លក្ខខណ្ឌនៃកម្មវិធីឈ្នះរង្វាន់ សាម៉ូរៃដបជ័រ

. ឈ្មោះកម្មវិធីឈ្នះរង្វាន់៖ឱកាសឈ្នះរង្វាន់ក្រោមគម្របដប

. អំឡុងពេលនៃកម្មវិធី៖ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដល់ម៉ោង ២៤:០០ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

. ផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់៖ សាម៉ូរៃដបជ័រ ចំណុះ ៤៨០ ម.ល (ដោយការវេចខ្ចប់ ពិសេសត្រូវបានទទួលស្គាល់ពី វិទ្យាស្ថានស្តង់ដារកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)

បរិមាណផលិតផល (ប្រសិនបើមាន) ៖

.ទីតាំងកម្មវិធី៖ ទូទាំងប្រទេសកម្ពុជា

. ប្រភេទកម្មវិធី៖ បើក ដើម្បីមានឱកាសឈ្នះរង្វាន់      

. អ្នកដែលអាចចូលរួមបាន៖

– អ្នកដែលអាចចូលរួម៖ អតិថិជនអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ទិញផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ក្នុងអំឡុងពេលកម្មវិធី។

អ្នកដែលមិនអាចចូលរួម៖ បុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ក្រុមហ៊ុន កូកា-កូឡា) ដៃគូសហការ ភ្នាក់ងារក្រុមហ៊ុនពាណិជ្ជកម្មដែលបានចូលរួមរៀបចំកម្មវិធីនេះឡើង និងក្រុមគ្រួសាររបស់ពួកគាត់ (ដៃគូ ឪពុកម្តាយ បងប្អូន កូន និងដៃគូរបស់ពួកគាត់) នឹងមិនមានសិទ្ធិ ចូលរួមក្នុងកម្មវិធីនេះឡើយ។

៧. រង្វាន់៖

រាល់រង្វាន់ទាំងអស់មិនអាចប្តូរ​ជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបាននោះឡើយ លើកលែងតែរង្វាន់ ៥០០០ រៀល និង ១ លានរៀល ។

៨. ព័ត៌មានលម្អិត និង​បទប្បញ្ញត្តិទាក់ទិនកម្មវិធីឈ្នះរង្វាន់៖

.១. នីតិវិធីសម្រាប់អតិថិជន៖

អតិថិជនដែលបានជាវផលិតផលសម្រាប់កម្មវិធីឈ្នះរង្វាន់ និងរកឃើញពាក្យនៅក្រោមគម្របដប ដើម្បីចូលរួមក្នុងកម្មវិធីដូចជា៖

– សូមអរគុណ

– ឈ្នះ ១ ដប ផុតកំណត់ ៨ មេសា ឆ្នាំ២០២៥

– ឈ្នះ ​៥០០០រៀល​ ផុតកំណត់ ៨ មេសា ឆ្នាំ២០២៥

– ឈ្នះ ១លាន​រៀល​ “លេខកូដ” ផុតកំណត់ ៨ មេសា ២០២៥

.២. ការបើករង្វាន់

i) អ្នកឈ្នះរង្វាន់សាម៉ូរៃដប ចំណុះ ៤៨០​ ម.ល ១ រង្វាន់ ឬ ទឹកប្រាក់​ ៥០០០រៀល ​១ រង្វាន់ អាចបើករង្វាន់នៅតាមបណ្ដាហាងលក់រាយ ឬ ដៃគូចែកចាយរបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ទូទាំងប្រទេស។ អ្នកឈ្នះ ត្រូវប្រគល់គម្របដប ដើម្បីបើករង្វាន់។

ii) រង្វាន់ជាទឹកប្រាក់ ១​លានរៀល៖

– អ្នកឈ្នះរង្វាន់ ត្រូវទំនាក់ទំនងមកកាន់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត  តាមរយៈផ្នែកសេវាបម្រើអតិថិជនលេខ ១-៨00-២០-២២២២ ដើម្បីផ្ដល់ឲ្យក្រុមហ៊ុននូវ៖

o ឈ្មោះពេញដែលដូចទៅនឹងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។​ ចំពោះអ្នកឈ្នះ ដែលមិន ទាន់គ្រប់អាយុ និងមិនមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន (អាយុ ១៣​ ទៅ ១៤ឆ្នាំ) ត្រូវផ្ដល់ឈ្មោះពេញដូចនឹងសំបុត្រកំណើត និងត្រូវបញ្ជាក់ថាអ្នកឈ្នះរង្វាន់ទទួល បានការយល់ព្រមស្របច្បាប់ពីអ្នកអាណាព្យាបាលក្នងការផ្ដល់ព័ត៌មានចូលរួមក្នុងកម្មវិធី និង ប្ដូរយករង្វាន់ផ្អែកលើលក្ខខណ្ឌនៃកម្មវិធី។

o លេខទូរស័ព្ទ

o លេខកូដ ១០ ខ្ទង់ ដែលមាននៅក្រោមគម្របដប។

– អ្នកឈ្នះ ត្រូវរក្សា​ និងប្រគល់គម្របដបជាក់ស្តែង ដែលមានលេខកូដ ១០ ខ្ទង់ នៅក្រោមគម្រប ដបមកឲ្យបុគ្គលិកក្រុមហ៊ុន​ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដែលចុះទៅ ដើម្បីផ្ទៀងផ្ទាត់ លេខកូដ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន និងលេខទូរស័ព្ទ មុនបើករង្វាន់។   

– បន្ទាប់ពីបញ្ចប់ការផ្ទៀងផ្ទាត់លេខកូដលើគម្របដប អ្នកឈ្នះរង្វាន់នឹងទទួលបានសារដែល មានលេខកូដ ៨ ខ្ទង់ ដើម្បីបើករង្វាន់ជាសាច់ប្រាក់ពីគណនីវីងរបស់ក្រុមហ៊ុន ខេមបូឌា   បេវេរេដ ខមប៉ានី លីមីធីត ផ្ញើទៅកាន់លេខទូរស័ព្ទរបស់អ្នកឈ្នះ។

– រាល់រង្វាន់ជាទឹកប្រាក់ ១​លានរៀល មានសុពលភាពត្រឹម ១៤ ថ្ងៃ តែប៉ុណ្ណោះ ដែលក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងរ៉ាប់រងទៅលើសេវាផ្ទេរប្រាក់។ ប៉ុន្តែប្រសិនបើ អ្នកឈ្នះមិនអាចបើកយករង្វាន់ក្នុងរយៈពេល ១៤ថ្ងៃបាននោះទេ អ្នកឈ្នះអាចទាក់ទងមក ផ្នែកសេវាបំរើអតិថិជនលេខ ១-៨០០-២០-២២២២ និងស្នើសុំការបើកយករង្វាន់លើកទី២ ដោយមិនឱ្យលើសពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ហើយ​ការចំណាយនៃការផ្ទេរ ប្រាក់ គឺជាបន្ទុករបស់អ្នកឈ្នះ ។

– ការបើករង្វាន់ជាទឹកប្រាក់ ១លានរៀល មាន ២ ជម្រើស៖

o ជម្រើសទី ១៖

– អ្នកឈ្នះ ដែលមានអាយុក្រោម ១៨ ឆ្នាំ ត្រូវមានអ្នកអាណាព្យាបាលស្របច្បាប់មក ជាមួយ ដើម្បីបើករង្វាន់។

– សូមស្វែងរក ភ្នាក់ងារវីង ដែលនៅជិតអ្នកបំផុត ដោយយកលេខទូរស័ព្ទដែលទទួល បានសារមានលេខកូដ ៨ ខ្ទង់ ពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត និងបញ្ជាក់ចំនួនទឹកប្រាក់ទៅកាន់ភ្នាក់ងារវីង ដើម្បីដក សាច់ប្រាក់ ១លានរៀល។

o ជម្រើសទី ២៖ ប្រសិនបើអតិថិជនមានគណនី វីង នៅលើ វីង App អតិថិជនអាចប្តូរយក ប្រាក់បានរយៈលេខកូដ៖

– ជ្រើសយក “Transfer”

– ជ្រើសយក “Code to Wing”

– ជ្រើសយក “Wing”

– បញ្ចូលលេខកូដ ៨ខ្ទង់ ដែលទទួលបានពីកូកា-កូឡា រួចចុចពាក្យ “ខ្ញុំឯកភាពនឹងខ និងលក្ខខណ្ឌ”

– ចុចបន្ត => រួចរាល់

iii) រាល់ការឈ្នះរង្វាន់ជាទឹកប្រាក់ ឬភេសជ្ជៈ អ្នកឈ្នះត្រូវបើករង្វាន់នោះមិនឲ្យលើសពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។ រង្វាន់ដែលមិនទាន់បានបើកដោយអ្នកឈ្នះ ក្រុមហ៊ុនចាត់ទុកថាជារង្វាន់ មិនមានការទាមទារ។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត មានសិទិ្ធក្នុងការគ្រប់គ្រង និងចាត់ចែងរង្វាន់ទាំងនោះ។

. ផ្នែកទំនាក់ទំនង៖

សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី សូមទំនាក់ទំនងទៅកាន់៖

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត

អាសយដ្ឋាន៖ អគារលេខ២៨៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ផ្នែកបំរើសេវាអតិថិជន៖ ១-៨០០-២០-២២២២ មិនគិតថ្លៃសេវាទូរស័ព្ទ ២៤ម៉ោង/៧ថ្ងៃ

១០. ទំនួលខុសត្រូវសម្រាប់សារជូនដំណឹង៖

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងប្រកាសជាសាធារណៈពីខនិង លក្ខខណ្ឌ និងអ្នកឈ្នះក្នុងកម្មវិធីឈ្នះរង្វាន់នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន។​

១១. លក្ខខណ្ឌផ្សេងៗ

– ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ត្រូវទទួលខុសត្រូវក្នុងការធានាថា កម្មវិធី​ត្រូវបានប្រព្រឹត្តធ្វើឡើងស្របតាមខនិងលក្ខខណ្ឌទាំងនេះ​។

– តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមឯកភាពលើខ​នឹងលក្ខខណ្ឌ និងសេចក្តីសម្រេចរបស់ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត។ ការមិនអនុលោមគោរពតាម ខនឹងលក្ខខណ្ឌ អាចបណ្តាលឱ្យមានការដកសិទ្ធិ និងការបាត់បង់រង្វាន់។ រាល់បណ្តឹងទាក់ទងនឹងការផ្សព្វផ្សាយនឹងត្រូវ បានដោះស្រាយដោយផ្អែកលើខនឹងលក្ខខណ្ឌ និងច្បាប់នៃប្រទេសកម្ពុជា ។

– ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវលើរាល់ការចំណាយរបស់ អ្នកចូលរួម ដើម្បីចូលរួមក្នុងកម្មវិធីនេះ ឬទទួលយករង្វាន់នោះឡើយ។

– រាល់ឯកសារដែលបានថតចម្លងដែលបានផ្តល់ជូនដោយអ្នកឈ្នះទាំងអស់នឹងត្រូវរក្សាទុកដោយក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដើម្បីផ្ទៀងផ្ទាត់ និងមិនប្រគល់ជូន អ្នកឈ្នះវិញឡើយ។

– ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងមិនទទួលខុសត្រូវ ក្នុងករណី ដែលការជូនដំណឹង មិនអាចផ្ញើទៅអ្នកចូលរួមបានដោយសារកំហុសណាមួយ និងព័ត៌មានមិនត្រឹមត្រូវដែលបានផ្តល់ដោយ អ្នកចូលរួម។

– ប្រសិនជា អតិថិជនដែលមានអាយុចាប់ពី ១៣ ដល់ក្រោម ១៨ ឆ្នាំ ចូលរួមក្នុងកម្មវិធីនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត តម្រូវឱ្យពួកគេមានអ្នកតំណាង និងការធានា ពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ដើម្បីចូលរួមកម្មវិធី​ និងផ្តល់ព័ត៌មានរបស់ពួកគេ និងចុះឈ្មោះនៅក្នុង គេហទំព័រផ្សព្វផ្សាយ អនុលោមតាមខនិងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពរបស់កម្មវិធី ឈ្នះរង្វាន់នេះ។

– ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត, ក្រុមហ៊ុនមេ, ក្រុមហ៊ុនពាក់ព័ន្ធ ដែលអាចហៅរួមគ្នាថា «ក្រុមហ៊ុន»​ និង​ភ្នាក់ងាររបស់ខ្លួនត្រូវទទួលបានការយល់ព្រម/ឯកភាពពី សំណាក់​អ្នកចូលរួម/អ្នកឈ្នះ ដើម្បីប្រមូល និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ដើម្បីបង្ហាញដល់ក្រុមហ៊ុន ឬភាគីផ្សេងៗដែលបានអនុញ្ញាត ដោយក្រុមហ៊ុននៅក្នុងការចូលរួមកម្មវិធីនេះ និង/ឬទទួលយករង្វាន់ និងដើម្បីប្រើប្រាស់ព័ត៌មានទាំង នោះ ជាពិសេសឈ្មោះរបស់គាត់ និង/ឬចំណង់ចំណូលចិត្ត និងព័ត៌មាន ផ្សេងទៀត ដើម្បីគោលបំណង ទីផ្សារ ការផ្សព្វផ្សាយ និងជំនួញនៅគ្រប់បណ្តាញ ឬមធ្យោបាយ ទំនាក់ទំនង​ដោយគ្មានផ្តល់សំណងបន្ត ដល់អ្នកចូលរួម/អ្នកឈ្នះនោះឡើយ។

– ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការផ្លាស់ប្តូរ ខនិងលក្ខខណ្ឌដោយគ្មានការ ជូនដំណឹងជាមុន។

– បុគ្គលដែលក្លែងបន្លំព័ត៌មាន/ឯកសារត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត រក្សាសិទ្ធក្នុងការទាមទារសំណង លើការខាតបង់​ដែល​កើតចេញពីការក្លែងបន្លំណាមួយ ស្របតាមច្បាប់ជាធរមាន។

More to enjoy