កម្មវិធីប្រកួតក្នុងបណ្តាញផ្សព្វផ្សាយសង្គម “PASS ON THE MAGIC”

លក្ខន្ដិក:

ក. លក្ខខណ្ឌចូលរួម

សម្គាល់សំខាន់ៗ៖ សូមធ្វើការអានខ និងលក្ខខណ្ឌ ទាំងនេះ (តទៅនេះហៅថា “ខ និងលក្ខខណ្ឌ”)​ មុននឹងចូលរួមក្នុងការប្រកួតនេះ (តទៅនេះហៅថា “ការប្រកួត”​) ដែលរៀបចំដោយ​ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដោយផ្ទាល់ ឬតាមរយៈ​ភ្នាក់ងារស្របច្បាប់ (តទៅនេះ រួមគ្នាហៅថា “ក្រុមហ៊ុន”)។ តាម រយៈការចូលរួមក្នុងការប្រកួត​នេះ អ្នកបញ្ជាក់ថាអ្នកបានអាន ​យល់ និងយល់ព្រមគោរពតាមខ និងលក្ខខណ្ឌនេះ។​

ការប្រកួតនេះមានសុពលភាពចាប់ពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ១៨ ខែសីហាឆ្នាំ២០២៣តែប៉ុណ្ណោះ និង អាចចូលរួមបានចំពោះអ្នកចូលរួមគ្រប់រូបដែលបំពេញលក្ខខណ្ឌ ដូចខាងក្រោម (តទៅនេះហៅថា “អ្នកចូលរួម”​)៖

១. ពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ

២. ស្នាក់នៅក្នុងទឹកដីនៃប្រទេស កម្ពុជា។

៣. មានអាយុយ៉ាងតិច ១៦ឆ្នាំឡើង។

៤. យល់ព្រមតាមខ និងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពដែលត្រូវអនុវត្តចំពោះការប្រកួតនេះ។ សម្រាប់អ្នកចូលរួមដែលមានអាយុក្រោម១៦ឆ្នាំតាមរយៈការចូលរួមក្នុងការប្រកួតនេះអ្នកចូលរួមបានប្រកាសថាពួកគេបានទទួលការអនុញ្ញាតពីមាតាបិតារបស់ពួកគេឬអាណាព្យាបាលស្របច្បាប់ដើមី្បចូលរូមក្នុងកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម (តទៅនេះហៅថា “ប្រម៉ូសិន”) នេះ ហើយនឹងគោរពតាមខ និងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពដែលត្រូវអនុវត្តនៅក្នុងការប្រកួតនេះ។

៥.មានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព(និងឯកសារធ្វើដំណើរ/លិខិតឆ្លងដែនដែលមានសុពលភាព); និង

៦.​ (ក) មិនមែនជានិយោជិត និងសមាជិកគ្រួសារផ្ទាល់ (ដូចជា​ សហព័ន្ធ មាតាបិតា បងប្អូនបង្កើត កូន និងសហព័ន្ធរបស់ពួកគេម្នាក់ៗ ល។) របស់ក្រុមហ៊ុន ដៃគូ​សហការ អ្នកចែកចាយ ភ្នាក់ងារ ក្រុមហ៊ុន ឬអាជីវកម្មដែលចូលរួមពាក់ព័ន្ឌនឹងការប្រកួតនេះព្រមទាំងក្រុមហ៊ុនមេក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនពាក់ព័ន្ធរបស់ពួកគេ(តទៅនេះរួមគ្នាហៅថា”ក្រុមហ៊ុនសម្ព័ន្ធ”)(ខ)មិនត្រូវបានហាមឃាត់ក្រោមច្បាប់នៃប្រទេសកំណើតប្រទេសនៃទីលំនៅឬលំនៅឋានរបស់អ្នកចូលរួមក្នុងការចូលរួមលេងល្បែងផ្សងសំណាង និង/ឬជំនាញនានា ឬការប្រកួតនេះ។

៧.ប្រសិនបើអ្នកឈ្នះមានអាយុក្រោម​១៦ឆ្នាំអ្នកឈ្នះត្រូវតែមកទទួលរង្វាន់ជាមួយនឹងមាតាបិតា/អាណាព្យាបាលស្របច្បាប់។ប្រសិនបើមាតាបិតា/អាណាព្យាបាលស្របច្បាប់មកទទួលរង្វាន់ជំនួសអនីតិជន អ្នកតំណាងនោះត្រូវបង្ហាញឯកសារចាំបាច់ដូចខាងក្រោម៖

ឯកសារភស្តុតាងដែលបញ្ជាក់ថាដែលពួកគេជាអាណាព្យាបាលស្របច្បាប់របស់អ្នកឈ្នះ   – សៀវភៅគ្រួសារ និងសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពសម្រាប់ផ្ទៀងផ្ទាត់-

ខ.​ រយៈពេលនៃការប្រកួត

១. ការប្រកួតនេះចាប់ផ្តើមពី  ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ ហើយបញ្ចប់នៅ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ (តទៅនេះហៅថា “រយៈពេលនៃការប្រកួត)។

២.​រាល់ការចូលរួមដែលមិនទទួលបានក្នុងរយៈពេលនៃការប្រកួតនឹងត្រូវបានដកសិទ្ធិមិនឱ្យចូលរួមការប្រកួតដោយស្វ័យប្រវត្ត។ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះរាល់ការបាត់បង់ការពន្យារពេល ឬការចូលរួមមិនត្រឹមត្រូវនោះទេ។

គ.​ របៀបចូលរួមការប្រកួត

១. ដើម្បីចូលរួមក្នុងការប្រកួត ៖

អនុវត្តតាមជំហានងាយៗរបស់KOLយើងដែលមានសញ្ញាhashtagដោយយកវីដេអូឬបង្ហោះជាមួយ​រូបថត ៤សន្លឹកធ្វើតាមជំហាននេះ៖

ក. ចាប់យក កូកា-កូឡា មួយ

ខ. បើកហើយពិសា កូកា-កូឡា

គ. ក្រោកឡើង

ឃ. រីករាយនឹងការសម្រាកដោយសេរី៖ រាំ ច្រៀង រឺសកម្មភាពរស់រវើកណាមួយពីបទចម្រៀង  

“Be Who You Are” song at this link: https://www.youtube.com/watch?v=XEsrFIQOWZg

ង. Pass on the magic  ទៅអ្នកដទៃ។ 

វីដេអូឬរូបថតត្រូវតែបង្ហោះក្នុងគណនីផ្ទាល់ខ្លួន(ការកំណត់សាធារណៈ)ដែលមាន hashtag #CocaColaKH#PassOnTheMagicKH

តំណភ្ជាប់វីដេអូនៅក្រោមប្រកាសប្រកាសនិងលើកទឹកចិត្តមិត្តភក្តិឱ្យទទួលយកវេទមន្តវីដេអូចុងក្រោយចំនួន៥ដែលមានការសម្គាល់ខ្ពស់បំផុតបានអនុវត្តតាមលក្ខណៈវិនិច្ឆ័យនៃវីដេអូប្រតិកម្មខ្ពស់បំផុតចំនួន២០ដែលវិនិច្ឆ័យដោយអ្នកផ្សព្វផ្សាយនឹងត្រូវបានផ្តល់រង្វាន់។លក្ខណៈវិនិច្ឆ័យរួមមាន៖

លក្ខណៈវិនិច្ឆ័យពិន្ទុពិន្ទុសរុប
គុណភាពវីដេអូឬរូបថតនិយមន័យខ្ពស់១៥៣០
សំឡេង/រូបថតច្បាស់ល្អ១៥
គុណភាពនៃការអនុវត្តសម្តែងបានល្អ១៥៣៥
ការច្រៀង / រាំ១០
សម្តែងប្រកបដោយភាពច្នៃប្រឌិត១០
ការចូលចិត្ត ការមើល និងការចែករំលែកច្រើនបំផុត១៥១៥
ម៉ាកយីហោកន្លែងដាក់និងពិសាកូកាកូឡាមានភាពស្អាតល្អ១០២០
កាន់កូកាកូឡាពេលច្រៀង/រាំ១០
ពិន្ទុសរុប១០០

២.​រាល់ការចូលរួមទាំងអស់គឺនឹងត្រូវបានសម្រេចជាចុងក្រោយ(តទៅនេះហៅថា“ការចូលរួមដែលមានសុពលភាព”) ដោយក្រុមហ៊ុន(សូមមើលចំណុច គ៥)។

៣.​មិនមានដែនកំណត់ចំពោះចំនួនការចូលរួមដែលអ្នកអាចដាក់ស្នើនោះទេប៉ុន្តែការចូលរួមនីមួយៗអាចប្រើបានតែម្តងគត់ ហើយអ្នកអាចឈ្នះបានតែមួយ (១) រង្វាន់តែប៉ុណ្ណោះ។

៤.ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះរាល់ការបាត់បង់ការពន្យារពេលឬការចូលរួមមិនត្រឹមត្រូវនោះទេ។

៥.​ការចូលរួមដែលមានសុពលភាពត្រូវតែមានព័ត៌មានលម្អិតដូចមានចែងក្នុងចំណុចគ១ហើយមិនត្រូវមានការយោងដោយផ្ទាល់ឬដោយប្រយោលចំពោះសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់តតិយជនណាមួយដោយគ្មានការយល់ព្រមនោះទេ។តាមរយៈការចូលរួមក្នុងការប្រកួតនិងការដាក់ស្នើសុំចូលរួមអ្នកត្រូវបានចាត់ទុកថាបានប្រកាសនិងបញ្ជាក់ថាមិនមានអ្វីនៅក្នុងការចូលរួមនោះនឹងរំលោភបំពានលើសិទ្ធិអ្នកនិពន្ធឬម៉ាកណាមួយឬរំលោភបំពានលើសិទ្ធិឯកជនភាពឬការសម្ងាត់របស់បុគ្គលណាម្នាក់ឡើយហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះតតិយជនលើការរំលោភ​ឬការបំពានណាមួយ។ការចូលរួមនឹងត្រូវបានដកហូតប្រសិនបើការចូលរួមនោះ(ក)រំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់តតិយជនណាមួយនិង/ឬ(ខ)មានខ្លឹមសារមិនសមរម្យអសីលធម៌ប្រឆាំងប្រមាថមើលងាយជាតិសាសន៍សាសនាខ្លឹមសារនយោបាយ ឬខ្លឹមសារ ឬសកម្មភាពដែលក្រុមហ៊ុនសម្រេចចាត់ទុកថាមិនសមរម្យ ។

ឃ. របៀបយកឈ្នះ

១.អ្នកចូលរួមបានត្រឹមត្រូវនិងល្អជាងគេ២០នាក់នឹងត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៧(សូមមើលចំណុចគ១)។ការប្រកួតចុងក្រោយដែលមានសុពលភាពកំពូលទាំង៥នឹងឈ្នះរង្វាន់មួយ(សូមមើលចំណុចង១)។(តទៅនេះហៅថា”អ្នកឈ្នះ”)ការ​សម្រេច​ចិត្ត​លើ​ការ​ឈ្នះ​គឺ​ជា​ការ​សម្រេច​ចុង​ក្រោយហើយ​មិន​មាន​​ការតវ៉ាណាមួយ(ជាលាយលក្ខណ៍អក្សរឬផ្សេងៗ)​នឹង​ត្រូវយកមកពិនិត្យពិចារណាឡើយ។​

២. បញ្ជីឈ្មោះអ្នកឈ្នះនឹងត្រូវបានបង្ហោះនៅលើ Coca-Cola FB Fan Page រហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នៅលើទំព័រហ្វេសបុករបស់ Coca-Cola នៅ https://www.facebook.com/CocaColaKH/ ។

៣.សារអេឡិចត្រូនិកនឹងត្រូវបានផ្ញើតាមរយៈទូរសព្ទដៃទៅកាន់អ្នកឈ្នះនីមួយៗដើម្បីជូនដំណឹងអំពីការឈ្នះក៏ដូចជាការស្នើសុំព័ត៌មានលម្អិត(ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ អ៊ីម៉ែល អាសយដ្ឋាន។ល។) ដើម្បីប្រគល់រង្វាន់ឲ្យបានទាន់ពេលវេលា។

៤.អ្នកឈ្នះត្រូវឆ្លើយ​តបក្នុងរយៈពេល៧ថ្ងៃ​ចាប់​ពី​ថ្ងៃ​ដែល​ទទួល​បាន​ការ​ជូន​ដំណឹង​​ក្នុងករណីមិន​ឆ្លើយ​តប ​រង្វាន់​នោះ​នឹង​ត្រូវ​ដកហូត ហើយ​អ្នក​ឈ្នះ​ផ្សេងទៀត​នឹង​ត្រូវបាន​ជ្រើសរើសមកជំនួស។

៥.លុះត្រាតែមានចែងច្បាស់លាស់រង្វាន់ត្រូវបានផ្តល់ឲ្យក្នុងរូបសណ្ឋានដើម’ដូចដែលមាន’ហើយមិនអាចផ្ទេរចរចាប្តូរជាប្រាក់ឬផ្លាស់ប្តូរបានទេ។រង្វាន់ដែលមិនមែនជាសាច់ប្រាក់មិនអាចប្តូរយកជាសាច់ប្រាក់បានទេ។ ក្រុមហ៊ុនរក្សាសិទ្ធិមិនផ្តល់រង្វាន់ ឬផ្នែកណាមួយនៃរង្វាន់នេះ ក្នុងហេតុផលណាមួយ ដល់បុគ្គលណាដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌណាមួយដែលបានកំណត់សម្រាប់ការទទួលរង្វាន់។

៦.ក្រុមហ៊ុនមិនមានកាតព្វកិច្ចផ្តល់រង្វាន់ឡើយក្នុងករណីដែលមិនមានការចូលរួមដែលមានសុពលភាពដែលទទួលបានក្នុងរយៈពេលនៃការប្រកួត។ក្នុងករណីបែបនេះឱកាសទទួលបានរង្វាន់នឹងត្រូវលុបចោល។

៧.ក្រុមហ៊ុនក្រុមហ៊ុន​សម្ព័ន្ធក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនដែលពាក់ព័ន្ធរបស់ខ្លួននឹងមិនទទួលខុសត្រូវចំពោះការធានា ការថែទាំ ពន្ធ ឬការចំណាយបន្ថែមណាមួយដែលពាក់ព័ន្ធនឹងរង្វាន់ឡើយ។

. រង្វាន់

១. រង្វាន់មានសំបុត្រសរុបចំនួន ៥ គូ (១០ សំបុត្រ) សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ ៥ ថ្ងៃ សម្រាប់បទពិសោធន៍K-Popនិងរង្វាន់ការប្រគុំតន្ត្រីដែលត្រូវឈ្នះក្នុងអំឡុងពេលប្រកួតប្រជែងដូចខាងក្រោម (“រង្វាន់”)៖

២. ត្រូវមកទទួលរង្វាន់មុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

៣.​ ទីកន្លែងដើម្បីបើកយករង្វាន់ស្ថិតនៅ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។

៤.ចំនួននិងប្រភេទនៃរង្វាន់ដែលនឹងត្រូវផ្តល់ជូនក្នុងការប្រកួតនេះនឹងមិនលើសពីចំនួនដែលមានចែងក្នុងកថាខណ្ឌង១នោះទេ។តាមរយៈការចូលរួមក្នុងការប្រកួតនេះអ្នកទទួលស្គាល់និងយល់ព្រមថានឹងគ្មានករណីណាមួយដែលមានការផ្តល់រង្វាន់លើសពីចំនួនដែលបានចែងឡើយ។

៥. រាល់ការចំណាយបន្ថែម រួមមានជាអាទិ៍ ការចំណាយផ្ទាល់ខ្លួន និងដោយចៃដន្យ ការធានារ៉ាប់រង សេវារដ្ឋាភិបាល ឬសេវាផ្សេងទៀតដែលត្រូវអនុវត្ត គឺជាការទទួលខុសត្រូវរបស់អ្នកឈ្នះ។

ច. សិទ្ធិក្នុងការប្រើប្រាស់

១. តាមរយៈការចូលរួមក្នុងការប្រកួតនេះ អ្នកបានចាត់ចែង និងផ្ទេរទៅឱ្យក្រុមហ៊ុននូវសិទ្ធិទាំងឡាយ សិទ្ធិលើកម្មសិទ្ធិផលប្រយោជន៍និងរាល់កម្មសិទ្ធិបញ្ញាគ្រប់ប្រភេទផ្សេងទៀតទាំងអស់ដែលមានភ្ជាប់ជាមួយនឹងការចូលរួម;រួមមានជាអាទិ៍សិទ្ធិអ្នកនិពន្ធនិងសិទ្ធិតតិយជនរួមជាមួយនឹងសិទ្ធិក្នុងការធ្វើការផ្លាស់ប្តូរការសម្របសម្រួលឬការកែប្រែការចូលរួមក្នុងគោលបំណងផ្សព្វផ្សាយរកទីផ្សារការផ្សាយពាណិជ្ជកម្មនិងការប្រកបអាជីវកម្មដោយអ្នកពុំទទួលបានសំណងពាក់ព័ន្ធនឹងការប្រកួតនេះឡើយ។អ្នកយល់ព្រមធ្វើតាមនិងចុះហត្ថលេខាលើរាល់ឯកសារចាំបាច់ឬតាមការទាមទាររបស់ក្រុមហ៊ុនដើម្បីអនុវត្តសិទ្ធិណាមួយដែលបានចាត់ចែង និងផ្ទេរទៅឱ្យក្រុមហ៊ុននោះ។

២.ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការទាមទាររបស់អ្នកឬតតិយជនណាមួយឬការទាមទារដែលអាចកើតចេញពីសិទ្ធិដែលបានផ្តល់ឱ្យក្រុមហ៊ុន ទាក់ទងនឹងការប្រកួតនេះឡើយ។

ឆ. លក្ខខណ្ឌផ្សេងៗ

១. រាល់ឯកសារផ្តល់ព័ត៌មានស្ដីពីកម្មវិធីប្រម៉ូសិននេះ រួមមានជាអាទិ៍ ព័ត៌មានលម្អិតអំពីរបៀបចូលរួម និងរង្វាន់ដែលនឹងផ្ដល់ជូនជាផ្នែកមួយនៃខនិងលក្ខខណ្ឌនេះ។ប្រសិនបើមានភាពមិនស៊ីសង្វាក់គ្នារវាងខនិងលក្ខខណ្ឌនេះជាមួយនឹងការផ្សាយពាណិជ្ជកម្មឯកសារព័ត៌មានស្ដីពីការប្រម៉ូសិនឬការផ្សព្វផ្សាយព័ត៌មានជាសាធារណៈណាមួយដែលពាក់ព័ន្ធឬទាក់ទងគ្នាជាមួយនឹងកម្មវិធីប្រកួតនេះនោះខនិងលក្ខខណ្ឌទាំងនេះត្រូវយកមកអនុវត្ត។

២.ការសម្រេចរបស់ក្រុមហ៊ុនលើបញ្ហាទាំងឡាយដែលទាក់ទងនឹងកម្មវិធីប្រម៉ូសិនរួមទាំងការផ្តល់រង្វាន់ គឺជាការសម្រេចចុងក្រោយបង្អស់ និងចងភ្ជាប់កាតព្វកិច្ច។

៣.ព័ត៌មានផ្ទាល់ខ្លួន(រួមទាំងរូបភាព)ដែលប្រមូលបានឬទទួលបានពីអ្នកអាចត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនសម្រាប់គោលបំណងនៃការគ្រប់គ្រងនិងការផ្សព្វផ្សាយពីការប្រកួត​រួមមានជាអាទិ៍ការត្រួតពិនិត្យទៅលើជីវប្រវត្តិទាក់ទងនឹងអត្តសញ្ញាណរបស់អ្នកផ្ទៀងផ្ទាត់សិទ្ធិរបស់អ្នកក្នុងការចូលរួមប្រកួត និងទទួលរង្វាន់និងការប្រកាសអំពីអ្នកឈ្នះជាសាធារណៈ។តាមរយៈការចូលរួមក្នុងការប្រកួតនេះអ្នកយល់ព្រមយ៉ាងជាក់លាក់ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនទាក់ទងទៅអ្នកតាមរយៈប្រព័ន្ធទាក់ទងជាក់លាក់ដែលបានផ្ដល់ជូនសម្រាប់គោលបំណងខាងលើ។

៤. ក្នុងករណីណាក៏ដោយ ក្រុមហ៊ុន ឬក្រុមហ៊ុនសម្ព័ន្ធរបស់គេនឹងមិនទទួលខុសត្រូវ ឬរ៉ាប់រង ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលរួមមានជាអាទិ៍ ការខូចខាតដោយផ្ទាល់ ប្រយោល ចៃដន្យជាលទ្ធផលជាសំណងខូចខាតពិសេសឬសំណងទណ្ឌកម្មដែលកើតចេញពីការទទួលយករង្វាន់ការប្រើប្រាស់រង្វាន់ការចូលរួមក្នុងការប្រកួតឬការចូលរួមរបស់អ្នកនៅក្នុងសកម្មភាពណាមួយដែលពាក់ព័ន្ធនឹងរង្វាន់នេះ។តាមរយៈការចូលរួមក្នុងប្រកួតនេះអ្នកមិនទាមទារឱ្យក្រុមហ៊ុនឬក្រុមហ៊ុនសម្ព័ន្ធរបស់គេ ទទួលខុសត្រូវ ចំពោះសិទ្ធិ ការស្នើសុំ ការទាមទារ ដើមហេតុនៃបណ្តឹង ការបាត់បង់ ការខូចខាត ការចំណាយផ្សេងៗដែលអ្នកអាចមានឬដែលអាចកើតឡើងមិនថាទាំងស្រុង ឬដោយផ្នែក និងដោយផ្ទាល់ ឬដោយប្រយោល។

៥. ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែ បន្ថែម ជំនួស ផ្លាស់ប្តូរ និងឬកែប្រែខ និងលក្ខខណ្ឌនេះដោយមិនមានការជូនដំណឹងជាមុននោះទេ។ការចូលរួមក្នុងការប្រកួតនេះបញ្ជាក់ពីការទទួលយកខ និងលក្ខខណ្ឌនេះ ក៏ដូចជាវិសោធនកម្ម ការបន្ថែម ការជំនួស ការផ្លាស់ប្តូរ និងការកែប្រែនៅទីនេះ ជាខ និងលក្ខខណ្ឌចុងក្រោយ និងចងកាតព្វកិច្ចក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

៦.ប្រសិនបើលក្ខខណ្ឌឬផ្នែកណាមួយត្រូវបានចាត់ទុកជាមោឃៈមិនស្របច្បាប់ឬមិនអាចអនុវត្តបានដោយច្បាប់ណាមួយដែលមានសមត្ថកិច្ចគ្រប់គ្រង នោះវានឹងត្រូវចាត់ទុកជាមោឃៈ មិនស្របច្បាប់ ឬមិនអាចអនុវត្តបានត្រឹមផ្នែកនោះនិងមិនត្រូវប៉ះពាល់ឬបង្កឱ្យបាត់បង់ប្រយោជន៍ទៅលើផ្នែកដែលអាចអនុវត្តបានដែលនៅសេសសល់ ឬលក្ខខណ្ឌផ្សេងទៀតនៃការប្រកួតនេះឡើយ។

៧.ការប្រកួតនិងខនិងលក្ខខណ្ឌនេះត្រូវបកស្រាយក្រោមច្បាប់និងគ្រប់គ្រងដោយច្បាប់នៃប្រទេសកម្ពុជា។ភាគីព្រមទទួលយកយុត្តាធិការផ្តាច់មុខនៃតុលាការ ប្រទេសកម្ពុជា។

៨. សម្រាប់គោលការណ៍ឯកជនភាព សូមចូលទៅកាន់ គោលការណ៍ឯកជនភាព

More to enjoy