អរគុណចំពោះវីរភាពអ្នកស្ម័គ្រចិត្តជួយសង្គ្រោះមនុស្សជាតិ

ក្រុមហ៊ុនកូកា-កូឡាពីបណ្តាលប្រទេសនានាជុំវិញពិភពលោក បានចេញអត្ថបទ និងខ្សែវីដេអូខ្លីៗតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីជាការគោរព និងអរគុណចំពោះវីរភាពរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគទំាងកម្លាំងកាយ ពេលវេលា និងធនធាន ក្នុងការចូលរួមជួយសង្គ្រោះមនុស្សជាតិ និងប្រយុទ្ធប្រឆាំងនឹងការរាលត្បាតដោយវីរុសកូវីដ-១៩។

ទោះបីស្ថិតនៅទីកន្លែងផ្សេងគ្នា  តែប្រជាជនមានអារម្មណ៍ និងការប្រឈមដូចគ្នា  ស្ថិតនៅក្នុងស្ថានភាពនេះការចូលរួមពីអ្នកស្ម័គ្រចិត្តមានគ្រប់សញ្ជាតិ និងគ្រប់រូបភាព ដែលបានផ្តល់នូវក្តីសង្ឃឹម និងអារម្មណ៍វិជ្ជមានថា  យើងនឹងឆ្លងផុតក្នុងគ្រាដ៏លំបាកមួយនេះទាំងអស់គ្នា។

មិនខុសគ្នាពីបណ្តាលប្រទេសនោះ នៅក្នុងប្រទេសកម្ពុជាក៏មានអ្នកស្ម័គ្រចិត្តជាច្រើនបានចូលរួមសង្គ្រោះសហគមន៍កម្ពុជា ប្រយុទ្ធប្រឆាំងនឹងការរាលត្បាតដោយវីរុសកូវីដ-១៩ ដែលសកម្មភាពទាំងនោះ ត្រូវបានក្រុមហ៊ុនកូកា-កូឡាកម្ពុជា  ប្រមូលចងកម្រងអត្ថបទពីវីរភាពរបស់ពួកគាត់  ដោយយើងអាចចូលអានសាច់រឿងលម្អិត  តាមរយៈលីងនេះ៖

សូមថ្លែងអំណរគុណចំពោះក្តីស្រឡាញ់ ទឹកចិត្ត និងអំពើល្អរបស់អ្នកដែលបានលះបង់ក្នុងគ្រាលំបាកនេះ។ អរគុណដែលបានស្ម័គ្រចិត្ត…

Posted by Coca-Cola on Saturday, 30 May 2020

ក្រៅពីអត្ថបទដែលអាចអានតាមរយៈលីងខាងលើ កាលពីនៅថ្ងៃទី០១ មិថុនា ម្សិលមិញនេះ  ក្រុមហ៊ុនបានបញ្ចេញបញ្ចាំងខ្សែវីដេអូដ៏ខ្លីមួយ ដែលបានដកស្រង់ពីការលះបង់  និងវីរភាពពិតៗរបស់អ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើន  ដែលគាត់ជាម្ចាស់អាជីវកម្មកម្ចាត់មេរោគខ្នាតតូច  បានចូលរួមទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩  តាមរយៈការផ្តល់សេវាកម្មកម្ចាត់មេរោគដោយឥតគិតថ្លៃនៅតាមផ្លូវសារធារណៈ  សាលារៀន  មន្ទីរពេទ្យ  ផ្សារ និងសហគមន៍ ភូមិ ឃុំ ជាដើម ដែលសកម្មភាពរបស់គាត់បានជួយដល់ក្រុមការងារជួរមុខ។ លោកអ្នកអាចចូលមើលវីដូអូនេះតាមរយៈលីងខាងក្រោម៖

មិនត្រឹមតែជាការចូលរួមលើកទឹកចិត្តចំពោះភាពប្រសើរឡើងនៅពេលអនាគត និងសារនៃក្តីសង្ឃឹមប៉ុណ្ណោះទេ  ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏បានបរិច្ចាគជាសម្ភារៈបង្ការ និងការពារ ដែលគិតជាសាច់ប្រាក់មានចំនួនជាង ២០ ម៉ឺនដុល្លារអាមេរិក  ដើម្បីចូលរួមប្រយុទ្ធប្រឆាំង  និងជួយសម្រាលការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និងងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា។

លោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថា «យើងសូមអរគុណ និងសូមគោរពចំពោះវីរភាពរបស់ក្រុមការងារជួរមុខ  និងអ្នកស្ម័គ្រចិត្តទាំងអស់  ដែលខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពប្រជាជន និងសហគមន៍របស់យើងក្នុងគ្រាដ៏លំបាកនេះ»។ 

More to enjoy