃើញថា​ ក្រុមហ៊ុនរបស់​យើងគ្រាន់តែជា “ក្រុមហ៊ុន កូកា-កូឡា” តែប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធ​របស់​យើងមាន​​ប្រតិបត្តិការ​តាមរយៈ​បណ្តាញក្នុងស្រុក​ជាច្រើន។ វិធីសាស្រ្ត​ចម្បង ​សម្រាប់ ការនាំយក​ផលិតផលរបស់​យើង​ទៅកាន់ទីផ្សារគឺ ចាប់​ផ្តើម​តាមរយៈក្រុមហ៊ុនកូកា-កូឡា ដែលផលិត និងលក់វត្ថុធាតុដើម រូបមន្តផលិតពិសេស ក៏ដូចជាទឹកសេរ៉ូ ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ពោលគឺក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។ ក្រុមហ៊ុន កូកា-កូឡា ក៏ជាម្ចាស់​ម៉ាក​យីហោទាំង​នេះ​​ហើយ ក៏ទទួល​ខុស​ត្រូវផ្ទាល់​លើ​គំនិត​ផ្តួច​ផ្តើមថ្មីៗផងដែរ ដើម្បី​ធ្វើយ៉ាងណាឱ្យទីផ្សារ​ម៉ាក​យីហោនីមួយៗមាន ភាពល្បីល្បាញនៅក្នុងចំណោមអ្នកពិសាភេសជ្ជៈទាំងអស់។

ក្រុមហ៊ុនដៃគូផលិតភេសជ្ជៈរបស់យើងនឹងផលិត វេចខ្ចប់ ស្វែងរកទីផ្សារ និង​ចែកចាយ​ភេសជ្ជៈដែលជា ផលិតផល សម្រេចចុងក្រោយ ​ទៅដល់អតិថិជន និងដៃគូ​ពាណិជ្ជកម្មនានា ដែល​បន្ទាប់មក​ដៃគូ ​ពាណិជ្ជកម្ម​ទាំង​ នោះធ្វើការលក់​ផលិតផល​របស់​យើងជូនដល់​អតិថិជនដែលជាអ្នកពិសា។

ក្រុមហ៊ុនដៃគូ​ច្រកភេសជ្ជៈទាំង​អស់​ធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយអតិថិជន ហាង​លក់​ទំនិញ ភោជនីយដ្ឋាន អ្នក​លក់​តាមដងវិថី ផ្សារ​ទំនើប រោងភាពយន្ត និង​សួនកម្សាន្ត​ និង​កន្លែងផ្សេងៗ​ទៀត ដើម្បី​អនុវត្ត​យុទ្ធសាស្រ្តក្នុងស្រុក ដែល​ត្រូវបានបង្កើតឡើង​ក្នុង​ភាពជាដៃគូជាមួយក្រុមហ៊ុនរបស់​យើង។ ក្រោ​យ​មក អតិថិជន​លក់​ផលិតផលរបស់យើង​ទៅ​ឱ្យ​អតិថិជនអ្នក​ប្រើប្រាស់​ចំនួន ១,៩​ពាន់​លាន​ដង​ក្នុងមួយថ្ងៃ។

ប្រសិន​បើ​លោក​អ្នក​ចាប់អារម្មណ៍​ចង់ប្រកបអាជីពការងារ​នៅ​ក្រុមហ៊ុនក្នុងស្រុកដែលមាន​អាជីវកម្ម​លំដាប់​ពិភព​លោក ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) គឺជា​ជម្រើស​ដ៏ត្រឹមត្រូវ​សម្រាប់​លោកអ្នក។ ដើម្បី​ស្វែង​​រក​ព័ត៍មានបន្ថែមអំពី​ឱកាស​ការងារដែលនៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ដើម្បី​ទាក់​ទង​ក្រុម​ការងារ​ជ្រើស​រើស​បុគ្គលិករបស់​យើង សូម​ចុច​នៅទីនេះ។