បង្កើនភាពអង់អាចដល់ស្ត្រីផ្នែកសេដ្ឋកិច្ច-អាជីវករលក់ម្ហូបអាហារតាមដងផ្លូវ នៅខេត្តកំពង់ធំ

តាមរយៈកិច្ចសហការដ៏ស្អិតរមួតជាមួយក្រសួងទេសចរណ៍ ពួកយើងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការអនុវត្តវិធានសុវត្ថិភាព  អនាម័យចំណីអាហារ  និងបដិសណ្ឋារកិច្ច» ដល់អាជីវករលក់ដូរតាមផ្លូវក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ធំ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះ  ត្រូវបានសម្រិតសម្រាងឡើង  មិនត្រឹមតែក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីវិធានសុវត្ថិភាព អនាម័យ និងសេវាកម្មចំណីអាហារ  ក្នុងអំឡុងពេលដ៏លំបាកដែលបង្កដោយវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ  តែក៏ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពសហគ្រិនភាពជាស្ត្រី ក៏ដូចជាជាកិច្ចចូលរួមជំរុញចរន្តទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងទទួលរងផលប៉ះពាល់ពីកូវីដ-១៩។  វគ្គបណ្តុះបណ្តាលនេះបែងចែកជាពីរវគ្គសំខាន់ៗ គឺវគ្គទី១ ផ្តោតលើទ្រឹស្តី  និងវគ្គទី២ ជាការសង្កេត និងអនុវត្តជាក់ស្តែង ។សិក្ខាកាមប្រមាណជាង ១០០ នាក់ បានចូលរួមទទួលយកវគ្គបណ្តុះបណ្តាលនេះ

More to enjoy